ប័ណ្ណសារព័ត៌មាន
2022-10-16
ក្រុមគ្រួសារស្នើអាជ្ញាធរស្វែងរកអ្នកពាក់ព័ន្ធទទួលខុសត្រូវចំពោះករណីលិចទូកបណ្តាលឱ្យស្លាប់កុមារចំនួន១១នាក់ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែតុលា ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងទៀត។ សំណើនេះ ធ្វើឡើងស្របពេលដែលសមត្ថកិច្ចខេត្ត បានចាប់ខ្លួនជនសង្ស័យបីនាក់ ដែលសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធនឹងការលិចទូក។
2022-10-16
ក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាង១រយនាក់ (១០០) នៅថ្ងៃទី១៥ ខែតុលា បានបន្តនាំគ្នាបោះតង់សម្រាកនៅខាងមុខក្រុមហ៊ុន ដើម្បីធ្វើកូដកម្ម និងស្រែកដង្ហោយទាមទារឱ្យថៅកែចេញមុខដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ។ មន្រ្តីសង្គមស៊ីវិល សោកស្ដាយចំពោះក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធដែលនៅតែគ្មានឆន្ទៈរកដំណោះស្រាយជូនកម្មករ។
2022-10-16
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយវាយតម្លៃថា អាជ្ញាធរនៅតែគ្មានឆន្ទៈពិតប្រាកដក្នុងការរកយុត្តិធម៌សម្រាប់សកម្មជនគណបក្សសង្គ្រោះជាតិដែលរងអំពើហិង្សាជាបន្តបន្ទាប់នោះឡើយ។ ប្រតិកម្មនេះកើតមានឡើងក្រោយពីមេប៉ូលិសជាន់ខ្ពស់បានបកស្រាយថា អាជ្ញាធរចាប់ជនដៃដល់មិនទាន់បាន ដោយសារខ្វះព័ត៌មាន។
2022-10-16
ប្រជាពលរដ្ឋដែលធ្លាប់រស់នៅសម័យសង្គមរាស្រ្តនិយម នៅតែបង្ហាញពីក្ដីនឹករលឹក និងចងចាំនូវស្នាព្រះហស្តរបស់ព្រះករុណាសម្តេចឪ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ថាទ្រង់ជាព្រះមហាក្សត្រដែលស្រលាញ់ប្រជាពលរដ្ឋ និងជាព្រះវីរក្សត្រដែលបានការពារបូរណភាពទឹកដី និងឯករាជភាពជាតិ។ សេចក្ដីនឹករលឹកនេះ ធ្វើឡើងស្របពេលដែលខួប១០ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែតុលា។
2022-10-16
ពលរដ្ឋខ្មែរក្រោម ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរថៃមកចាប់ខ្មែរក្រោម១០នាក់ បញ្ជូនទៅឃុំខ្លួននៅការិយាល័យប៉ូលិសអន្តោប្រវេសន្តនៅខេត្តប៉ាថុមថានី (Pathum Thani) កាលពីថ្ងៃទី១៤ ខែតុលា។ ពួកគាត់អំពាវនាវដល់អង្គការសិទ្ធិមនុស្សនានា ជាពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួនប្រចាំនៅប្រទេសថៃ ជួយការពារសុវត្ថិភាព ផ្ដល់សេវាសុខភាព និងជំនួយស្បៀងអាហារឲ្យបានគ្រប់គ្រាន់ដល់ពួកគាត់ ដើម្បីកុំឲ្យពួកគាត់លួចធ្វើការដោយខុសច្បាប់ទៀត។
2022-10-16
សកម្មជនគណបក្សសង្គ្រោះជាតិកញ្ញា សេង ធារី គ្រោងធ្វើកូដកម្មបង្អត់អាហារនៅក្នុងពន្ធនាគារ ដើម្បីទាមទារឱ្យតុលាការដោះលែងកញ្ញាឱ្យមានសេរីភាពមកវិញ ដោយគ្មានលក្ខខ័ណ្ឌ។ មន្ត្រីអង្គការសង្គមស៊ីវិល គាំទ្រចំពោះការធ្វើកូដកម្មរបស់កញ្ញា សេង ធារី ក៏ប៉ុន្តែក៏ព្រួយបារម្ភថា ការបង្អត់អាហារនឹងអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់កញ្ញា សេង ធារី។
2022-10-15
តើពេញមួយសប្តាហ៍នេះ មានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ? នេះគឺជាព័ត៌មានសំខាន់ៗចំនួន ១៥ ដែលលោកអ្នកនាងគួរអាននៅក្នុងសប្តាហ៍នេះ។ ១. តុលាការបារាំងលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ដែលប្ដឹងដោយលោក ហ៊ុន សែន និងលោក ឌី វិជ្ជា...
2022-10-15
ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមួយចំនួន ដែលភាគច្រើនជាពលករចំណាកស្រុក នៅមិនទាន់ទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកសភាពតំណាងរាស្ត្រនៅឆ្នាំ២០២៣ នៅឡើយនោះទេ។ ពួកគាត់លើកឡើងថា ការខកខាននេះគឺដោយសារអ្នកខ្លះជាពលករខុសច្បាប់ពិបាកចេញចូលច្រកព្រំដែន និងខ្លះត្រូវចំណាយប្រាក់កាសច្រើននៅពេលធ្វើដំណើរមកចុះឈ្មោះនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលថា បញ្ហានេះត្រូវមានការចូលរួមពីប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ និងជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ជាពិសេសគណៈកម្មការជាតិរៀបចំការបោះឆ្នោត។
2022-10-15
ប៉ូលិសថៃចាប់ជនភៀសខ្លួនខ្មែរក្រោមជាង ១០នាក់ ពេលដែលពួកគាត់កំពុងធ្វើការនៅផ្សារមួយជាប់ទីក្រុងបាងកក ហើយបានបញ្ជូនពួកគេ ទៅការិយាល័យអន្តោប្រវេសន៍ខេត្តប៉ាថុមថានី (Pathum Thani) នៅព្រឹកថ្ងៃទី១៤ ខែតុលា។ អាជ្ញាធរថៃអះអាងថា មូលហេតុដែលចាប់ជនភៀសខ្លួនទាំងនោះ ដោយសារពួកគាត់លួចធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។
2022-10-15
ព័ត៌មានសំខាន់ៗចំនួន ៨ ដែលលោកអ្នកនាងគួរអាននៅថ្ងៃសៅរ៍ ទី១៤ ខែតុលា នេះ
2022-10-15
កម្មករអូសរទេះដឹកទំនិញនៅច្រកប៉ោយប៉ែត បារម្ភបាត់បង់មុខរបរ ក្រោយអាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ពួកគាត់ថា ភាគីថៃស្នើសុំបញ្ឈប់ឱ្យមានអ្នកអូសរទេះនៅតាមច្រកព្រំដែនប៉ោយប៉ែត។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរផ្ដល់ឱកាស និងអនុគ្រោះដល់ពលរដ្ឋក្រីក្រនៅតាមច្រកព្រំដែន ដោយអនុញ្ញាតពួកគេបន្តអូសរទេះរកប្រាក់ចំណូលដោះស្រាយជីវភាព។
2022-10-14
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ប្រមាណជាង១រយនាក់ កាលពីថ្ងៃទី១៤ ខែតុលា បានបន្តធ្វើកូដកម្មអហិង្សា ដោយនាំគ្នាកាន់បដាដើរហែក្បួនកាន់ទុក្ខក្រសួងពាក់ព័ន្ធចំនួន ៦ ដែលមិនអើពើដោះស្រាយបញ្ចប់វិវាទការងាររបស់ពួកគេ ជាមួយក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍ ។ ក្រសួងទាំង៦នោះរួមមាន ក្រសួងការងារ សាលារាជធានីភ្នំពេញ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ រដ្ឋសភា និងក្រសួងមហាផ្ទៃ។
2022-10-14
អ្នកវិភាគនយោបាយថា តុលាការនៅប្រទេសកម្ពុជា គួរយកគំរូតាមតុលាការបារាំង ក្នុងការកាត់ក្ដីសំណុំរឿងទាក់ទងទៅនឹងសេរីភាពបញ្ចេញមតិ ដូចរឿងក្ដីរបស់លោក សម រង្សី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលថ្មីៗនេះ។ អ្នកសិក្សាផ្នែកច្បាប់ យល់ស្របចំពោះការលើកឡើងយ៉ាងដូច្នេះ ហើយថា តុលាការបារាំងអាចកាត់ក្ដីប្រកបដោយភាពយុត្តិធម៌ទៅបាន ដោយសារប្រព័ន្ធយុត្តិធម៌នៅប្រទេសបារាំងមានភាពឯករាជ្យ។
2022-10-14
ឈើមូលធំៗ បន្សល់ចុងក្រោយ ឋិតក្នុងឃុំចំនួន៣ នៃសេសាន ខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តរតនគិរី នៅតែប្រឈមការកាប់ផ្ដួលធ្វើអាជីវកម្ម ពីសំណាក់ ក្រុមហ៊ុនចិន សេវ ហ្គិច (Sev Gek)។ ប្រជាសហគមន៍ការពារព្រៃឈើ បន្តចោទក្រុមហ៊ុនចិនមួយនេះថា បំពានកិច្ចសន្យាវិនិយោគ ដោយបន្លំដឹកឈើពីខាងក្រៅចូលការដ្ឋានរបស់ខ្លួនជាច្រើនខែមកហើយ។
2022-10-14
សិស្សសាលាចំនួន ១០នាក់ស្លាប់ និងម្នាក់ទៀតបានបន្តបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកដនៅស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ តុលា។