ប័ណ្ណសារព័ត៌មាន
2022-02-28
អង្គការសិទ្ធិមនុស្សលីកាដូរកឃើញថា គិតពីចុងឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរជិត ២០០នាក់ហើយ ដែលរងការចោទប្រកាន់ និងចាប់ដាក់គុកពីបទញុះញង់។ អង្គការសិទ្ធិមនុស្សនេះ និងក្រុមសង្គមស៊ីវិលឯទៀត បានទទូចឱ្យមានការធ្វើវិសោធនកម្ម ឬកែលម្អបទបញ្ញត្តិនានា ទាក់ទងនឹងបទញុះញង់ ដើម្បីជៀសវាង កុំឱ្យអាជ្ញាធរ និងតុលាការបកស្រាយបទញុះញង់ខុស ឬបកស្រាយដោយលម្អៀង បណ្ដាលឱ្យមានការចាប់មនុស្ស ដែលបញ្ចេញមតិស្របច្បាប់ ដាក់ពន្ធនាគារ។
2022-02-28
ក្រុមស្ត្រីថ្ងៃសុក្រ ដែលភាគច្រើនជាប្រពន្ធសកម្មជនគណបក្សប្រឆាំងកំពុងជាប់ឃុំអះអាងថា នឹងបន្តដាក់ញត្តិទៅបណ្ដាស្ថានទូតបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត ប្រចាំនៅកម្ពុជា រហូតបានទទួលការគាំទ្រ និងលើកទឹកចិត្ត ដូចដែលពួកគេទើបទទួលបានពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅក្រុងភ្នំពេញថ្មីៗនេះបានផ្ញើលិខិតតបទៅក្រុមស្រ្តីថ្ងៃសុក្រ ដោយបញ្ជាក់ជំហរគាំទ្រការតស៊ូមតិដោយអហិង្សា ដែលជាសេរីភាពសម្ដែងមតិ និងជាផ្នែកមួយយ៉ាងសំខាន់របស់ដំណើរការប្រជាធិបតេយ្យ។ អ្នកការពារសិទ្ធិមនុស្សចាត់ទុកលិខិតនេះថា ជាសារប្រាប់ទៅអាជ្ញាធរ ដែរថាក្នុងប្រទេសប្រជាធិបតេយ្យពិតអាជ្ញាធរត្រូវធានាឱ្យបានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ពលរដ្ឋ។
2022-02-28
ក្រុមកូដករណាហ្គាវើលដ៍ ប្រកាសធ្វើយុទ្ធនាការស្វែងរកដំណោះស្រាយវិវាទការងារ លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំឡុងពេលអាជ្ញាធររាជធានីភ្នំពេញតម្រូវឱ្យពួកគេធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ពួកគាត់អះអាងថា ទោះបីអាជ្ញាធររកវិធីសាស្ត្ររារាំង ឬដាក់សម្ពាធយ៉ាងណាក្ដី ក៏ក្រុមកូដករនៅតែរក្សាឆន្ទៈចេញធ្វើកូដកម្មដូចដើម បន្ទាប់ពីអនុវត្តវិធានការសុខាភិបាលរួច។
2022-02-28
ក្រុមកូដករណាហ្គាវើលដ៍ ប្រកាសធ្វើយុទ្ធនាការស្វែងរកដំណោះស្រាយវិវាទការងារ លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំឡុងពេលអាជ្ញាធររាជធានីភ្នំពេញតម្រូវឱ្យពួកគេធ្វើចត្តាឡីស័កនៅតាមផ្ទះ។
2022-02-28
ប្រជាសហគមន៍ព្រៃឡង់អះអាងថា កម្មកររាប់រយនាក់ប្រើប្រាស់រណាយន្តរាប់សិបគ្រឿង កំពុងមមាញឹក កាប់ទន្ទ្រានដែនជម្រកសត្វព្រៃឡង់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជនអស់ជិត ១ពាន់ហិកតារថ្មីទៀត ឋិតក្នុងខេត្តស្ទឹងត្រែង។ ក្រុមល្បាតសហគមន៍បានចុះដល់ទីតាំងកាប់ទន្ទ្រានព្រៃស្រោង ស្តាយស្រណោះព្រៃព្រឹក្សា ដែលជាជម្រកសត្វព្រៃកម្ររស់នៅ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានកំពុងប្រឈមការរលាយហិនហោច ហើយការអនុវត្តច្បាប់មានតិចតួចនៅឡើយ។
2022-02-28
មន្ត្រីបក្សប្រឆាំងអះអាងថា មិនមានសមាជិករបស់ខ្លួននៅមូលដ្ឋានរាប់រយនាក់ ចុះចូលជាមួយគណបក្សកាន់អំណាចទេ។ ការលើកឡើងនេះ ក្រោយពេលដែលអភិបាលខេត្ត និងមន្ត្រីពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា កំពុងបង្កើនការចុះជួបពលរដ្ឋ និងអូសទាញសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានដើម្បីបង្ហាញការគាំទ្រនៅកៀកការបោះឆ្នោតពាក់កណ្ដាលឆ្នាំ២០២២។
2022-02-28
គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៣៥៦នាក់ថ្មីទៀត។ ក្នុងនោះ ១៤នាក់ ជាករណីនាំចូលពីក្រៅប្រទេស និង ៣៤២នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដូច្នេះអ្នកឆ្លងសរុបកើនដល់ ១៣០.២៧៦នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួនសរុប ១២៣.៧៧២នាក់។
2022-02-28
សង្គមស៊ីវិលមិនរំពឹងថា ការធ្វើជំរឿនសេដ្ឋកិច្ចជាតិ មានភាពសុក្រឹត្យនោះទេ ដោយសារគម្លាតរវាងអ្នកក្រ និងអ្នកមាននៅឆ្ងាយគ្នាពេក។ ការលើកឡើងនេះ ក្នុងពេលរដ្ឋាភិបាលប្រកាសថា មន្ត្រីស្ថិតិនឹងចុះប្រមូលទិន្នន័យតាមសហគ្រាសទាំងអស់ ដើម្បីធ្វើជំរឿនសេដ្ឋកិច្ចជាតិលើកទី២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខនេះ។
2022-02-28
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់លោក ហេង ច័ន្ទសុទ្ធី ជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃសជិត២ឆ្នាំហើយ ដែលបណ្ដាលឱ្យសុខភាពវ័យជរារបស់លោកកាន់តែទ្រុឌទ្រោមទៅៗ។ សាច់ញាតិ ទាមទារឲ្យតុលាការបញ្ឈប់ការឃុំខ្លួនលោក ហេង ច័ន្ទសុទ្ធី ទាំងអយុត្តិធម៌ទៀត ខណៈសកម្មជនរូបនេះ រងគ្រោះផ្នែកនយោបាយ ៣ដងហើយ គឺការលបវាយបែកក្បាល ឡានធំបើកកៀរបាក់ឆ្អឹង និងចុងក្រោយត្រូវអាជ្ញាធរចាប់ឃុំពីបទញុះញង់ និងរួមគំនិតក្បត់ ថែមទៀត។ តើសកម្មជនរូបនេះ មានប្រវត្តិតស៊ូផ្នែកនយោបាយយ៉ាងណា?
2022-02-27
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនលេខរៀងទី១ នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានជនមិនស្គាល់មុខបួននាក់ ជិះម៉ូតូលួចវាយពីក្រោយនឹងដំបង ក្នុងពេលគាត់កំពុងធ្វើដំណើរតាមម៉ូតូ ចេញពីលើកស្លាកគណបក្សនេះ នៅព្រែកហូរ កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ។ លេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកណ្ដាលលោក ផុន សុភា ថាការលបវាយនេះ អាចជាផែនការរៀបចំទុកជាមុនរបស់ជនល្មើស ក្នុងន័យធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើសកម្មជនគណបក្សភ្លើងទៀន។
2022-02-27
មន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសរុស្ស៊ីបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់មានផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសអ៊ុយក្រែន (Ukraine) ទេ ដោយត្រឹមតែទាក់ទងដើម្បីស្វែងយល់ពីស្ថានភាពរបស់ពួកគេ។ ប៉ុន្តែ មន្រ្តីសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលឱ្យធានានូវសុវត្ថិភាព និងការពារអាយុជីវិតពលរដ្ឋ ដែលធានាដោយច្បាប់។
2022-02-27
ប្រជាពលរដ្ឋមួយចំនួននៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ អះអាងថា អំពើចោរកម្មកំពុងកើតឡើងច្រើននៅក្រុងប៉ោយប៉ែត ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ។ ពលរដ្ឋទាំងនោះព្រួយបារម្ភអំពីទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានយាមការពារសន្តិសុខជូនដល់ពួកគាត់។
2022-02-27
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សពិនិត្យឃើញថា កម្ពុជានៅតែមានពលកម្មកុមារកម្រិតខ្ពស់នៅឡើយ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវខិតខំបន្ថែមទៀតដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ពលកម្មកុមារត្រូវបានកាត់បន្ថយច្រើនមកហើយ និងថារដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហានេះថែមទៀត។
2022-02-27
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត៤រយ (៣៧២) ករណីថ្មីទៀត ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះ ២៨នាក់ ជាករណីនាំចូល និង ៣៤៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍។ នេះ គឺជាលទ្ធផលដែលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ភី.ស៊ី.អា (PCR)។