ប័ណ្ណសារព័ត៌មាន
2022-03-31
លោក ហ៊ុន សែន នឹងជួបប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាជាថ្មីទៀតតាមប្រព័ន្ធវីឌីអូ
2022-03-31
មន្ត្រីសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ យកសត្វខ្ទីងមួយក្បាល ដែលអាជ្ញាធរស្ទាក់ចាប់បាន កាលពីថ្ងៃទី៣១ ខែមីនា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ យកទៅអភិរក្ស នៅឧទ្យានជាតិណាមួយក្នុងប្រទេសកម្ពុជា ដើម្បីធានាថា សត្វព្រៃកម្រប្រភេទនេះ ត្រូវបានថែទាំ និង អភិរក្សនៅកន្លែងមានសុវត្ថិភាពច្បាស់លាស់។
2022-03-31
មន្រ្តីសង្គមស៊ីវិល និងអ្នកធ្វើការងារផ្នែកបរិស្ថាន លើកឡើងថា ការធ្វើអាជីវកម្មរ៉ែមាស គឺជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ ពួកគេបារម្ភថាបើការគ្រប់គ្រងខ្វះតម្លាភាព និងមិនបានគិតគូរពីផលប៉ះពាល់បរិស្ថាននោះទេ អាជីវកម្មមួយនេះ នឹងបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបរិស្ថាន។ ការលើកឡើងបែបនេះ គឺក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាកំពុងកាក់កបនឹងអាជីវកម្មរែ់មាស និងកំពុងពង្រីកកន្លែងជីករ៉ែមាសបន្ថែមទៀត។
2022-03-31
ប្រជាសហគមន៍ព្រៃឡង់អះអាងថា ពលរដ្ឋនៅមូលដ្ឋាន និងពលរដ្ឋចំណូលស្រុករាប់រយនាក់កំពុងសម្រុកកាប់ឈើមានតម្លៃ និងទន្ទ្រានព្រៃរានយកដីកាន់តែខ្លាំង ក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ដោយគ្មានការទប់ស្កាត់។ ពួកគេអះអាងថា អាជ្ញាធរបណ្តោយឱ្យពលរដ្ឋប្រព្រឹត្តបទល្មើសព្រៃឈើតាមអំពើចិត្ត នៅមុនកាលបោះឆ្នោតឃុំ សង្កាត់ ដោយខ្លាចក្រែងប៉ះពាល់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច។
2022-03-31
មន្ត្រីសង្គមស៊ីវិល រិះគន់ថា អាជ្ញាធរអនុវត្តច្បាប់ធូររលុងលើក្រុមឧក្រិដ្ឋជន ទើបករណីបទល្មើសចាប់បង្ខាំងមនុស្សនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីមន្ត្រីជាន់ខ្ពស់ប៉ូលិសថៃ នឹងគ្រោងមកកម្ពុជាពាក់ព័ន្ធការជួយសង្គ្រោះជនជាតិថៃជាង៣ពាន់នាក់ (៣.០០០) ដែលត្រូវបានជនជាតិចិនចាប់បង្ខាំងខ្លួនឱ្យធ្វើការខុសច្បាប់នៅកម្ពុជា។
2022-03-31
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ថារដ្ឋាភិបាល បានផាត់ពួកគាត់ចោល ដែលធ្វើឲ្យតំណាងសហជីព មិនមានឱកាសចូលរួមពិភាក្សា និងផ្តល់យោបល់ ជុំវិញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្រាប់ឆ្នាំ ២០២២-២០២៧។
2022-03-31
គណបក្សនយោបាយ និងអ្នកឃ្លាំមើលការបោះឆ្នោតជំរុញឱ្យ គ.ជ.ប បន្ថែមការស៊ើបអង្កេតឱ្យបានត្រឹមត្រូវចំពោះបណ្ដឹងរបស់ពលរដ្ឋ ដែលនាំឱ្យមានការលុបឈ្មោះបេក្ខជន និងលុបបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយនៅតាមបណ្ដាឃុំ សង្កាត់ មួយចំនួន។ មកដល់ពេលនេះ គ.ជ.ប បានលុបបញ្ជីឈ្មោះបេក្ខជនតាមឃុំ សង្កាត់ មួយចំនួនរបស់គណបក្សនយោបាយចំនួន៣ហើយ។
2022-03-31
អាជ្ញាធរនិងជនស្លៀកពាក់ស៊ីវិលជាច្រើននាក់បន្តឡោមព័ទ្ធ និងរុញច្រានបង្ខំកូដករណាហ្គាវើលដ៏ (NAGAWorld) ជិត២០០នាក់ (១៦៩) ឲ្យឡើងរថយន្តក្រុង មិនឲ្យពួកគេទៅជួបជុំតវ៉ាទាមទារដោះស្រាយការងារ ក្បែរអាគារក្រុមហ៊ុន នៅរសៀលថ្ងៃទី៣១ ខែមីនា។
2022-03-31
ក្រុមស្ត្រីថ្ងៃសុក្រប្រមាណ ១០នាក់ប្រមូលម្ដុំគ្នាតវ៉ានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ មីនា ដើម្បីឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលខ្មែរដោះលែងសមាជិកគ្រួសាររបស់ពួកគេ។ ក្រុមស្ត្រីទាំងនេះនៅតែអះអាងថា តុលាការចាប់ប្ដី និងឪពុករបស់ពួកគេដាក់ពន្ធនាគារដោយអយុត្តិធម៌មិនអាចទទួលយកបានឡើយ។
2022-03-31
ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០នាក់បន្ថែមទៀត ដែលសុទ្ធតែជាមេរោគប្រភេទអូមីក្រុង (Omicron) និងជាករណីឆ្លងក្នុងសហគមន៍។ តែយ៉ាងណា ក្រសួងប្រកាសថា មិនមានករណីស្លាប់ទេនៅថ្ងៃដដែលនេះ។
2022-03-30
អាជ្ញាធរជាច្រើននាក់បន្តបង្ក្រាបដោយហិង្សា ដោយហ៊ុំព័ទ្ធ និងចាប់រុញច្រានក្រុមកូដករណាហ្គាវើលដ៍ជាង ២០០នាក់ ដែលពួកគេកំពុងតវ៉ាទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែមីនា។
2022-03-30
អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមីនា មិនទទួលយកញត្តិរបស់ក្រុមយុវជនជិត ៥០នាក់ ដែលផ្តិតមេដៃ ស្នើឱ្យអាជ្ញាធរកែលម្អសោភ័ណ្ឌភាពបរិស្ថាន តាមដងស្ទឹងសៀមរាប ដែលគេបង្ហូរទឹកស្អុយចូលស្ទឹង ក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះទេ។ ក្រុមយុវជនដែលស្រលាញ់បរិស្ថានខកចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរខេត្តសៀមរាបមិនទទួកយកញត្តិរបស់ពួកគេដើម្បីចាត់វិធានការតាមការស្នើសុំ។
2022-03-30
មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យអប់រំ ទទូចឲ្យរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធ គិតគូរបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតរបស់ពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ និងផ្តល់អាទិភាពដល់កុមារក្រីក្រ ដើម្បីទទួលបានការរៀនសូត្រ។ សំណូមពររបស់សង្គមស៊ីវិលនេះ ធ្វើឡើងក្រោយដែលរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ថ្មីៗនេះ បានរកឃើញថា ២ភាគ៣នៃគ្រួសារដែលមានកូន នៅជុំវិញពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផង បានបាត់បង់ប្រាក់ចំណូល ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។
2022-03-30
រដ្ឋាភិបាលកម្ពុជា ការពារចំណាត់ការរបស់សមត្ថកិច្ចទាក់ទងនឹងលំហសិទ្ធិនយោបាយ និងប្រជាធិបតេយ្យ របស់ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ រវាងរដ្ឋលេខាធិការក្រសួងការបរទេសលោក លុយ ដាវីត តំណាងឲ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ជាមួយលោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន (Vitit Muntabhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅ។
2022-03-30
ក្រុមមេធាវីការពារក្ដីឲ្យប្រធានបក្សប្រឆាំងលោក កឹម សុខា អះអាងថា ពួកគេកំពុងពិចារណាក្នុងការស្នើសុំតុលាការឱ្យកោះហៅរដ្ឋបរទេសមួយចំនួនដែលរដ្ឋាភិបាលចោទប្រកាន់ថា បានឃុបឃិតជាមួយលោក កឹម សុខា ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលមកបំភ្លឺ។ មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលសវនាការនេះយល់ថា តុលាការគួរមានភាពក្លាហានឲ្យរដ្ឋបរទេសទាំងនោះមកបញ្ជាក់ការពិត ឬតទល់គ្នានៅក្នុងតុលាការ។