ប័ណ្ណសារព័ត៌មាន
2022-03-17
អាជ្ញាធរពន្ធនាគាររាជធានីភ្នំពេញបានសម្រេចដោះលែងកូដករណាហ្គាវើលដ៍ ៣នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅល្ងាចថ្ងៃទី១៧ ខែមីនា បន្ទាប់ពីពួកគាត់បានដាក់លិខិតស្នើសុំអន្តរាគមន៍ទៅកាន់ក្រសួងពាក់ព័ន្ធ។ ក្រុមកូដករ និងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ជាក់ជំហរថា នឹងនៅតែបន្តទាមទាររកដំណោះស្រាយ និងគ្មានការចូលរួមចរចាដរាបណាមិនមានការទម្លាក់ចោលបទចោទពីតុលាការ។
2022-03-17
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន២១នាក់ ដាក់ពន្ធនាគារ ៥ ឆ្នាំ និង ១០ ឆ្នាំ ប៉ុន្តែមនុស្សមួយចំនួន តុលាការឱ្យអនុវត្តទោស៣ឆ្នាំ៨ខែ ហើយទោសដែលនៅសល់ព្យួរ ក្នុងបទចោទ «ញុះញង់ និងរួមគំនិតក្បត់» នៅព្រឹកថ្ងៃទី១៧ ខែមីនា។សាច់ញាតិជនជាប់ឃុំបានប្រតិកម្មនឹងការសម្រេចក្ដីនេះថា អយុត្តិធម៌មិនអាចទទួលយកបានឡើយ។
2022-03-17
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង អះអាងថា កម្ពុជា និងរបបសឹកមីយ៉ាន់ម៉ា (Myanmar) សហការបណ្ដុះបណ្ដាលកងកម្លាំងពិសេសទៅវិញទៅមក គឺដើម្បីពង្រឹងអំណាចផ្ដាច់ការនៅក្នុងតំបន់។
2022-03-17
មេដឹកនាំគណបក្សសង្គ្រោះជាតិចាត់ទុកសាលក្រមតុលាការថា គ្រាន់តែឧបករណ៍របស់អ្នកនយោបាយបក្សកាន់អំណាចប្រើប្រាស់ ការពារអំណាចបក្សពួកខ្លួន និងធ្វើបាបពលរដ្ឋស្លូតត្រង់។
2022-03-17
អ្នកដំណើរមកពីបរទេសមិនតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដូចពីមុនទៀតទេ ហើយការធ្វើតេស្ដរហ័សពេលមកដល់កម្ពុជាក៏ត្រូវបានលុបចោលផងដែរ។ ជាមួយគ្នានេះ ការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ក៏ត្រូវបើកដំណើរការឡើងវិញសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី១៧ មីនានេះតទៅដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
2022-03-17
ពាក់ព័ន្ធនឹងការកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងហ្វូងនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសថា ការកាត់ទោសនេះ ជារឿងអយុត្តិធម៌ ដែលគ្មានភស្តុតាងច្បាស់លាស់ ត្រឹមត្រូវ និងជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ ក្នុងគោលបំណងប្រឆាំងគូប្រជែងនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច។
2022-03-16
មេដឹកនាំសហជីពណាហ្គាវើលដ៏ (NAGA World) កញ្ញា ឈឹម ស៊ីថរ ដែលទើបចេញពីពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីសរសេរលិខិតអន្តរាគមន៍ពីក្រសួងការងារ ដើម្បីចេញមកចូលតុចរចាជាមួយក្រុមហ៊ុនបានប្រកាសជំហរថា ពួកគេនឹងមិនអាចចូលតុចរចាបានទេ បើសិនជាតុលាការនៅតែបន្តឃុំខ្លួនសកម្មជនសហជីពរបស់ពួកគេ ៣នាក់ទៀត និងមិនទម្លាក់បទចោទប្រកាន់លើពួកគេទាំង ១១នាក់។
2022-03-16
អ្នកឃ្លាំមើលថា កម្ពុជាទំនងមិនអាចជម្រះមន្ទិលសង្ស័យពីការជាប់ពាក់ព័ន្ធរបស់កងទ័ពចិន និងមូលដ្ឋានទ័ពជើងទឹករាមបានឡើយ បើទោះជាមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាជប៉ុនក៏ដោយ។ ការលើកឡើងនេះ បន្ទាប់ពីគណៈប្រតិភូជប៉ុនបានទៅទស្សនកិច្ចកំពង់ផែកងទ័ពជើងទឹករាម កាលពីថ្ងៃទី១៦ ខែមីនា ជាថ្ងៃទី២ ដែលនាវាចម្បាំងជប៉ុនចំនួន២គ្រឿងបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីរំឭកខួបនៃបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន។
2022-03-16
ក្រុមកម្លាំងអាជ្ញាធរចម្រុះ និងក្រុមស្លៀកពាក់ស៊ីវិលនៅតែបន្តតាមយាយីស្រែកសម្លុត និង ប្រើអំពើហិង្សារុញច្រានក្រុមកូដករបុគ្គលិកណាហ្គាវើលដ៍ (Naga World) មិនឱ្យតវ៉ាទាមទាររកដំណោះស្រាយនៅក្បែរអគារក្រុមហ៊ុនទេ នៅថ្ងៃទី១៦ ខែមីនា។ ទន្ទឹមគ្នានេះ អាជ្ញាធរបានចាប់បង្ខំកូដករ២រយ (២០០) នាក់រុញបញ្ចូលក្នុងរថយន្តក្រុងដឹកទម្លាក់នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅម្តងទៀត។
2022-03-16
ជនជាតិដើមភាគតិចព្នងជាច្រើននាក់ រស់នៅខេត្តមណ្ឌលគិរី លើកគ្នាតវ៉ា ២ថ្ងៃជាប់គ្នា ចាប់តាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ មីនា ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយព្រៃអភិរក្ស ពីសំណាក់ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន (Village Development)។
2022-03-16
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ពន្ធនាគារជាង ៣ម៉ឺននាក់ ក្នុងនោះជាង ៥០% ពាក់ព័ន្ធនឹងគ្រឿងញៀន។
2022-03-16
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើកឡើងពីកង្វល់ទាក់ទងទៅនឹងបញ្ហាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ស្ថាប័នដដែលនេះសង្កត់ធ្ងន់ថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលត្រូវតែដើរទន្ទឹមគ្នានឹងបទដ្ឋានសិទ្ធិមនុស្ស។
2022-03-16
ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀតបានស្លាប់ ដែលជាអ្នកមិនបានចាក់វ៉ាក់សាំង។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលឱ្យដឹងថា មាន ១៤០នាក់ដែលសុទ្ធតែជាប្រភេទវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះជាង ១២៥នាក់ ជាករណីឆ្លងក្នុងសហគមន៍ និងចំនួន ១៥នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
2022-03-16
សវនាការជំនុំជម្រះក្ដីលោក កឹម សុខា នៅថ្ងៃទី១៦ ខែមីនានេះ មានភាពចម្រូងចម្រាស់ រវាងតំណាងអយ្យការ និងមេធាវីការពារក្ដីលោក កឹម សុខា។ តំណាងអយ្យការបានបដិសេធការដាក់ភស្តុតាងមួយចំនួនរបស់មេធាវីលោក កឹម សុខា ចំណែកមេធាវីក៏ប្រឆាំងទៅនឹងការដាក់ភស្តុតាងបន្ថែមរបស់តំណាងអយ្យការវិញដែរ។ មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលតុលាការលើកឡើងថា ការដាក់បន្ថែមភស្តុតាងរបស់តំណាងអយ្យការពេលនេះ ជាការបញ្ជាក់ថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោក កឹម សុខា។
2022-03-15
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ណែនាំឲ្យបើកកិច្ចប្រជុំក្រើនរំលឹកដល់អាជ្ញាធររាជធានី ខេត្តទូទាំងប្រទេសដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។ កិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែមីនា ធ្វើឡើងបន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មើលឃើញពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួន លើសេចក្តីណែនាំរបស់លោក។