ប័ណ្ណសារព័ត៌មាន
2022-03-15
គណៈកម្មការទន្លេមេគង្គ (MRC) អំពាវនាវឱ្យប្រទេសពាក់ព័ន្ធផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុងកិច្ចការទំនាក់ទំនងការទូតរបស់ខ្លួនជាបន្ទាន់ដើម្បីការពារធនធានទន្លេដ៏ធំជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ការអំពាវនាវនេះ កើតមានឡើងស្របពេលដែលប្រទេសក្នុងតំបន់មេគង្គកំពុងប្រឈមនឹងបញ្ហាភាពមិនប្រក្រតីនៃរំហូរទឹកទន្លេដោយសារតែមានការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅតាមប្រទេសខ្សែទឹកខាងលើ ជាពិសេសប្រទេសចិន។
2022-03-15
សមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិច ចាប់ផ្ដើមប្រារព្ធទិវាព្រៃឈើពិភពលោក ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី៣០ ខែមីនា ដោយផ្ដោតទៅលើទស្សនៈ «យើងមានសិទ្ធិចូលរួមការពារព្រៃឈើ ដើម្បីជីវិតនៅលើភពផែនដី»។ ក្រុមអ្នករៀបចំកម្មវិធីនេះរំពឹងថា ពលរដ្ឋ និងអាជ្ញាធរនឹងយល់ដឹងបន្ថែមទៀតពីសិទ្ធិពលរដ្ឋ និងករណីកិច្ចចូលរួមការពារព្រៃឈើ ព្រមទាំងការទប់ស្កាត់មិនឱ្យមានអាជីវកម្មឈើ ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។
2022-03-15
ក្រុមយុវជន និងសកម្មជនការពារព្រៃឈើអះអាងថា អាជ្ញាធរខេត្តកំពង់ធំបានបណ្តែតបណ្តោយឱ្យកើតមានសកម្មភាពកាប់រានព្រៃសហគមន៍ទ្រង់ទ្រាយធំ ដែលធ្វើឱ្យវិបត្តិព្រៃឈើកាន់តែរីកធំឡើងពិបាកដោះស្រាយ។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះសិក្សាស្រាវជ្រាវ ពីស្ថានភាពព្រៃសហគមន៍ក្បាលខ្លាក្នុងខេត្តកំពង់ធំ កាលពីសប្ដាហ៍មុន។
2022-03-15
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ដែលជាសាក្សីសំខាន់មួយរូបនៅតុលាការបារាំងក្នុងសំណុំរឿងគប់គ្រាប់លើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី កាលពី២៥ឆ្នាំមុន ទម្លាយប្រាប់ វិទ្យុអាស៊ីសេរីថា អតីតរដ្ឋមន្ត្រីយុត្តិធម៌មកពីកូតាគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រាប់លោកដោយផ្ទាល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកនៅពីក្រោយផែនការបញ្ជាឱ្យគប់គ្រាប់បែកសម្លាប់ក្រុមបាតុករកាលពីពេលនោះ។
2022-03-15
អាជ្ញាធរក្រុងភ្នំពេញនៅតែបន្តបង្រ្កាបក្រុមណាហ្គាវើលដ៍ (Naga World) ដោយប្រើអំពើហិង្សាបង្រ្កាបកូដករបោកខ្ទប់នឹងរថយន្ត ហើយដឹកយកទៅទម្លាក់នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅនៅថ្ងៃទី១៥ ខែមីនា។ សង្គមស៊ីវិល និងក្រុមសហជីព អំពាវនាវឱ្យតុលាការទម្លាក់បទចោទបញ្ឃប់ការធ្វើបាបក្រុមកូដករ និងជំរុញឱ្យភាគីក្រុមហ៊ុនវិលចូលតុចរចាពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារមួយនេះដោយយុត្តិធម៌។
2022-03-15
គណបក្សភ្លើងទៀនដាក់សំណើសុំជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីជជែកពិភាក្សាអំពីស្ថានភាពនយោបាយ ពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងស្នើឱ្យអាជ្ញាធរបញ្ឈប់ការគំរាមកំហែងសកម្មជនបក្សនេះ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បន្ទាប់ពីសកម្មជន និងបេក្ខជនឃុំសង្កាត់របស់គណបក្សនេះជាច្រើននាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាព។ មន្រ្តីសង្គមស៊ីវិលថា ជំនួបទាំងនោះ ជាមធ្យោបាយល្អប្រសើរនៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
2022-03-15
ពលរដ្ឋរាប់រយគ្រួសារ រស់នៅខេត្តព្រះវិហារនៅរសៀលថ្ងៃទី១៥ មីនា បានបង្ខំចិត្តវិលត្រឡប់មកផ្ទះវិញហើយ ក្រោយពីអាជ្ញាធរខេត្តនេះ បានបង្អាក់ដំណើរ មិនឱ្យពួកគាត់យកញត្តិទៅដាក់ នៅសាលាខេត្តនេះ ដើម្បីទាមទារដំណោះស្រាយវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu)។
2022-03-15
ពលរដ្ឋ ៦២គ្រួសាររស់នៅខេត្តព្រះវិហារ ខកចិត្តនឹងអាជ្ញាធរមិនដោះស្រាយជម្លោះដីធ្លី របស់ពួកគាត់ ដែលអូសបន្លាយពេលជាង ១០ឆ្នាំមកហើយ។ ប៉ុន្តែអាជ្ញាធរស្រុកថា ជម្លោះដីធ្លីនេះ អាជ្ញាធរកំពុងដោះស្រាយជូនពលរដ្ឋ។
2022-03-15
ការចោទប្រកាន់បទល្មើស «ញុះញង់ និងរួមគំនិតក្បត់» នៃសំណុំរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មានការដេញដោលក្នុងបន្ទប់តុលាការយ៉ាងស្វិតស្វាញដោយនគរបាលយុត្តិធម៌ និងតំណាងអយ្យការព្យាយាមសួរដាក់បន្ទុកលើជនជាប់ចោទ ប៉ុន្តែមេធាវីការពារក្ដីព្យាយាមសួរដោះបន្ទុក។ ការដេញដោលនេះ នៅពេលតុលាការក្រុងភ្នំពេញបន្តសាកសួរសកម្មជនបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ និងកញ្ញា សេង ធារី នៅព្រឹកថ្ងៃទី១៥ ខែមីនា។
2022-03-15
ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀតបានស្លាប់ ដែលជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែក្រសួងមិនបានបញ្ជាក់អំពីអត្តសញ្ញាណ និងទីកន្លែងអ្នកស្លាប់នោះទេ។
2022-03-14
ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បាននាំគ្នាទៅតវ៉ានៅខាងមុខសាលាខែត្រកោះកុង ក្នុងពេលតំណាងរបស់ពួកបីនាក់ ចូលទៅបំភ្លឺនៅក្នុងតុលាការកាលពីព្រឹកថ្ងៃទី១៤ មីនា។
2022-03-14
នាវាចម្បាំងជប៉ុន ២គ្រឿង គ្រោងនឹងចូលចតនៅកំពង់ផែព្រះសីហនុដើម្បីរំឮកខួបនៃបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន។
2022-03-14
អាជ្ញាធរពន្ធនាគារបានដោះលែងមេដឹកនាំ និងសមាជិកសហជីពនៅកាស៊ីណូណាហ្គាវើលដ៍ចំនួន៨នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នទៅតាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៤ ខែមីនា ម្សិលម៉ិញ។ សមាជិកសហជីព ដែលទើបបានចេញនៅក្រៅឃុំបណ្ដោះអាសន្ន និងអ្នកការពារសិទ្ធិមនុស្សអំពាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើពួកគេ និងដោះលែងបុគ្គលិកណាហ្គាវើលដ៍៣នាក់ទៀត ដែលកំពុងជាប់ឃុំ ដើម្បីបង្កស្ថានភាពល្អសម្រាប់ការចរចាដោះស្រាយវិវាទការងាររួម ដែលអូសបន្លាយជាច្រើនខែមកនេះ។
2022-03-14
អាជ្ញាធរក្រុងភ្នំពេញរាប់រយនាក់នៅតែបន្តរារាំងបំបែកក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) មិនឱ្យប្រមូលផ្ដុំគ្នា ដោយសន្តិវិធីដើម្បីទាមទារដំណោះស្រាយការងារពីភាគីក្រុមហ៊ុន។ សង្គមស៊ីវិលថា អាជ្ញាធរកំពុងតែអនុវត្តតួនាទីផ្ទុយពីច្បាប់ និងបង្កបរិយាកាសកាន់តែអាក្រក់ក្នុងការដោះស្រាយវិវាទការងារមួយនេះ។
2022-03-14
ក្រុមគ្រួសារ និងមន្រ្តីសិទ្ធិមនុស្សចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញដែលសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ទុកជាបានការដដែលនោះ ថាជារឿងអយុត្តិធម៌។ ពួកគេបន្តទាមទារដល់អាជ្ញាធរទម្លាក់ចោលបទចោទប្រកាន់លើក្មេងប្រុសរូបនេះវិញ ព្រោះរូបគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ហើយម្យ៉ាងទៀតគេជាអនីតិជនដែលមានជំងឺសតិស្មារតីអូទីស៊ឹម (Autism)។