ប័ណ្ណសារព័ត៌មាន
2022-03-01
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ មីនា បន្តសវនាការលើកទី១១ ដោយសាកសួរដេញដោលអ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី ពីការបង្ហោះសារ«លេខ៩» គាំទ្រដល់យុទ្ធនាការម្រាមដៃ៩ របស់លោក សម រង្ស៊ី ដែលប្រឆាំងនឹងរដ្ឋាភិបាលឯកបក្សស។ កញ្ញា សេង ធារី ថ្លែងថា ការបកស្រាយនេះមិនត្រឹមត្រូវ ខណៈសង្គមស៊ីវិលមិនរំពឹងថា ប្រព័ន្ធតុលាការអាចផ្ដល់យុត្តិធម៌ដល់គូរភាគីក្នុងសំណុំរឿងនយោបាយបានទេ។