ប័ណ្ណសារព័ត៌មាន
2022-03-28
មេធាវីការពារក្តីកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ពន្ធនាគារ ចាត់ទុកវីដេអូឃ្លីប រូបភាព និងឯកសារ ដែលមន្រ្តីនគរបាលនៃក្រសួងមហាផ្ទៃប្រមូលពីការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកន្លងទៅ ហើយយកមកដាក់បង្ហាញក្នុងសវនាការមិនមែនជាភស្តុតាងសម្រាប់ដាក់បន្ទុកក្នុងបទល្មើស ដើម្បីចោទប្រកាន់កូនក្ដីពីបទ «ញុះញង់ និងរួមគំនិតក្បត់» នោះទេ។ មេធាវី និងជនជាប់ចោទនៅតែយល់ថា សវនាការនេះតុលាការគ្មានភស្តុតាងរឹងមាំណាមួយក្នុងការចោទប្រកាន់ដដែល។
2022-03-27
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនៅតែព្រួយបារម្ភអំពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ដោយសារស្ថាប័នពាក់ព័ន្ធពុំទាន់ចាត់វិធានការដោះស្រាយ កំណើនអ្នកជាប់ឃុំឱ្យមានប្រសិទ្ធភាពនៅឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរពន្ធគារអះអាងថា ការដោះស្រាយបញ្ហាចង្អៀតណែននៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅទូទាំងប្រទេសសម្រាប់អ្នកជាប់ឃុំមានភាពល្អប្រសើរ។
2022-03-27
សេចក្ដីសុខ ឬសុភមង្គលក្នុងគ្រួសារ តែងប្រែប្រួលទៅតាមគ្រួសារនីមួយៗ និងទៅតាមស្ថានភាពដែលគេជួបប្រទះ។ ទោះជាយ៉ាងណាស្ត្រីខ្មែរមួយចំនួនយល់ថាគ្រួសារអាចមានសុភមង្គលពាក់ព័ន្ធនឹងបញ្ហានយោបាយ គឺនៅពេលប្រទេសមានប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដ។ របាយការណ៍ស្ដីពីសុភមង្គលពិភពលោកឆ្នាំ២០២២ រកឃើញថា កម្ពុជាជាប់ចំណាត់ថ្នាក់១១៤ក្នុងចំណោម១៤៦ប្រទេស។
2022-03-27
ក្រុមហ៊ុនចិនដែលមកវិនិយោគដំណាំចេកនៅកម្ពុជា កំពុងកេងប្រវ័ញ្ចកម្លាំងពលកម្ម រំលោភយកដីធ្លី និងប្រើប្រាស់សារធាតុគីមីធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពកម្មករខ្មែរ។ នេះបើយោងតាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មានផ្សាយជាភាសាអង់គ្លេស ឈ្មោះ សោដ៍ ឆាយណា មរនីង ប៉ុស្តិ៍ (South China Morning Post) ដែលមានមូលដ្ឋាននៅក្រុងហុងកុង (Hong Kong) ផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ដាក់ចំណងជើងថា «ចិនចង់បានចេក»។
2022-03-27
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក សុន ឆ័យ បានណែនាំសកម្មជនបក្សនេះឱ្យធ្វើជាគំរូល្អនៅក្នុងសង្គមដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋយកឈ្នះការបោះឆ្នោតនៅពេលខាងមុខ។ ទន្ទឹមគ្នានេះ សកម្មជនបក្សភ្លើងទៀនមើលឃើញថា ស្ថានការណ៍មុនបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ មិនសូវល្អនោះទេ ព្រោះអាជ្ញាធរបក្សកាន់អំណាចបានគំរាមកំហែងសកម្មជនខ្លាំងជាងពេលមុនៗ ដែលធ្វើពួកគេលំបាកការធ្វើសកម្មភាពនយោបាយ។
2022-03-27
អាជ្ញាធរនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យពលរដ្ឋឲ្យជួយរាយការណ៍អំពីបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប ក្រោយបទល្មើសទាំងនេះ នៅតែបន្តកើតមានឥតឈប់ឈរ រហូតធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្រែកស្តីបន្ទោសមន្ត្រីពាក់ព័ន្ធ រួមទាំងរដ្ឋមន្រ្តីក្រសួងនេះ គឺលោក វេង សាខុនផង ចំពោះការបណ្តែតបណ្តោយ និងបរាជ័យក្នុងការទប់ស្កាត់វា។
2022-03-27
អាជ្ញាធរក្រុងភ្នំពេញប្រើអំពើហិង្សាកាន់តែខ្លាំងលើក្រុមកូដករណាហ្គាវើលដ៍ (Naga World) ដែលបន្តចេញទាមទាររកដំណោះស្រាយដោយសន្តិវិធី។ អាជ្ញាធរក៏បានរាំងខ្ទប់អ្នកសារព័ត៌មានឯករាជ្យដូចសព្វដងមិនឱ្យចូលយកព័ត៌មានស្ដីពីការបង្ក្រាបកូដកម្មនេះ និងបានចាប់ទាញក្រុមកូដករឱ្យឡើងរថយន្តដឹកទៅទម្លាក់នៅតំបន់ជាយក្រុង។
2022-03-27
មន្ត្រីសង្គមស៊ីវិលជំរុញរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ ដើម្បីបង្ហាញពីសុចរិតភាព និងតម្លាភាពនៅក្នុងសង្គម ដោយជៀសវាងទំនាស់ផលប្រយោជន៍ដែលកើតចេញពីអំពីការផ្តល់ជំនួយមិនត្រឹមត្រូវ។ ការលើកឡើងនេះ គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជាអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទាន ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីយកថវិកាជួយដល់ជនរងគ្រោះ។
2022-03-27
នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅថ្ងៃទី២៧ ខែមីនា នៅសួនច្បារសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះដែរ ក៏មានការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) ឆ្នាំ ២០២២ ចាប់ពីថ្ងៃ ២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
2022-03-27
អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានក្រុមឧក្រិដ្ឋជនចិន៣នាក់បន្ថែមទៀត ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជាជិត៦០០គីឡូក្រាមនៅថ្ងៃទី២៦ ខែមីនា។ អាជ្ញាធរបង្ក្រាបបានក្រុមឧក្រិដ្ឋជនទាំងនោះស្ថិតនៅទីតាំង៤កន្លែងផ្សេងគ្នា ក្នុងនោះ ៣ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅខេត្តព្រះសីហនុ។
2022-03-27
កម្លាំងអាជ្ញាធរក្រុងភ្នំពេញបន្តប្រើអំពើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ជាង១រយនាក់ (១១៣) ដោយបង្ខំឱ្យពួកគេឡើងរថយន្តរួចដឹកទម្លាក់នៅតំបន់ដាច់ស្រយាលជាយក្រុងដូចសព្វដង។ អាជ្ញាធរក៏បានបិទផ្លូវគ្រប់ច្រកល្ហក និងរាំងខ្ទប់អ្នកសារព័ត៌មានឯករាជ្យមិនឱ្យចូលឃ្លាំមើលក្រុមកូដករដែលទទួលរងអំពើហិង្សាពីអាជ្ញាធរដែរ។
2022-03-27
សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបើកមហាសន្និបាតលើកទី១១ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភាខាងមុខ នៅទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី។
2022-03-26
អ្នកនាំពាក្យគណបក្សកាន់អំណាចព្រមានមេបក្សប្រឆាំង លោក កឹម សុខា ថាមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលដើរហួសបន្ទាត់ក្រហមរបស់តុលាការនោះទេ។ ការព្រមាននេះធ្វើឡើង ខណៈលោក កឹម សុខា កំពុងមមាញឹក ជួបអ្នកគាំទ្ររាប់សិបតាមបណ្ដាខេត្តនានា។
2022-03-26
អត្រាអ្នកឈឺ និងស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា មានការធ្លាក់ចុះជាង៥៣% ពីចំនួន ៥៧៩ករណី ក្នុងចំណោមពលរដ្ឋ១០ម៉ឺននាក់ កាលពីឆ្នាំ២០០០ មកនៅត្រឹម២៧៤ ករណី នៅឆ្នាំ ២០២០។ ចំណែកអត្រាអ្នកស្លាប់វិញ ក៏បានថយចុះជាង ៥២% ដែរ គឺ ពីចំនួន៤២ករណី ក្នុងចំណោមពលរដ្ឋ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកនៅត្រឹម ២០ករណី នៅឆ្នាំ២០២០។
2022-03-26
គ.ជ.ប អះអាងថា ការសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនចេញពីសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញធ្វើឡើងត្រឹមត្រូវតាមនីតិវិធី។ ប៉ុន្តែគណបក្សភ្លើងទៀននៅតែចាត់ទុកការសម្រេចរបស់ គ.ជ.ប លុបបញ្ជីបេក្ខជនរបស់ខ្លួន តាមបណ្ដឹងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជារឿងនយោបាយ។