ប័ណ្ណសារព័ត៌មាន
2022-03-26
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក(Adhoc) សោកស្ដាយដែលសាលាឧទ្ធរណ៍លើកពេលសវនាការលើពួកគេ ខណៈពួកគេរង់ចាំសវនាការនេះជិត៥ឆ្នាំមកហើយ។ តុលាការសម្រេចលើកពេលសវនាការដោយសារ មេធាវីអគ្គលេខារងនៃ គ.ជ.ប លោក នី ចរិយា និងជាអតីតមន្ត្រីអាដហុកផងនោះ ជាប់ពាក់ព័ន្ធជំងឺកូវីដ១៩។
2022-03-25
អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៧៣ ចេញសេចក្ដីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី២៥ មីនា ស្នើដល់អាជ្ញាធរក្រុងភ្នំពេញឱ្យបញ្ឈប់ការប្រើអំពើហិង្សាទៅលើកូដករណាហ្គាវើលដ៍ដែលធ្វើកូដកម្មដោយសន្តិវិធីទាមទាររកដំណោះស្រាយពីថៅកែក្រុមហ៊ុន។
2022-03-25
គ.ជ.ប អះអាងថាការសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនចេញពីសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញធ្វើឡើងត្រឹមត្រូវតាមនីតិវិធី។ ប៉ុន្តែគណបក្សភ្លើងទៀននៅតែចាត់ទុកការសម្រេចរបស់ គ.ជ.ប លុបបញ្ជីបេក្ខជនរបស់ខ្លួន តាមបណ្ដឹងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជារឿងនយោបាយ។
2022-03-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងបន្តធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាតិ នាឆ្នាំក្រោយបន្តទៀត។ លោកថ្លែងបែបនេះក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥១ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃ២៥ មីនា។
2022-03-25
ជនជាតិដើមភាគតិចកួយរាប់រយគ្រួសារ រស់នៅខេត្តព្រះវិហារចាត់ទុក វិធានការរបស់អាជ្ញាធរខេត្តនេះ ដែលបង្គាប់ឱ្យពលរដ្ឋមូលដ្ឋានឈប់ធ្វើស្រែចម្ការ ក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចិន ហេង ហ្វូ ថាជារឿងអយុត្តិធម៌ និងលម្អៀង។ អ្នកភូមិអះអាងថា កន្លងទៅពួកគាត់បានប្តឹង ទាមទារដីស្រែចម្ការបង្កបង្កើនផល ដែលត្រូវក្រុមហ៊ុនចិនហេង ហ្វូ (Hengfu) រំលោភយក ជិត ១០ឆ្នាំមកហើយ គឺគ្មានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ តែផ្ទុយទៅវិញ ពលរដ្ឋជាច្រើននាក់ បានក្លាយជាជនរងគ្រោះ ជាប់បណ្តឹងនៅតុលាការ ដោយសារតែចេញមុខ ការពារដីធ្លីរបស់ខ្លួន។
2022-03-25
អ្នកធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យថា មន្ត្រីរដ្ឋាភិបាលនៅតែបន្តប្រកាន់និន្នាការលើអ្នកកាសែត។ ការលើកឡើងនេះក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញទៅមន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ប៉ុន្តែត្រូវចេះសហការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក។
2022-03-25
តំណាងអង្គការសង្គមស៊ីវិល សមាគមអង្គការសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិច នឹងជួបជជែកជាមួយមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែមេសាខាងមុខ ដើម្បីជម្រះរាល់ការមិនយល់ស្របគ្នានាពេលកន្លងទៅទាក់ទងនឹងការរារាំងសហគមន៍មូលដ្ឋានមិនឱ្យចូលរួមការពារព្រៃ ដោយការចុះល្បាតព្រៃពិសេសព្រៃអភិរក្ស ដែលកំពុងប្រឈមនឹងការបាត់បង់ព្រៃចុងក្រោយ។
2022-03-25
សមត្ថកិច្ចខ្មែរ និងថៃ បានសហការគ្នាឃាត់ខ្លួនមនុស្ស៦១នាក់ ទាក់ទងនឹងបទល្មើសបោកប្រាស់ប្រាក់តាមទូរស័ព្ទនៅក្នុងខេត្តព្រះសីហនុ។
2022-03-25
នៅថ្ងៃសុក្រ ទី២៥ ខែមីនា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៥៩នាក់ថ្មីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ ដូច្នេះអ្នកឆ្លងសរុបកើនដល់ ១៣៥.៣៤៤នាក់។
2022-03-24
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អំពាវនាវដល់ស្ថាបនិក និងសមាជិកគណបក្សនេះ ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក្រោយដែលគណបក្សនេះត្រូវក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជី និងត្រូវលុបចោលពីបញ្ជីគណបក្សនយោបាយបាយ។
2022-03-24
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានចំនួន ១,៤២៨ ឃុំ-សង្កាត់ហើយ ក្នុងចំណោម ឃុំសង្កាត់ទាំងអស់ចំនួន១,៦៥២ គិតត្រឹមថ្ងៃទី២៣ ខែមីនា។
2022-03-24
សកម្មជនគណបក្សភ្លើងទៀនចោទប្រកាន់អាជ្ញាធរមូលដ្ឋាននៅខេត្តមួយចំនួនថា បានគំរាមកំហែងនិងបំភិតបំភ័យសកម្មជនបក្សនេះមិនឱ្យឈរឈ្មោះជាបេក្ខជនអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ។ មន្ត្រីជំនាញឃ្លាំមើលការបោះឆ្នោតចាត់ទុកបញ្ហានេះ ថាជាការគំរាមកំហែងបិទសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
2022-03-24
អ្នកជំងឺពីរនាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣.០៥៤នាក់។ ចំពោះករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលប្រកាសថា មានចំនួន ៦៣នាក់ ដែលសុទ្ធសឹងតែជាមេរោគប្រភេទអូមីក្រុង (Omicron) ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។
2022-03-24
ក្រុមកម្លាំងអាជ្ញាធរបន្តប្រើអំពើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ (Naga World) ១៣៦នាក់ ដែលចេញតវ៉ាដោយសន្តិវិធីទាមទារឱ្យថៅកែក្រុមហ៊ុនគោរពសិទ្ធិសហជីពនៅកន្លែងការងារ។ អាជ្ញាធរបានព្យាយាមរារាំងក្រុមកូដករ និងបិទផ្លូវគ្រប់ច្រកមិនឱ្យពួកគាត់ធ្វើកូដកម្មនៅក្បែរអគារក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ឡើយ។
2022-03-23
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min Aung Hlaing) នឹងមិនងាយយល់ព្រមតាមសំណើរបស់ប្រេសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន ឲ្យគោរពតាមកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានឡើយ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិអះអាងថា មេដឹកនាំយោធាខុសច្បាប់នេះ កំពុងតែធ្វើនយោបាយសម្របសម្រួល ឬបើកឲ្យតំណាងរបស់អាស៊ានចូលទៅជួបពិភាក្សាគ្នាខ្លះ ដើម្បីឲ្យអន្តរជាតិមើលឃើញថា របបសឹកបានបន្ធួរដៃខ្លះ ប៉ុន្តែមិនអនុវត្តតាមនោះទេ។