ប័ណ្ណសារព័ត៌មាន
2022-03-23
កម្លាំងអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន រាប់រយនាក់បានឡោមព័ទ្ធប្រើអំពើហិង្សាមកលើក្រុមកូដករបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) កាន់តែខ្លាំង ខណៈពួកគេបន្តចេញសម្ដែងមតិដោយសន្តិវិធីទាមទារឱ្យថៅកែបញ្ឈប់ការរើសអើងសហជីពនៅកន្លែងធ្វើការ។
2022-03-23
ប្រធាន និងសមាជិកអនុគណៈកម្មាធិការអាស៊ីខាងកើត នៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក បានស្វាគមន៍គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាដែលបានសម្រេចឆ្លងសេចក្តីសម្រេចការរំលឹកឡើងវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាមូលដ្ឋានគ្រឹះបញ្ចប់សង្គ្រាមស៊ីវិល ដំណើរការប្រជាធិបតេយ្យ និងអធិបតេយ្យកម្ពុជា។
2022-03-23
ជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តស្ទឹងត្រែង ដែលសកម្ម ចេញមុខការពារព្រៃឈើ និងរិះគន់អាជ្ញាធរ មិនអនុវត្តច្បាប់ព្រៃឈើ សម្រេចចិត្តឈរឈ្មោះ ជាបេក្ខជនបោះឆ្នោតឃុំ/សង្កាត់ អាណត្តិទី៥ ឲ្យគណបក្សភ្លើងទៀន។
2022-03-23
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ លោក គង់ ម៉ាស់ មិនរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ ឬដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញក្នុងពេលឆាប់ៗ នេះឡើយ ល្គឹកណាតុលាការនៅតែជាតុលាការ ដែលបម្រើនយោបាយឱ្យគណបក្សកាន់អំណាច។
2022-03-23
ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) ហើយនៅថ្ងៃទី ២៣មីនានេះ។ ប្រមុខការទូតកម្ពុជារូបនេះបានអះអាងថា ចំណុចសំខាន់ៗ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្ដីពីវិបត្តិនៅប្រទេសភូមា មិនទាន់អាចអនុវត្តបាននៅឡើយទេ។
2022-03-23
ក្រសួងសុខាភិបាលថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ដែលជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ដែលធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីនេះបានកើនឡើងជាង ១ម៉ឺន ៣ពាន់នាក់ហើយ គិតត្រឹមថ្ងៃពុធទី ២៣ មីនានេះ។
2022-03-23
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ចាប់ ផ្ដើមស្នើធ្វើសកម្មភាពដែលតុលាការហាមឃាត់។ មេបក្សប្រឆាំងដែលកំពុងជាប់បម្រាមតុលាការរូបនេះ ស្នើសុំចេញក្រៅប្រទេសទៅចូលរួមកិច្ចប្រជុំមួយ ស្ដីពីទីសន្និសីទដំដោះស្រាយសកល ជាមួយក្រុមប្រទេសអ្នកមាន (G7/G20) នៅទីក្រុងប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់(Germany)។ ទោះយ៉ាងណា តុលាការបានច្រើនចោលសំណើនេះ។ មេធាវីការពារក្ដីលោក កឹម សុខា សោកស្តាយចំពោះការសម្រេចរបស់តុលាការបែបនេះ។
2022-03-22
សមាគមនិស្សិតបញ្ញវន្តខ្មែរបានប្ដូរក្បាលម៉ាស៊ីនថ្មីដោយជ្រើសរើសអតីតសង្ឃធ្លាប់ជាប់ពន្ធនាគារឲ្យធ្វើជាប្រធានសមាគមនេះ និងមានចូលរួមពីយុវជនជាយុវជនមួយចំនួនទៀតជាអ្នកធ្វើការងារ បរិស្ថាន និងសង្គម។ អ្នកនាំពាក្យបក្សកាន់អំណាច ព្រមានថា បើអ្នកទាំងនោះបន្តធ្វើការងារដូចមុនពួកគេក៏នឹងប្រឈមការចោទប្រកាន់តាមផ្លូវតុលាការសាជាថ្មី។
2022-03-22
ប្រមុខដឹកនាំរដ្ឋាភិបាលស្នើឱ្យក្រសួងសុខាភិបាល ពិនិត្យលើលទ្ធភាពវះកាត់ប្តូរក្រលៀននៅក្នុងប្រទេស ដោយសារបច្ចុប្បន្ន កម្ពុជាក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយកន្លងមក ដោយសារបារម្ភខ្លាចមានការជួញដូរក្រលៀន ឬសរីរាង្គ។
2022-03-22
អ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុ និងអ្នកតាមដានការអភិវឌ្ឍន៍សាទរនឹងធនាគារជាតិនៃកម្ពុជា ដែលជំរុញឱ្យសាធារណជន និងវិស័យពាក់ព័ន្ធបង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ គឺប្រាក់រៀល និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។ តែទោះជាយ៉ាងណា អ្នកជំនាញមើលឃើញថា បន្ថែមពីការជំរុញលើកទឹកចិត្ត កម្ពុជាត្រូវដោះស្រាយបញ្ហាចម្បងៗមួយចំនួនទៀត ដើម្បីឱ្យការប្រើប្រាស់ប្រាក់រៀលបានកើនឡើងឆាប់រហ័ស។
2022-03-22
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រងការរិះគន់ជុំទិស រឿងហាមប្រជាពលរដ្ឋខ្មែរ មិនឲ្យស្ម័គ្រចិត្តទៅជួយពលរដ្ឋអ៊ុយក្រែន ដើម្បីច្បាំងតតាំងនឹងការឈ្លានពានទឹកដីពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ី។ អ្នករិះគន់ជំហររបស់លោក ហ៊ុន សែន ថាការហាមឃាត់នេះ គឺជារឿងមិនត្រឹមត្រូវ និងថាពលរដ្ឋខ្មែរក៏មានបេះដូង ចេះឈឺចាប់ និងអាណិតអាសូរជាតិសាសន៍ដទៃ ដែលកំពុងរងគ្រោះ និងត្រូវការជំនួយបន្ទាន់។
2022-03-22
មន្ត្រីគណបក្សភ្លើងទៀន ខេត្តស្ទឹងត្រែង កំពុងតាមដានសកម្មជនរបស់ខ្លួន ក្នុងករណីប្រជាការភូមិ និងអាជ្ញាធរឃុំខ្លះបានគំរាមបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ/សង្កាត់របស់គណបក្សភ្លើងទៀន ក្នុងបំណងបំបាក់ស្មារតីមិនឱ្យចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន។
2022-03-22
ខ្មែរកម្ពុជាក្រោមនៅកម្ពុជា មួយចំនួនបានចូលរួមធ្វើនយោបាយក្នុងបំណងជួយជំរុញឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងអាចជួយបំរើពលរដ្ឋខ្មែរក្រោម។ ខ្មែរក្រោមភាគច្រើនបានជ្រើសរើសយកគណបក្សភ្លើងទៀន ដោយពួកគេយល់ថា ជាគណបក្សមិនរណបនឹងប្រទេសវៀតណាម។
2022-03-22
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅតែពុំមានកាលវិភាគជួបភាគីអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ (ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មីនា) ទៅកាន់ប្រទេសភូមា។
2022-03-22
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ថាការសម្រេចរបស់ គ.ជ.ប ដែលលុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះ១៤នាក់ ចេញពីបញ្ជីទាំងស្រុង តាមបណ្ដឹងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជារឿងនយោបាយច្រើនជាងការអនុវត្តនីតិវីធី។