ប័ណ្ណសារព័ត៌មាន
2022-03-22
កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ប្រើអំពើហិង្សាកាន់តែខ្លាំងលើក្រុមកូដករបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ (Naga World) ដែលបន្តចេញតវ៉ាទាមទារដោយសន្តិវិធីរកដំណោះស្រាយពីថៅកែក្រុមហ៊ុន។ អាជ្ញាធរស្រែកសម្លុតរុញច្រានកូដករឱ្យបញ្ឈប់ការប្រមូលផ្ដុំតវ៉ាក្រោយពីថៅបនល្បែងមួយនេះបដិសេធមិនព្រមទទួលយកសហជីពនិងបុគ្គលិកចូលធ្វើការវិញ។
2022-03-22
ក្រសួងសុខាភិបាលថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៣ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ក្នុងនោះ ៨នាក់ ជាករណីនាំចូលពីក្រៅប្រទេស និង ៦៥នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីនេះបានកើនឡើងជាង ១ម៉ឺន៣ពាន់នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ។
2022-03-21
ពលរដ្ឋដែលជំទាស់មិនទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ រស់នៅឃុំស្រែគរ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ចុះស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពកាយក្រវាត់ព្រំដី រំលោភយកដីព្រៃសហគមន៍ភូមិស្រែគចាស់ប្រមាណជាង ៥០ហិកតារ ពីសំណាក់ក្រុមហ៊ុន ភូ ម៉ាឌី (Phou Mady Investment CO,LD)។
2022-03-21
ប្រជាពលរដ្ឋនិងសង្គមស៊ីវិលលើកឡើងថា ប្រព័ន្ធសុខាភិបាលនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរដែលអាចគាំពារសុខមាភាពរបស់ពលរដ្ឋក្រីក្រគ្មានលទ្ធភាពក្នុងការទទួលសេវាកម្មព្យាបាលក្នុងមន្ទីរពេទ្យរបស់ស្ថាប័នរដ្ឋ។ ពួកគេមើលឃើញថា មន្ត្រីសុខាភិបាលមួយចំនួនមិនបានគោរពតួនាទីទៅតាមវិជ្ជាជីវៈដើម្បីផ្តល់ទំនុកចិត្តដល់អ្នកជំងឺនៅឡើយ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិននៅរាជធានីភ្នំពេញថា នឹងបង្កើនសេវាព្យាបាលជូនប្រជាពលរដ្ឋឱ្យបានប្រសើរឡើង។
2022-03-21
អ្នកឃ្លាំមើលថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន (ASEAN) ទំនងជាគ្មានសុឆន្ទៈពិតប្រាកដក្នុងការជួយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា នោះទេ។ ការលើកឡើងនេះ កើតមានឡើងស្របពេលដែលប្រេសិតពិសេសអាស៊ាន និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កំពុងបំពេញទស្សនកិច្ចការងាររយៈពេលបីថ្ងៃនៅភូមា ដោយបានទៅចាប់ដៃជាមួយមេដឹកនាំខុសច្បាប់នៃរបបសឹកយោធាភូមា តែនៅមិនទាន់ទៅជួបក្រុមមេដឹកនាំស្របច្បាប់ និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងវិបត្តិភូមានេះនៅឡើយទេ។ ក្រុមប្រឆាំងភូមា ថ្កោលទោសប្រេសិតពិសេសអាស៊ានថា ព្យាយាមគាំទ្ររបបរដ្ឋប្រហារយោធាខុសច្បាប់ភូមា។
2022-03-21
សហជីព និងក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ខកចិត្តចំពោះក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដែលនៅតែបន្តបដិសេធមិនទទួលយកបុគ្គលិក និងសមាជិកសហជីពឲ្យចូលធ្វើការងារវិញ តាមការទាមទាររបស់ក្រុមបុគ្គលិក និងសហជីព។
2022-03-21
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនចំនួន ២០រូប ចេញពីបញ្ជីបេក្ខជនដំបូងរបស់បក្សនេះ ដោយអះអាងថា បេក្ខជនភាគច្រើនឲ្យគេបំពេញប្រវត្តិរូបជំនួស ដោយសារខ្លួនមិនចេះអាន និងសរសេរអក្សរខ្មែរ ហើយបេក្ខជនមិនបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោតនោះ។
2022-03-21
ប្រេសិតពិសេសអាស៊ាន (ASEAN) ស្តីពី បញ្ហាភូមា និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានទៅដល់ប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមាហើយនៅថ្ងៃទី២១ ខែមីនា ក្នុងដំណើរទស្សនកិច្ចការងារជាលើកដំបូងទៅកាន់ប្រទេសនេះរយៈពេល ៣ ថ្ងៃ។ ប្រេសិតពិសេសអាស៊ាន ជួបមេដឹកនាំរបបសឹក ខណៈរងការថ្កោលទោសពីក្រុមប្រឆាំងថា ព្យាយាមគាំទ្ររបបរដ្ឋប្រហារយោធា។
2022-03-21
ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀតបានស្លាប់ ដែលជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលឱ្យដឹងថា មាន ៩៩នាក់ ដែលសុទ្ធតែជាប្រភេទវីរុស អូមីក្រុង (Omicron) ក្នុងនោះ ៩២នាក់ ជាករណីឆ្លងក្នុងសហគមន៍ និងចំនួន ៧នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
2022-03-21
ប្រទេសជប៉ុនជំរុញឱ្យកម្ពុជារៀបចំការបោះឆ្នោតមួយដែលឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ប្រជាជនកម្ពុជា។ ការជំរុញនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio)។
2022-03-21
តុលាការក្រុងភ្នំពេញនៅថ្ងៃទី២១ ខែមីនា បន្តសវនាការសួរដេញដោលដាក់បន្ទុកអ្នកច្បាប់និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំចំនួន៣នាក់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ មេធាវី និងជនជាប់ចោទនៅតែយល់ថា សវនាការនេះសមត្ថកិច្ច និងតំណាងអយ្យការគ្មានភស្តុតាងរឹងមាំណាមួយក្នុងការចោទប្រកាន់ដដែល។
2022-03-20
សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាចូលរួមការបោះឆ្នោតឃុំសង្កាត់ ដើម្បីជ្រើសរើសតំណាងគណបក្សនយោបាយណាដែលគិតគូរពីផលប្រយោជន៍របស់ពួកគេ។
2022-03-20
អាជ្ញាធរក្រុងភ្នំពេញប្រើអំពើហិង្សាលើក្រុមកូដករ ណាហ្គា វើលដ៍ (NAGAWorld) ដែលបន្តទាមទារសិទ្ធសេរីភាពក្នុងកន្លែងធ្វើការនៅក្បែរអគារក្រុមហ៊ុនបនល្បែងណាហ្គា វើលដ៍នៅថ្ងៃទី២០មីនា។ អាជ្ញាធរបានរុញច្រាន ស្រែកសម្លុត និងចាប់បង្ខំក្រុមកូដករឱ្យឡើងរថយន្តក្រុងទៅទីលានប្រជាធិបតេយ្យជាថ្មីម្ដងទៀត។
2022-03-20
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមិអុ (Fumio Kishida) គូសបញ្ជាក់តាមរយៈសាររបស់ លោកផ្ញើជូនចំពោះប្រជាជនកម្ពុជា បង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែមីនា ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់កម្ពុជានាពេលនេះ លោកមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ដោយសារកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព តាមរយៈបទពិសោធន៍នៃសង្គ្រាមស៊ីវិល។
2022-03-20
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសអះអាងថា ប្រទេសកម្ពុជា និងប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) មានសក្ដានុពលខ្ពស់ក្នុងការទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ។