ប័ណ្ណសារព័ត៌មាន
2022-04-30
គណបក្សកម្ពុជានិយម អំពាវនាវដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អន្តរាគមន៍ទៅមន្ត្រីថ្នាក់ក្រោមជាតិ ឲ្យបញ្ឈប់រារាំងការលើកស្លាកបក្ស និងការរើសអើងនិន្នាការនយោបាយតទៀត ដើម្បីឱ្យគណបក្សនយោបាយទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ។
2022-04-30
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ពួកគាត់គ្មានលទ្ធភាពចំណាយប្រាក់ ពេលធ្វើដំណើរនៅលើផ្លូវដែលសាងសង់ដោយក្រុមហ៊ុនចិននោះទេ។ ប្រតិកម្មប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានរបស់ចិន (CRBC) នឹងតម្រូវឱ្យពលរដ្ឋបង់ប្រាក់២៤ដុល្លា សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។
2022-04-30
ពលរដ្ឋរស់នៅព្រំដែនប៉ោយប៉ែត និងអ្នកឃ្លាំមើលសិទ្ធិកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រេកអរដែលអាជ្ញាធរនៃប្រទេសកម្ពុជា និងថៃ នឹងបើកដំណើរការច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតឡើងវិញ នៅថ្ងៃទី០១ឧសភា ។ ពួកគាត់លើកឡើងថា ការបើកច្រកព្រំដែនអន្តរជាតិដ៏សំខាន់នេះ មិនត្រឹមតែដើម្បីឲ្យប្រជាជនកម្ពុជា ថៃ និងជនបរទេសឯទៀតងាយស្រួលឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យពលរដ្ឋនៅតាមច្រកព្រំដែនងាយស្រួលប្រកបរបរចិញ្ចឹមជីវិត ខណៈដែលពួកគាត់រងផលប៉ះពាល់ជីវភាពជាខ្លាំង បន្ទាប់ពីបិទអស់រយៈពេលជាងពីរឆ្នាំកន្លងមក។
2022-04-30
អាជ្ញាធរនិងជនស្លៀកពាក់ស៊ីវិលជាច្រើននាក់បន្តឡោមព័ទ្ធ និងរុញច្រានបង្ខំកូដករណាហ្គាវើលដ៍ (NAGAWorld) ប្រមាណមួយរយនាក់ ឲ្យឡើងរថយន្តក្រុង មិនឲ្យពួកគេទៅជួបជុំតវ៉ាទាមទារដោះស្រាយការងារ ក្បែរអគារក្រុមហ៊ុន នៅរសៀលថ្ងៃទី៣០ ខែមេសា។
2022-04-30
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ឲ្យប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដល់ជីវិត ដោយសារខ្យល់ព្យុះ និងរន្ទះបាញ់ ខណៈដែលរដូវភ្លៀងកំពុងចាប់ផ្តើម។
2022-04-30
ក្រសួងសុខាភិបាល ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-30
រូបចម្លាក់ព្រះហិណ្ឌូ ព្រះក្រឺស្ណរៈគោវ៌ធន ពីភ្នំដា នៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានអាយុកាល ១ពាន់ ៥រយឆ្នាំ (១.៥០០) និងវត្ថុបូរាណដទៃទៀត នឹងត្រូវយកទៅដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ានស្មិត សូនីន (Smithsonian) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៨ ខែកញ្ញា។
2022-04-30
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការជាក់លាក់ដើម្បីការពារនិងលើកកម្ពស់សិទ្ធិស្មើគ្នា រវាងអ្នកស្រឡាញ់ភេទដូចគ្នា។
2022-04-30
ប្រធានគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ស្នើសមត្ថកិច្ចបង្ហាញលទ្ធផលស៊ើបអង្កេតស្វែងរកការពិត ដោយឯករាជ្យ និងពន្លឿននីតិវិធីទៅតុលាការ ដើម្បីបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយ និងយកអ្នកពាក់ព័ន្ធទាំងអស់មកទទួលទោសតាមច្បាប់។ ការលើកឡើងនេះធ្វើឡើងក្រោយពេលសមត្ថកិច្ចខេត្តប៉ៃលិនព្យាយាមហៅជនរងគ្រោះទៅសម្របសម្រួលជាមួយជនបង្កដើម្បីបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការសម្របសម្រួលករណីព្រហ្មទណ្ឌ គឺជារឿមិនត្រឹមត្រូវតាមច្បាប់នោះទេ។
2022-04-30
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អះអាងថា សភាអឺរ៉ុប ចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ នៅទន្ទឹមនេះ សភាអឺរ៉ុបក៏ទាមទារឲ្យតុលាការបញ្ចប់ករណីសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ។
2022-04-30
សកម្មជនព្រៃឈើ ក្រុមយុវជន និងពលរដ្ឋប្រតិម្មចំពោះគម្រោងកាត់ឆ្វៀលតំបន់អភិរក្សសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវទ្រង់ទ្រាយធំ ដើម្បី វិនិយោគឲ្យក្រុមហ៊ុនឯកជន ប៉ះពាល់ជម្រកសត្វព្រៃ និង ទីកន្លែងសង្គ្រោះសត្វព្រៃកម្រតែមួយគត់ នៅកម្ពុជាដែលបង្កកំណើតសត្វព្រៃជាច្រើនប្រភេទទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងនេះ ក្រោយពីមានសកម្មភាពឈូសឆាយព្រៃ និង បាញ់ថ្នាំក្រហម ហ៊ុមព័ទ្ធដីព្រៃនៅជុំវិញនោះ មួយផ្នែកធំ ដើម្បីវិនិយោគឱ្យក្រុមហ៊ុនឯកជន។
2022-04-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន លោក យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) ដើម្បីពង្រឹងវិស័យការពារសណ្ដាប់ធ្នាប់ និងសន្តិភាព និងរក្សាសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជំនួបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសានេះ នៅរាជធានីភ្នំពេញក្នុងវិមានសន្តិភាព។
2022-04-29
មេធាវីការពារក្ដីលោក សៀម ភ្លុក គឺលោក ជូង ជូងី ថ្លែងថា លោកបានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍នៅថ្ងៃទី២៩ មេសា តវ៉ាចំពោះសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឃុំខ្លួនកូនក្ដីលោកដោយអយុត្តិធម៌ មិនស្របតាមនីតិវិធីច្បាប់។
2022-04-29
មន្ត្រីសង្គមស៊ីវិលបារម្ភថា នៅពេលសហភាពអឺរ៉ុបនៅតែបន្តរកឃើញថា កម្ពុជាមិនបានចាត់វិធានការគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យសកម្មភាពលាងលុយកខ្វក់ នឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយបញ្ហានេះអាចរនាំងធ្វើឲ្យអ្នកវិនិយោគល្អៗ មិនហ៊ានមករកស៊ីនៅកម្ពុជា។
2022-04-29
ក្រុមកូដករណាហ្គាវើលដ៍ និងសហជីព ចាត់ទុកប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថា ផ្សព្វផ្សាយព័ត៌មានខុសការពិត និងព្យាយាមដាក់សម្ពាធលើក្រុមកូដករ។ ប្រតិកម្មរបស់កូដករ និងសហជីពនេះ ធ្វើឡើងក្រោយពីសារព័ត៌មាន ដែលស្និតនឹងរដ្ឋាភិបាល ចុះផ្សាយដោយចោទក្រុមកូដករថា កំពុងធ្វើសកម្មភាពដើម្បីកេងចំណេញនយោបាយ។