ប័ណ្ណសារព័ត៌មាន
2022-04-29
ថ្ងៃទី២៨ ខែមេសា មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារការពារសិទ្ធិមនុស្ស៤បានចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី កាលពីជិត៥ឆ្នាំមុន។ តុលាការជាន់ខ្ពស់មួយនេះ មិនទាន់សម្រេចបែបណានៅឡើយទេ នៅក្នុងសវនាការនេះ។
2022-04-29
អ្នកជំនាញផ្នែកសារព័ត៌មានផ្ដល់យោបល់ដល់ពលរដ្ឋជាម្ចាស់ឆ្នោត ឱ្យផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។
2022-04-29
ក្រសួងសុខាភិបាល ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅក្នុងខែឧសភាខាងមុខនេះ តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក។
2022-04-28
ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំលោក អេង ស្រូយ បានដាក់ពាក្យប្ដឹងទៅកាន់ប្រធានអង្គភាពបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីចាត់វិធានការលើមេប៉ូលិសផ្កាយ៣ម្នាក់ គឺលោក ប្រាក់ ណារ៉ុង ដែលបានទះកំផ្លៀងរូបលោកកាលពីថ្ងៃទី២២ ខែមេសា។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញដល់ស្ថាប័នពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ដោយស្មើភាពលើជនដៃដល់នោះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
2022-04-28
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលរាល់ការចោទប្រកាន់ចំពោះអតីតអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ព្រមទាំងបញ្ឈប់រាល់ការយាយី តាមប្រព័ន្ធតុលាការចំពោះបុគ្គលទាំងឡាយណា ដែលអនុវត្តសិទិ្ធសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
2022-04-28
ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានច្រានចោលរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលរកឃើញថា សេរីភាពពលរដ្ឋរងការគាបសង្កត់ និងជ្រៀតជ្រែកតាមទំនើងចិត្តពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាល ប្រើប្រាស់របាយការណ៍នេះ ជាធាតុចូលដើម្បីឲ្យលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋមានភាពប្រសើរឡើង។
2022-04-28
មេធាវីការពារក្តី និងមន្ត្រីសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោត ប្រតិកម្មចំពោះអាជ្ញាធរនិងតុលាការក្រុងភ្នំពេញដែលចាប់ និងឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក។ ពួកគេថា ចំណាត់ការរបស់អាជ្ញាធរ និងតុលាការនេះ ធ្វើឡើងមិនស្របតាមនីតិវិធីច្បាប់ និងជាការបំបិទសិទ្ធិនយោបាយ។
2022-04-28
មន្ត្រីសង្គមស៊ីវិលស្វាគមន៍ការពិភាក្សានៃស្ថាប័នរដ្ឋាភិបាលដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងជំរុញការដោះស្រាយនេះធ្វើឡើងដោយយុត្តិធម៌ តម្លាភាព និងឆាប់រហ័ស។ ការលើកឡើងបែបនេះ ក្រោយមានជំនួបរវាង គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធនាគារ ដែលបានជជែកពីការដោះស្រាយនៃការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
2022-04-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ក្នុងនាមលោកជាប្រធាន អាស៊ាន លោក គាំទ្រការបង្កើនទំនាក់ទំនងអាស៊ានអាមេរិកពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
2022-04-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសូមអភ័យទោសដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលរយៈពេលពីរឆ្នាំកន្លងមកនេះ មិនបានដំឡើងប្រាក់បៀវត្សរ៍។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក នៅព្រឹកថ្ងៃទី២៨ ខែមេសា មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម។
2022-04-28
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសជាថ្មីថា មានតែសន្តិភាពទេដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនទៅមុខ ហើយលោកនឹងការពារសន្តិភាពឱ្យខានតែបាន។ ប៉ុន្តែអ្នកវិភាគនយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គមយល់ថា ការលើកនេះជានយោបាយប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតប៉ុណ្ណោះ។
2022-04-28
ក្រសួងសុខាភិបាល ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-28
ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានរបស់ចិន (CRBC) នឹងចាប់ផ្ដើមតម្រូវឲ្យបង់ប្រាក់ លើការប្រើប្រាស់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលអាចនឹងបញ្ចប់ការសាងសង់ នៅខែកក្កដាខាងមុខ។ ផ្លូវល្បឿនលឿននេះ សាងសង់ឡើង ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ផ្លូវយ៉ាងឆាប់រហ័ស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤។
2022-04-27
បុគ្គលិកកម្មករនៅកាស៊ីណូណាហ្គាវើលដ៏ អំពាវនាវរកជំនួយសប្បុរសពីសាធារណជនដើម្បីដោះស្រាយជីវភាព និងជួយសម្រួលឱ្យពួកគេអាចបន្តកូដកម្មតទៅទៀត។ កូដករ និងតំណាងសហជីពបញ្ជាក់ថាកូដករកំពុងជួបការលំបាកក្នុងជីវភាព ក្រោយបន្តការតវ៉ា មិនមានប្រាក់ចំណូលអស់ជាច្រើនខែ។