ប័ណ្ណសារព័ត៌មាន
2022-04-01
បេក្ខជនគណបក្សភ្លើងទៀនជាង ១០០នាក់ ត្រូវបានគជបលុបឈ្មោះចោលពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ក្នុងនោះ ក៏មានកូនប្រុសអនុប្រធានគណបក្សសង្គ្រោះជាតិម្នាក់ផងដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរិះគន់ចំណាត់ការរបស់ គ.ជ.ប ថា មានចរិតនយោបាយ និងមិនផ្អែកតាមច្បាប់នោះឡើយ។
2022-04-01
ជនជាតិម៉ាឡេស៊ីជាង១០០នាក់ បន្ថែមទៀត កំពុងស្នើសុំជំនួយពីអាជ្ញាធរ ឱ្យសង្គ្រោះពួកគេ ចេញពីកន្លែងដែលក្រុមឧក្រិដ្ឋជនចាប់បង្ខាំងឱ្យពួកគេធ្វើការជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមកាសែតខ្មែរថាមស៍ចេញផ្សាយនៅថ្ងៃទី៣១ មីនា។
2022-04-01
កម្ពុជាទទួលបានកម្ចីសម្បទានជាង ១ពាន់លានដុល្លារ (១,២ ប៊ីលាន) ពីរដ្ឋាភិបាលកូរ៉េខាងត្បូង (South Korea) សម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ កម្ពុជាក៏បានស្នើឱ្យភាគីកូរ៉េជំរុញទៅអ្នកវិនិយោគរបស់ខ្លួនឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ ចំនួន៥ ដែលជាវិស័យសក្ដានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច។