ប័ណ្ណសារព័ត៌មាន
2022-04-27
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សព្វផ្សាយកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តាមរយៈស្ថានីយទូរទស្សន៍ជាតិ និងតាមវិទ្យុអេហ្វអឹម (FM) នៅទូទាំងប្រទេស សម្រាប់រយៈពេល ៣៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៣ ខែមិថុនា។
2022-04-27
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) បានចេញវីឌីអូឃ្លីបជាង ៤នាទី បង្ហាញពីក្ដីបារម្ភខ្លាចបាត់បង់សួនសត្វភ្នំតាម៉ៅ ក្រោយពីទទួលព័ត៌មានថា គេនឹងមានគម្រោងឈូសឆាយដីព្រៃនៅតំបន់អភិរក្សតំបន់ភ្នំតាម៉ៅ នៅក្នុងខែត្រតាកែវ។
2022-04-27
ក្រុមគ្រួសារ និងមេធាវីការពារក្ដីសង្ឃឹមថា តុលាការកំពូល នឹងចេញសាលដីកាមួយដែលយុត្តិធម៌សម្រាប់សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ដែលកំពុងជាប់ឃុំ គឺលោក គង់ សំអាន។ ការបង្ហាញក្តីសង្ឃឹមបែបនេះ គឺបន្ទាប់ពីតុលាការកំពូលបើកសវនាការលើបណ្ដឹងសារទុក្ខរបស់លោក គង់ សំអាន នៅថ្ងៃទី២៧ ខែមេសា ហើយគ្រោងនឹងប្រកាសសាលដីកា នៅដើមខែក្រោយ។
2022-04-27
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣ បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៦ រកឃើញថា ប្រជាពលរដ្ឋនៅតែមិនមានសេរីភាព ក្នុងការអនុវត្តន៍សេរីភាពជាមូលដ្ឋានរបស់ខ្លួន អាជ្ញាធរបានជ្រៀតជ្រែកតាមទំនើងចិត្តលើការជួបប្រជុំ ការកើនឡើងនៃការរឹតត្បិត ការបញ្ចេញមតិអនឡាញ និងក្រុមគណបក្សនយោបាយជំទាស់ ត្រូវបានកំណត់មុខសញ្ញាជាដើម។
2022-04-27
អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀនអះអាងថា ខ្លួនបានសហការជាមួយប៉ូលិសអន្តរជាតិអាំងទែរប៉ូល (Interpol) ដើម្បីតាមចាប់ខ្លួនក្រុមមេខ្លោងឧក្រិដ្ឋគ្រឿងញៀនជនជាតិចិនចំនួន ៦នាក់ ដែលបានលួចបើករោងចក្រសិប្បកម្មផលិតគ្រឿងញៀនក្នុងខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗ នេះ។
2022-04-27
មន្រ្តីសិទ្ធិមនុស្សដែលឃ្លាំមើលសវនាការលោក កឹម សុខា សង្កេតឃើញថា សំនួររបស់តុលាការភាគច្រើនជាសំនួរដាក់បន្ទុកលើប្រធានគណបក្សប្រឆាំងលោក កឹម សុខា និងមានបំណងទាញលោក កឹម សុខា ឲ្យពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោតកាលពីឆ្នាំ២០១៣។ ស្រដៀងគ្នានេះដែរ មេធាវីការពារក្ដីលោក កឹម សុខា លើកឡើងដែរថា សវនាការនេះ មិនមានភាពជឿនលឿនទៅមុខនោះទេ ព្រោះតុលាការព្យាយាមសួរសំនួរមិនពាក់ព័ន្ធនឹងអង្គហេតុនៃការចោទប្រកាន់លោក កឹម សុខា។
2022-04-26
សហព័ន្ធខ្មែរកម្ពុជាក្រោមផ្តួចផ្តើមគំនិតបង្កើតទង់ជាតិខ្មែរកម្ពុជាក្រោម សម្រាប់ប្រើប្រាស់ជុំវិញពិភពលោក និងនៅលើដែនដីកម្ពុជាក្រោម។ តើទង់ជាតិខ្មែរកម្ពុជាក្រោមមានអត្ថន័យនិងលក្ខណៈសំគាល់ដូចម្តេចដែរ?
2022-04-26
អង្គការសមាគម ២៨ស្ថាប័ន បានរួមគ្នាចេញលិខិតចំហមួយស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងជំរុញឱ្យក្រសួងពាក់ព័ន្ធ បើកការស៊ើបអង្កេតដោយឯករាជ្យដែលគួរឱ្យជឿជាក់ និងហ្មត់ចត់ ចំពោះការបាញ់សម្លាប់សកម្មជនព្រៃឈើដ៏ល្បីល្បាញ គឺលោក ឈុត វុទ្ធី កាលពី ១០ឆ្នាំមុន ដើម្បីយកអ្នកពាក់ព័ន្ធទាំងអស់មកទទួលទោសតាមច្បាប់។
2022-04-26
មន្ត្រីសង្គមស៊ីវិលចង់ឃើញតុលាការចេញដីកាឲ្យស្ថាបនិកគណបក្សបេះដូងជាតិ គឺ លោក សៀម ភ្លុក ចូលខ្លួនបំភ្លឺនិងលុបចោលដីកាបង្គាប់នាំខ្លួនលើអ្នកនយោបាយរូបនេះ។ ការលើកឡើងបែបនេះ នៅពេលដីកាបង្គាប់ឲ្យនាំខ្លួនលោក សៀម ភ្លុក ត្រូវផុតកំណត់ កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅដែលតុលាការអាចនឹងចេញដីកាថ្មី។
2022-04-26
ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យឈប់ពាក់ម៉ាស់នេះ ក្រសួងសុខាភិបាល ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-26
ទាក់ទងនឹងការប្រារព្ធខួបលើកទី១០ នៃការបាញ់សម្លាប់សកម្មជនព្រៃឈើដ៏ល្បីឈ្មោះ គឺលោក ឈុត វុទ្ធី សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអង្គការបណ្ដាញយុវជន បានរួមគ្នាដាក់លិខិតចំហ ឬញត្តិ ទៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ឲ្យបើកការស៊ើបអង្កេតសំណុំរឿងឃាតកម្មនេះ ដើម្បីឲ្យជនរងគ្រោះ និងគ្រួសារបានទទួលយុត្តិធម៌។
2022-04-26
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតណែនាំមន្ត្រីរាជការស៊ីវិលថា មិនត្រូវប្រើប្រាស់ថវិកា សម្ភារ ទីកន្លែង និងមធ្យោបាយដឹកជញ្ជូន ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយនោះឡើយ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ។
2022-04-26
បើលោកអ្នកស្ថិតនៅទីសាធារណៈចង់ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ជាសិទ្ធិសម្រេចរបស់លោកអ្នក។ នេះជាការណែនាំថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលយល់ថា ពលរដ្ឋគួរកុំប្រហែសរឿងពាក់ម៉ាស់ និងត្រូវបរិភោគអាហារដែលជួយការពាររាងកាយដើម្បីបង្ការជំងឺកូវីដ១៩។
2022-04-26
អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាល លោក ហ៊ុន សែន បានឡោមព័ទ្ធកៀងកូដករណាហ្គាវើលដ៍ (NagaWorld) ជាង ១០០នាក់ទាំងកណ្ដាលភ្លៀង និងស្រែកសម្លុតឱ្យកូដករឡើងរថយន្ត ក្នុងពេលដែលពួកគាត់បានព្យាយាមឈរនៅក្បែរអគារក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយពីថៅកែនៅថ្ងៃទី២៦មេសា។
2022-04-25
មេឃុំ ចៅសង្កាត់មកពីគណបក្សមួយចំនួនលើកឡើងថា ផ្អែកលើស្នាដៃ សមត្ថភាព និងគោលនយោបាយ ពួកគេរំពឹងថា ប្រជាពលរដ្ឋបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីមានឱកាសដឹកនាំ ឃុំ សង្កាត់ ដើម្បីអភិវឌ្ឍនៅថ្នាក់មូលដ្ឋានស្របតាមគោលការណ៍ប្រជាធិបតេយ្យបន្តទៀត។ មន្រ្តីសង្គមស៊ីវិលមើលឃើញថា បច្ចុប្បន្នអ្នកបោះឆ្នោតយល់ច្បាស់អំពីគុណសម្បត្តិរបស់បេក្ខជនទាំងនោះ មុនសម្រេចចិត្តជ្រើសរើសយកធ្វើជាតំណាងដឹកនាំរបស់ពួកគាត់។