ប័ណ្ណសារព័ត៌មាន
2022-04-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ ក្នុងខួបលើទី៥០ នៃការលុបបំបាត់ជំងឺគ្រុនចាញ់ នៅព្រឹកថ្ងៃទី២៥ ខែមេសាថា ដើម្បីកសាងសហគមន៍មួយប្រកបដោយសុខមាលភាពល្អ ត្រូវតែមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ភាគីពាក់ព័ន្ធត្រូវបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថា ក្រុង ឬជនបទ ដើម្បីឲ្យប្រជាជនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការបង្ការការពារជំងឺគ្រុនចាញ់ដោយខ្លួនឯង។
2022-04-25
កម្ពុជាបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេមេគង្គប្រកបដោយចីរភាព។ ការបញ្ជាក់សាជាថ្មីនេះ ធ្វើឡើងនៅក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន ដែលបានបញ្ចប់កាលពីថ្ងៃទី២៤ ខែមេសា ម្សិលម៉ិញ។
2022-04-25
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា រៀបចំពិព័រណ៍រូបថតរំឭកខួបលើកទី៣០ឆ្នាំនៃបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។ ពិព័រណ៍នេះនឹងបើកជូនសាធារណជនដោយសេរី ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា នៅសណ្ឋាគារ រ៉ាហ្វល ហូតែល ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រុងភ្នំពេញ។
2022-04-25
ក្រុមអង្គការសមាគម ក្រុមយុវជន និងសកម្មជនការពារព្រៃឈើប្រមាណប្រមាណ ៤០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា បានរួមគ្នាប្រារព្ធពិធីបុណ្យបង្សុកូលបែបពុទ្ធសាសនា ដើម្បីគម្រប់ខួប ១០ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈីដ៏ល្បីល្បាញម្នាក់ គឺលោក ឈុត វុទ្ធី។ ពិធីបុណ្យនេះ ធ្វើឡើងក្នុងការិយាល័យផ្ទះសាមគី្គ ក្នុងរាជធានីភ្នំពេញ បំណងរំឭកវីរភាពអង់អាចក្លាហាន និងពលិកម្មរបស់លោក ឈុត វុទ្ធី និងបន្តទាមទាររកយុត្តិធម៌ជូនរូបលោក រួមទាំងក្រុមគ្រួសារ។
2022-04-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងដកបម្រាមពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ក្នុងពេលឆាប់ៗ ខាងមុខនេះ។ លោក ហ៊ុន សែន បានប្រកាសនៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីរដ្ឋាភិបាលប្រទេសអីតាលី (Italy) នៅរាជធានីភ្នំពេញព្រឹកថ្ងៃទី២៥ មេសាថា គម្រោងដកបម្រាមពាក់ម៉ាស់នេះ ដោយលោកពិនិត្យឃើញការឆ្លងជំងឺកូវីដនៅកម្ពុជាបានថយចុះជារៀងរាល់ថ្ងៃ បើទោះបីជារដ្ឋាភិបាលបើកឱ្យប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរក្ដី។
2022-04-25
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-25
ពលរដ្ឋជាង១រយ (១០៣) គ្រួសារបាត់បង់ដីស្រែពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនរបស់រដ្ឋាភិបាលចន្លោះបង្គោលព្រំដែនលេខ ៣០១ រហូតដល់៣០៧ នៅស្រុកកំពង់ត្រាច ខេត្តកំពត ស្នើដល់អាជ្ញាធរពាក់ព័ន្ធផ្តល់សំណងផលប៉ះពាល់តាមតម្លៃទីផ្សារ និងចេញប្លង់កម្មសិទ្ធិថ្មីលើក្បាលដីដែលនៅសេសសល់ជូនពួកគេឱ្យបានឆាប់។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានថា ករណីនេះហួសដែនសមត្ថកិច្ច។ មន្រ្តីសង្គមសង្គមវិលលើកឡើងថា ការដកហូតដីស្រែរបស់ពលរដ្ឋដោយមិនផ្តល់សំណងជាមុន គឺជាការរំលោភបំពានកម្មសិទ្ធិឯកជនដោយខុសច្បាប់។
2022-04-25
មេធាវីការពារក្ដីឱ្យស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ស្នើសុំសាលាដំបូងរាជធានីភ្នំពេញឱ្យបញ្ឈប់ដីកាតាមចាប់ខ្លួន ដោយជំនួសមកវិញនូវដីកាបង្គាប់ឱ្យចូលខ្លួនវិញ ដោយសំអាងហេតុផលថា សមត្ថកិច្ចបានបញ្ជូនដីកាទៅកូនក្តីរបស់ដោយខុសអាស័យដ្ឋានស្នាក់នៅ។
2022-04-24
ក្រុមកូដករនៅក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៏ (Naga World) ដែលចេញតវ៉ាកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសាម្សិលម៉ិញ នៅតែប្រកាន់ជំហរមិនផ្លាស់ប្ដូរឡើយ គឺទាមទារឱ្យភាគីក្រុមហ៊ុន ទទួលយកបុគ្គលិក រួមទាំងក្រុមមេដឹកនាំសហជីពដែលត្រូវបញ្ឈប់ពីការងារឱ្យចូលធ្វើការវិញ បញ្ឈប់ការរើសអើងសហជីព និងស្នើសុំទម្លាក់រាល់បទចោទប្រកាន់ទាំងស្រុងទៅលើតំណាងសហជីព។ ពួកគេបញ្ជក់ជំហរបែបនេះស្របពេលដែលការចចារជាថ្មីគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែឧសភាខាងមុខ។
2022-04-24
ពលករខ្មែរចំនួន២នាក់បានស្លាប់ និង១២នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរមួយ ខណៈពួកគេធ្វើដំណើរស្វែងការងារធ្វើនៅប្រទេសថៃ។ ហេតុការណ៍នេះកើតឡើង នៅក្នុងខេត្តស្រៈកែវ (SaKeo)ខណៈពលករខ្មែរទាំងនោះកំពុងធ្វើដំណើរឆ្ពោះទៅរកការងារធ្វើនៅខេត្តឆាក់ជើងសៅ (Chachoengsao)។ ក្រោយពីកើតហេតុអាជ្ញាធរនិងផ្នែកសង្គ្រោះថៃ បានបញ្ជូនជនរងគ្រោះទាំងអស់ទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោនស្រះកែវ (Sakaeo Crown) នៅក្នុងខេត្ត្រស្រះកែវ (Sakeo) ហើយ។
2022-04-24
ក្រុមការងារគណបក្សនយោបាយមួយចំនួន កំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាន់តែខិតជិតមកដល់។ ប៉ុន្តែអ្នកសង្កេតការណ៍ លើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិនេះ មានការរឹតបន្តឹងផ្នែកនយោបាយជាងអាណត្តិមុន។
2022-04-24
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជំរុញឱ្យក្រុមមេដឹកនាំអាស៊ានដាក់ទណ្ឌកម្មលើមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។ ការជំរុញនេះ ធ្វើឡើងក្នុងលិខិតចំហមួយច្បាប់ផ្ញើជូនក្រុមមេដឹកនាំអាស៊ានទាំងប្រទេស រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ស្របពេលដែលថ្ងៃទី២៤ ខែមេសា នេះ គឺជាខួប១ឆ្នាំគត់ ចាប់តាំងពីក្រុមមេដឹកនាំអាស៊ាន និងមេដឹកនាំរបបសឹកភូមា បានសម្រេចជាឯកច្ឆ័ន្ទនូវកិច្ចព្រមព្រៀងគោលការណ៍ ៥ចំណុច ដែលមេដឹកនាំភូមាត្រូវគោរពតាមដើម្បីដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌នៅប្រទេសនេះចាប់តាំងពីមានអំពើរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១មក។
2022-04-24
មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគកួយរិះគន់ តំណាងអយ្យការ និងតុលាការខេត្តកំពង់ធំថា កាត់ក្តីលម្អៀងទៅរកជនល្មើសដែលកាប់ទន្ទ្រានព្រៃសហគមន៍មួយ ដែលអ្នកភូមិខិតខំថែទាំ ដើម្បីផលប្រយោជន៍ជាតិ។ ពួកគេខកចិត្ត ចំពោះទង្វើរបស់តុលាការខេត្តនេះថា ទន់ខ្សោយផ្នែកសមត្ថភាពដោះស្រាយសំណុំរឿងបទល្មើសព្រៃឈើ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ធ្វើឱ្យជនល្មើសមិនរាងចាល។
2022-04-24
អ្នកឃ្លាំមើលលើកឡើងថា រយៈពេលមួយឆ្នាំមកនេះកិច្ចព្រមព្រៀងរួមគ្នា៥ចំណុចរបស់អាស៊ានរួមទាំងកិច្ចខិតខំរបស់មេដឹកនាំកម្ពុជាផង ដើម្បីជួយឲ្យប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) វិលត្រឡប់ទៅរកប្រជាធិបតេយ្យនិងប្រក្រតីភាពវិញនោះ គ្មានការវិវត្តន៍ជាដុំកំភួននោះទេ។ ប៉ុន្តែមន្ត្រីនាំពាក្យបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលកម្ពុជា បានរួមចំណែកមួយចំនួនជួយដោះស្រាយវិបត្តិនយោបាយនៅភូមាតាមគោលការណ៍ធម្មនុញ្ញអាស៊ាន។
2022-04-24
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។