ប័ណ្ណសារព័ត៌មាន
2022-04-24
ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ អះអាងថា មន្ត្រីប៉ូលិសជាន់ខ្ពស់ពាក់ផ្កាយ៣ម្នាក់បានទះកំផ្លៀងលោក ខណៈរូបលោកកំពុងបំពេញការងារនៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ មន្ត្រីសង្គមស៊ីវិល ចាត់ករណីប្រើអំពើហិង្សានេះថា ជាបទល្មើសព្រហ្មទណ្ឌ និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើជនដៃដល់នោះឱ្យមានប្រសិទ្ធភាព។
2022-04-24
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ជំរុញឲ្យគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវ ពន្លឿនការបោះបង្គោលព្រំដែន ដែលនៅសេសសល់១៤% ឲ្យបានឆាប់ចប់ និងជជែកពិភាក្សាអំពីសេចក្តីព្រាងសន្ធិសញ្ញាព្រំដែន បន្ទាប់ពីភាគីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ។
2022-04-23
ខ្មែររស់នៅប្រទេសជប៉ុនរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើលុយទិញទឹកចិត្តពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ទៅទទួលស្វាគមន៍លោក។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សបដិសេធថា គ្មានការទិញទឹកចិត្តពលរដ្ឋខ្មែរនៅជប៉ុនឲ្យមកជួបលោក ហ៊ុន សែន ឡើយ។
2022-04-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋរួមគ្នាជំរុញលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅឆ្នាំ២០២៥។
2022-04-23
ប៉ូលិសខេត្តប៉ៃលិន បានប្រគល់ជនជាតិថៃ ចំនួន៨៦នាក់ ទៅឲ្យអាជ្ញាធរថៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោយសមត្ថកិច្ចកម្ពុជា បានចាប់ឃុំខ្លួន ពីបទគេចពន្ធ និងបើកប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
2022-04-23
វិទ្យាស្ថាន យូហ្សូស អ៊ីហាស (Yusof Ishak Institute (ISEAS) ដែលមានឈ្មោះដើម ជាវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែមេសា បានចេញផ្សាយអត្ថបទស្រាវជ្រាវមួយដោយរកឃើញថា ២ឆ្នាំក្រោយកម្ពុជា រងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារវិបត្តិកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះបានច្រើនមកក្តី ក៏ប៉ុន្តែកម្ពុជាត្រូវប្រឈមហានីភ័យធំៗបី ដែលត្រូវការដោះស្រាយចាំបាច់ ដើម្បីគាំទ្រការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង។
2022-04-23
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភពីការធ្លាក់ចុះនៃសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន ដែលនៅតែបន្តរងការរឹតត្បិត ការគំរាមកំហែង បំភិតបំភ័យ និងប្រឈមបណ្តឹងនៅតុលាការជាដើម។
2022-04-23
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់ក្រុមការងាររដ្ឋាភិបាល រដ្ឋបាលរាជធានីខេត្ត នៅទូទាំងប្រទេស សហការជាមួយអង្គការអង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជកត្រូវរៀបចំពិធីសំណេះសំណាលជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន ក្នុងខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។
2022-04-22
តំណាងសហជីពក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គា វើលដ៍ (Naga World) សោកស្ដាយដែលភាគីក្រុមហ៊ុននៅតែបន្តបដិសេធមិនព្រមទទួលយកសហជីព និងកម្មករជាង២០០នាក់ឱ្យចូលបម្រើការងារវិញ។ ក្រុមកូដករ និងសហជីព រិះគន់ថា ក្រសួងការងារអសមត្ថភាព និងព្យាយាមអូសបន្លាយដោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃនេះ ដែលធ្វើឱ្យកូដករជាច្រើននាក់មានបញ្ហាសេដ្ឋកិច្ចគ្រួសារ និងប្រឈមបញ្ហាសុខភាព។
2022-04-22
បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀនម្នាក់ទៀតគឺ អ្នកស្រី លឹម សាន ត្រូវជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូបុកផ្តួលបណ្តាលរងរបួសធ្ងន់ធ្ងរ នៅផ្លូវលំចូលវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងររ។ ជនរងគ្រោះចាត់ទុកករណីបុកផ្តួលម៉ូតូនេះ គឺចេតនាប៉ុនប៉ងសម្លាប់ ដើម្បីគំរាមកំហែងផ្នែកនយោបាយមុនការបោះឆ្នោត។
2022-04-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ប្រទេសជប៉ុនហើយនៅរសៀលថ្ងៃទី២២ ខែមេសា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ។ តាមគម្រោងកិច្ចប្រជុំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា។ លោក ហ៊ុន សែន នឹងចូលប្រជុំជាមួយប្រមុខរដ្ឋាភិបាល ប្រទេសជប៉ុន(Japan) ទូវ៉ាលូ (Tuvalu) ឡាវ (Laos) នេប៉ាល់(Nepal) និងបណ្តារដ្ឋមន្ត្រីមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាច្រើនរូបផ្សេងទៀត។
2022-04-22
មន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភអំពីការជួញដូរគ្រឿងញៀន ជាពិសេស ឧក្រិដ្ឋជន មានអាវុធទំនើបក្នុងដៃថែមទៀត។ ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានបាញ់សមត្ថកិច្ចបណ្ដាលឲ្យស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់នៅខេត្តកណ្តាល ក្នុងពេលចុះបង្ក្រាប កាលពីថ្ងៃទី២១ ខែមេសា។
2022-04-22
ឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ឺឡេត (Jacques PELLET ) បារម្ភពីការអូសបន្លាយពេលវេលាសវនាការលោក កឹម សុខា និងការចោទប្រកាន់ថា សហភាពអឺរ៉ុប មានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ ការលើកឡើងពីសវនាការលោក កឹម សុខា បែបនេះ នៅពេលមេធាវីលោក កឹម សុខា ប្រកាសថា នឹងស្នើទៅតុលាការឲ្យកោះហៅរដ្ឋបរទេសដែលពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា មកបំភ្លឺនៅតុលាការ។
2022-04-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គ្រោងចូលរួមកិច្ចប្រជុំ កំពូលលើកទី៤ ស្ដីពី បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី២៣ និងថ្ងៃទី២៤ មេសា នៅទីក្រុងខឹម៉ាមូតុ (Kumamoto) ប្រទេសជប៉ុន (Japan)។ កិច្ចប្រជុំកំពូលនេះ មានប្រទេសជាង៤០ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួម។