ប័ណ្ណសារព័ត៌មាន
2022-04-22
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៦ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-22
អ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិ កញ្ញា សេង ធារី ជំរុញឱ្យមេធាវី លោក កឹម សុខា ចោទសួរតុលាការពីមូលហេតុដែលរដ្ឋាភិបាលមិនបណ្ដេញបណ្ដាទូតប្រទេសពាក់ព័ន្ធការចោទប្រកាន់ក្នុងសំណុំរឿងលោក កឹម សុខា ពីបទត្រូវរ៉ូវគ្នាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
2022-04-22
អាណាព្យាបាលសិស្សថា អភិបាលខេត្តកំពតលោក ម៉ៅ ធនិន កំពុងចង់លាងខួរក្បាលក្មេងជំនាន់ក្រោយ ឲ្យលុងជឿរឿងប្រវត្តិសាស្ត្រទឹកដី និងនយោបាយបែបប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយ ដោយយកសាលារដ្ឋធ្វើជាឧបករណ៍ឃោសនា។
2022-04-21
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងមន្ត្រី និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ចំនួន ៥នាក់ នៅថ្ងៃចុងខែមេសានេះម្ដងទៀត ក្រោយពីបានផ្អាកសវនាការកណ្ដាលទី កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ។
2022-04-21
ក្រោយពីរត់ភៀសខ្លួនអស់រយៈពេល ៦ថ្ងៃ អតីតអ្នកទោសមនសិការ និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ អ្នកស្រី សាត ផា មកដល់កន្លែងមានសុវត្ថិភាពហើយនៅពេលនេះ ក៏ប៉ុន្តែខ្វះខាតថវិកា អាហារហូបចុកមិនទាន់គ្រប់គ្រាន់ និងគ្មានសិទ្ធិរស់នៅស្របច្បាប់។
2022-04-21
ពលករខ្មែរចំនួន ១៧នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដោយសារប៉ុនប៉ងឆ្លងដែនចូលប្រទេសថៃនោះ នឹងត្រូវបញ្ចូនត្រឡប់មកកម្ពុជាវិញ។
2022-04-21
កូនៗ របស់សកម្មជនបក្សប្រឆាំងតក់ស្លុតពេលបានជួបសួរសុខទុក្ខឪពុកឃើញមានសភាពស្គមស្គាំងខុសប្រក្រតីនៅពន្ធនាគារព្រៃស។ ពួកគាត់អះអាងថា ស្ថានភាពក្នុងពន្ធនាគារចង្អៀតណែន កង្វះអនាម័យ និងគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ បណ្ដាលឱ្យអ្នកទោសជាច្រើនមានបញ្ហាសុខភាព។
2022-04-21
តុលាការកំពូលចេញដីកាកោះហៅសកម្មជនបរិស្ថានជនជាតិអេស្ប៉ាញលោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ចូលសវនាការក្នុងសំណុំរឿងញុះញង់នៅថ្ងៃទី៣ ខែឧសភា ខាងមុខ។ មន្ត្រីសង្គមស៊ីវិលសង្កេតថា ការចោទប្រកាន់ លើសកម្មជនបរិស្ថានរូបនេះតុលាការគ្មានភស្តុតាងរឹងមាំនោះទេ និងជំរុញទៅតុលាការធ្វើយ៉ាងណាឲ្យលោក អាឡិចអាចមានវត្តមាននៅក្នុងតុលាការ។
2022-04-21
មន្ត្រីនគរបាលពីរនាក់ស្លាប់និងម្នាក់រងរបួសនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះ។ សេចក្តីរាយការណ៍ឱ្យដឹងថា មន្ត្រីនគរបាលទាំងពីរនាក់ដែលបានស្លាប់នោះ រួមមាន លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ឃុំទួលព្រេចម្នាក់ទៀតឈ្មោះ វ៉ន រុទ្ធី បានរងរបួសស្រាល។ ដោយឡែកជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន។
2022-04-21
អាជ្ញាធរចំរុះរាប់រយនាក់ នៅរសៀលថ្ងៃទី២១ ខែមេសា បានបន្តឡោមព័ទ្ធ និងស្រាក់ដៃគ្នាស្ទាក់ផ្លូវ បុគ្គលិកកាស៊ីណូណាហ្គា វើលដ៍ (NAGA World) ចំនួន ១៣៦នាក់ នៅចំណុចសួនច្បារវិមានឯករាជ្យ នៅពេលពួកគេកំពុងធ្វើដំណើរទៅតវ៉ាដោយសន្តិវិធីនៅមុខអគារក្រុមហ៊ុន។
2022-04-21
មេធាវីការពារក្ដីលោក កឹម សុខា គ្រោងនឹងដាក់ពាក្យស្នើទៅតុលាការនៅចុងខែមេសា ឬដើមខែ មិថុនាខាងមុខ ដើម្បីឱ្យតុលាការកោះហៅ រដ្ឋបរទេសមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ថា មេបក្សប្រឆាំងរូបនេះឃុបឃិតនឹងរដ្ឋបរទេសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីទទួលបានតម្រុយថា តុលាការមានចេតនាមិនឲ្យកោះហៅតំណាងរដ្ឋបរទេសមកបំភ្លឺក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះ ដោយសំអាងហេតុផលថា អនុសញ្ញាទីក្រុងវីយ៉ែនមិនអនុញ្ញាតទេ។
2022-04-21
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៩ករណីថ្មីទៀត ក្នុងនោះ ៧ករណីជាការនាំចូលពីក្រៅស្រុក និង ២២ករណីជាវីរុសអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍។
2022-04-20
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៧ករណីថ្មីទៀត ដែលសុទ្ធតែជាវីរុសអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
2022-04-20
សកម្មជនការពារព្រៃឈើរកឃើញដើមឈើផលិតជ័រទឹក ឬដើមច្បោះជ័រប្រមាណជាង ៥ពាន់ដើមត្រូវគេកាប់ផ្ដួល ដើម្បីធ្វើអាជីវកម្ម ឋិតក្នុងដែនជម្រកសត្វ ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ នៅរយៈពេលជាង ៣ខែចុងក្រោយនេះ។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស្រាវជ្រាវពីឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់នោះអស់ជាច្រើនសប្ដាហ៍ ចាប់តាំងពីចុងឆ្នាំ២០២១ រហូតដល់ខែមីនា ឆ្នាំ២០២២។
2022-04-20
ពលរដ្ឋខ្មែរជាច្រើននាក់បាននាំគ្នាឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្រោយពេលចប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនោះពលករខ្លះត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅតំបន់ព្រំដែន។ ទូរស្សប៉ុស្ត៍លេខ៧ របស់ថៃ ចុះផ្សាយ នៅថ្ងៃ១៩ ខែមេសា ថាមានពលរដ្ឋខ្មែរចំនួន៧នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលឆ្លងដែននៅភូមិ Ban Dong Ngu ឃុំ Pa Rai ស្រុក Aranyaprathet ខេត្ត Sa Kaeo។