ប័ណ្ណសារព័ត៌មាន
2022-04-20
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងប្រាប់វិទ្យុអាស៊ីសេរីថា ពួកគាត់នៅតែបន្តតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់នីតិសម្បទាឲ្យគណបក្សនេះ អាចបើកដំណើរការឡើងវិញបាន។
2022-04-20
ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) នឹងលើកឡើងពីលំហរប្រជាធិបតេយ្យនៅតំបន់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិកនៅដើមខែឧសភាខាងមុខ។ ក៏ប៉ុន្តែអ្នកវិភាគមិនរំពឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ាន នោះ អាចងាកចេញពីចិន ហើយដើរលើគន្លងប្រជាធិបតេយ្យត្រឹមត្រូវវិញឡើយ។
2022-04-20
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេសាទខេត្តបាត់ដំបង បន្តអំពាវនាវឱ្យអាជ្ញាធរខេត្តនេះ អនុវត្តច្បាប់លើអ្នកដែលពាក់ព័ន្ធកាប់បំផ្លិចបំផ្លាញព្រៃលិចទឹកអស់រាប់ពាន់ហិកតាក្នុងតំបន់បឹងទន្លេសាប។ ពួកគេសង្កេតឃើញថា កន្លងទៅ អាជ្ញាធរដកហូតដីព្រៃលិចទឹក ដែលក្រុមឈ្មួញលបកាប់ទន្ទ្រានអស់រាប់ពាន់ហិកតាឋិតក្នុងឃុំចំនួន ៣ ក្នុងស្រុកឯកភ្នំ ប៉ុន្តែពុំទាន់ឃើញចាប់ខ្លួនមេខ្លោង និង អ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ មកទល់ពេលនេះ។
2022-04-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសសន្យាថា លោក នឹងមិនចេញមុខជួយ ឃោសនារកសំឡេងឆ្នោតសម្រាប់បេក្ខជនមកពីគណបក្សរបស់លោក និងផ្ញើសារអំពាវនាវជាថ្មីឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កបរិយាកាសល្អសម្រាប់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅខាងមុខ។
2022-04-20
មេធាវីការពារក្ដីលោក កឹម សុខា ចោទប្រកាន់ថា តុលាការមានចេតនាមិនឲ្យកោះហៅតំណាងរដ្ឋបរទេសមកបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា ទេ។ មេធាវីថា តុលាការលើកហេតុផលថា សន្ធិសញ្ញាទីក្រុងវីយែន (Vienna) មិនអនុញ្ញាតនោះទេ។ ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសវនាការថា បើតុលាការមានឆន្ទៈនឹងរកមធ្យោបាយកោះហៅតំណាងតំណាងរដ្ឋបរទេស ឲ្យបញ្ជាក់ការពិត និងជាការលាងជម្រះនូវការចោទផងដែរ។
2022-04-20
ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងជាង ៣០០នាក់ បានមកតាមដាន និងគាំទ្រតំណាងពួកគេទាំង ៩នាក់ចូលសវនាការ ក្រោមបទចោទប្រកាន់បរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2022-04-19
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ មើលឃើញថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) គឺជាឱកាសឱ្យកម្ពុជាធានានូវ «តុល្យភាព» នៃនយោបាយការបរទេសប្រសើរជាងមុនរវាងក្រុងវ៉ាស៊ីនតុន (Washington) និងក្រុងប៉េកាំង (Beijing)។ ការវាយតម្លៃនេះ កើតមានឡើងស្របពេលដែលក្រុមមេដឹកនាំអាស៊ាន និងអាមេរិក គ្រោងនឹងជួបប្រជុំគ្នាផ្ទាល់មុខនៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក នាពាក់កណ្តាលខែឧសភាខាងមុខនេះ នៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
2022-04-19
អាជ្ញាធរវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ ក្រោយឃុំខ្លួនលោកអស់រយៈពេល ៦ខែ ដោយសារតែលោកប្រើប្រាស់សិទ្ធិសំដែងមតិតាមបណ្តាញសង្គម ទាមទារសិទ្ធិជនជាតិដើម។ លោក ថាច់ រីន ដែលទើបចេញពីពន្ធនាគារ អះអាងថា លោកនឹងបន្តសកម្មភាពតស៊ូមតិដោយអហិង្សាដើម្បី សិទ្ធិសេរីភាពខ្មែរក្រោមនៅលើទឹកដីកំណើត។
2022-04-19
មន្រ្តីសង្គមស៊ីវិលលើកឡើងថា សំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក គួរបញ្ចប់ត្រឹមការមិនចុះបញ្ជីឈ្មោះគណបក្ស មិនគួរយកករណីព្រហ្មទណ្ឌធ្វើការចោទប្រកាន់នោះទេ។ មន្រ្តីសង្គមស៊ីវិលលើកឡើងបែបនេះ ស្របពេលស្ថាបនិកគណបក្សបេះដូងជាតិ សៀម ភ្លុក កំពុង ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព។
2022-04-19
កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនង អាស៊ាន-អាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ការបញ្ជាក់នេះ កើតមានឡើងស្របពេលដែលក្រុមមេដឹកនាំអាស៊ាន និងអាមេរិក គ្រោងនឹងជួបប្រជុំគ្នាផ្ទាល់មុខនៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែឧសភានេះ នៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក្រោយពន្យាពេលមួយរយៈ។
2022-04-19
ជនមិនស្គាល់មុខម្នាក់បានជិះម៉ូតូបុកពេញទំហឹងលើយុវតីបរិស្ថានកញ្ញា សូ មេត្តា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះចាត់ទុកករណីបុកផ្តួលម៉ូតូនេះ គឺចេតនាប៉ុនប៉ងសម្លាប់ ដើម្បីគំរាមកំហែង បំបាក់ស្មារតីរបស់កញ្ញាដែលបន្តការងារសង្គម។ សមត្ថកិច្ចជំរុញឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថិកិច្ចក្នុងមូលដ្ឋាន និងផ្តល់ព័ត៌មានពាក់ព័ន្ធ។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលយល់ថា សមត្ថកិច្ចមានតួនាទីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកការពិតដោយតម្លាភាព និងយុត្តិធម៌ជូនដល់ជនរងគ្រោះ។
2022-04-19
អាជ្ញាធរក្រុងភ្នំពេញបានដាក់កម្លាំងពង្រាយកាន់តែច្រើនជាងមុន និងប្រើអំពើហិង្សាកាន់តែខ្លាំងលើក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ចំនួន ១០៦នាក់ ដែលហ៊ានចេញមុខទាមទារដំណោះស្រាយដោយសន្តិវិធី នៅថ្ងៃទី១៩ ខែមេសា។
2022-04-19
អង្គការវេទិកាអនាគត (Future Forum) រកឃើញថា គម្រោងផ្តល់មូលនិធិក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ខ្វះតម្លាភាព រំលោភច្បាប់កម្ពុជា និងពុំមានចិរភាព។ ការរកឃើញនេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយទើបនឹងចេញផ្សាយកាលពីដើមខែមេសានេះដោយអង្គការវេទិកាអនាគត។
2022-04-19
កម្មកររោងចក្រកាត់ដេរ សំលៀកបំពាក់ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co.,LTD) នៅរាជធានីភ្នំពេញ ជាង ៤០០នាក់បាននាំគ្នាធ្វើកូដកម្មបិទផ្លូវ វេង ស្រេង នៅទល់មុខក្រុមហ៊ុន ដើម្បីទាមទារឱ្យថៅកែគោរពកិច្ចសន្យា និងដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ។
2022-04-19
ប៉ុន្មានឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា មមាញឹកណាស់ក្នុងការបង្កើតបណ្ដាញពង្រីកឥទ្ធិពលរបស់ខ្លួន ក្នុងចំណោមសហគមន៍ខ្មែរនៅឯនាយសមុទ្រ ហើយគ្មានអ្វីគួរឲ្យលាក់បាំងឡើយ ការពង្រីកឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជាបានដល់ទីណា មានការបែកបាក់ ប្រេះឆាក្នុងចំណោមសហគមន៍ខ្មែរនៅទីនោះ។