ប័ណ្ណសារព័ត៌មាន
2022-07-31
ក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានជនជាតិចិនព្រួតគ្នាវាយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ពួកគាត់មិនទាន់ទទួលយុត្តិធម៌នៅឡើយ ដោយសារតែអាជ្ញាធរបណ្តោយឱ្យក្រុមជនល្មើសរស់នៅក្រៅប្រព័ន្ធច្បាប់។ ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលរិះគន់ថា ទំនងជាអាជ្ញាធរឃុបឃិតគ្នាជាប្រព័ន្ធជាមួយក្រុមឧក្រិដ្ឋជនទទួលសំណូកពីជនជាតិចិនទើបគ្មានស្ថាប័នមានសមត្ថកិច្ចណាហ៊ានចេញមុខចាប់ក្រុមជនល្មើសមកអនុវត្តទោសតាមផ្លូវច្បាប់។
2022-07-30
ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើដីតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃបានចាប់ផ្ដើមកាប់ដើមឈើធំៗក្នុងព្រៃតំបន់នេះ។ សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភការប៉ះពាល់ដល់សត្វព្រៃដែលធ្លាប់បានជួយសង្គ្រោះ និងអភិរក្សនៅក្នុងព្រៃនេះ និងស្នើដល់រដ្ឋាភិបាលរក្សាព្រៃតំបន់ភ្នំតាម៉ៅកុំឱ្យបាត់បង់។
2022-07-30
សកម្មជនការពារសិទ្ធិពលរដ្ឋខ្មែរក្រោមពីររូប ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ក្នុងបំណងរារាំងមិនឲ្យពួកគាត់ទាំងពីររូប ជួបសំណេះសំណាលជាមួយមន្ត្រីអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងព្រៃនគរ ដែលវៀតណាមប្តូរជាក្រុងហូជីមិញ (Ho Chi Minh)។
2022-07-30
ប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិលបន្តជំរុញឱ្យអាជ្ញាធរខេត្តស្ទឹងត្រែងស៊ើបអង្កេត និងដកហូតដីព្រៃអភិរក្ស ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ខេត្តនេះ ដែលក្រុមអ្នកមានអំណាចឈូសឆាយ កាប់រានអស់ជាច្រើនពាន់ហិកតារ ដើម្បីរំលោភយកជាទ្រព្យឯកជន។ ការលើកឡើងនេះ ក្រោយពីសកម្មភាពឈូសឆាយព្រៃឡង់កាន់តែរាលដាលធំឡើងៗ ឋិតក្នុងឃុំអន្លង់ជ្រៃ ស្រុកឡាបរិវ៉ាត់ ប៉ុន្តែនៅមិនទាន់ឃើញអាជ្ញាធរជំនាញចុះទប់ស្កាត់ឡើយទេជាច្រើនខែមកហើយ។
2022-07-30
ក្រុមស្នូលបណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែងម្នាក់គឺ លោក គង់ រី នៅតែបង្ហាញជំហរ ការពារព្រៃយ៉ាងមុតមាំ ស្របតាមរដ្ឋធម្មនុញ្ញ បើទោះបីរងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរ និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានក្តី។ សកម្មជនព្រៃឡង់រូបនេះអំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមការពារ និងតាមដាន ដោយយកចិត្តទុកដាក់ ពីស្ថានភាពព្រៃឡង់ ដែលកំពុងប្រឈមការកាប់បំផ្លាញ និងបរបាញ់សត្វព្រៃយ៉ាងពេញទំហឹង។
2022-07-29
តុលាការកំពូលកាលពីព្រឹកថ្ងៃទី២៩ កក្កដានេះបានរក្សាសេចក្ដីសម្រេចសាលាឧទ្ធរណ៍ភ្នំពេញ ករណីសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ក្រោមបទចោទ ញុះញង់ ទុកជាបានការ។ សកម្មជនមាតាធម្មជាតិ សោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ដោយពួកគេថាវាជារឿងអយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិល ក៏ខកចិត្តលើសេចក្ដីសម្រេចរបស់តុលាការកំពូលនេះដែរ ហើយថាការលះបង់របស់យុវជនចលនាមាតាធម្មជាតិ គួរត្រូវបានគេលើកទឹកចិត្ត ដើម្បីយុវជនដ៏ទៃទៀតយកគំរូតាម។
2022-07-29
ក្រសួងការងារព្រមានប្រើប្រព័ន្ធតុលាការចាត់ការលើថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ (Naga World ) ឡើងវិញ ប្រសិនបើពួកគេមិនអាចបញ្ឈប់ការធ្វើកូដកម្មរបស់បុគ្គលិក។ ក្រុមកូដករ អះអាងថា ទោះបីជាក្រសួងព្រមានបែបនេះក្ដី ក៏ពួកគាត់មិនអាចបញ្ឈប់ការធ្វើកូដកម្មបានទេ ប្រសិនបើគ្មានដំណោះស្រាយវិវាទការងារឲ្យបានសមរម្យ។
2022-07-29
សាលាឧទ្ធរណ៍បើកសវនាការករណី សកម្មជនសង្គម និងនយោបាយដែលប្ដឹងស្នើតុលាការជាន់ខ្ពស់មួយនេះទម្លាក់បទចោទរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងញុះញង់ កាលពីឆ្នាំ២០២១ ពាក់ព័ន្ធនឹងការតវ៉ាទាមទារឲ្យដោះលែង មេដឹកនាំលោក រ៉ុង ឈុន ។ មន្ត្រីសិទ្ធិមនុស្ស នៅតែទុកការទាមទាររបស់ក្រុមយុវជនជាសេរីភាពបញ្ចេញមតិ និងមិនបានធ្វើឲ្យប៉ះពាល់ដល់សង្គមដូចការចោទប្រកាន់របស់តុលាការឡើយ។
2022-07-29
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា រដ្ឋាភិបាលនឹងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់នៅកម្ពុជាឱ្យអស់ពីលទ្ធភាពដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ។
2022-07-29
ប្រជាពលរដ្ឋមិនពេញចិត្ត ចំពោះស្ថាប័នរដ្ឋសភាឯកបក្ស ដែលអនុម័តទាំងស្រុងលើសេចក្ដីព្រាងកែប្រែរដ្ឋធម្មនុញ្ញ តាមការចង់បានរបស់លោក ហ៊ុន សែន។ ពលរដ្ឋយល់ថា ការកែរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសគួរតែមានការដេញដោលមតិឲ្យបានចម្រុះ តាំងតែពីថ្នាក់មូលដ្ឋានរហូតថ្នាក់ជាតិ ទើបអាចជៀសផុតពីការរិះគន់បាន។
2022-07-29
ក្រុមសន្តិសុខខណ្ឌដូនពេញប្រមាណ៣០នាក់ បានឡោមព័ទ្ធរារាំង និងប្រើហិង្សាក្រុមស្ត្រីថ្ងៃសុក្រដែលតវ៉ានិងដាក់ញត្តិជូនស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី២៩ ខែកក្កដា។
2022-07-29
សាលាឧទ្ធរណ៍នឹងបើកសវនាការករណីសកម្មជនបរិស្ថាន និងនយោបាយចំនួន១០នាក់ ដែលបានជាប់ឃុំ១៤ខែ ក្រោមបទចោទ ញុះញង់នៅថ្ងៃទី២៩ កក្កដា នេះ។ អតីតក្រុមយុវជនខ្មែរថាវរៈ លោក កើត សារ៉ាយ ស្នើសុំឱ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទរបស់សាលាដំបូងភ្នំពេញដើម្បីផ្ដល់យុត្តិធម៌ដល់ក្រុមរបស់ពួកលោក។
2022-07-29
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដកបណ្តឹង ហើយស្នើសុំឲ្យតុលាការ កុំចាត់ការលើសំណុំរឿងប្រឆាំងរូបលោក។
2022-07-29
រដ្ឋាភិបាលអង់គ្លេសបានផ្ដល់មូលនិធិជិត ៦០ម៉ឺនដុល្លារអាមេរិក សំរាប់គាំទ្រដល់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International-Cambodia-FFI) រយៈពេល ៣ឆ្នាំ ដើម្បីពង្រឹងជីវភាព និងការគ្រប់គ្រងការអភិរក្សនៅក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគីរី។
2022-07-28
រដ្ឋសភាបានអនុម័តវិសោធនកម្មទី១០ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនៅថ្ងៃព្រហស្បតិ៍ ២៨ កក្កដានេះរួចរាល់ហើយ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡើងការពារថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ មានគោលបំណងធានាឱ្យស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ប៉ុន្តែអ្នកតាមដានការវិវដ្ដ រដ្ឋធម្មនុញ្ញកម្ពុជា យល់ថា ការកែរដ្ឋធម្មនុញ្ញនេះ មានចំណុចបំពានលើស្មារតីនៃប្រជាធិបតេយ្យសេរីពហុបក្ស ធ្វើឱ្យរបបសភានិយមចុះទន់ខ្សោយ។ តើវិសោធនកម្មធម្មនុញ្ញនេះធ្វើឱ្យរដ្ឋសភាចុះខ្សោយអំណាចរបស់ខ្លួនបែបណា?