ប័ណ្ណសារព័ត៌មាន
2022-09-12
អ្នកជំនាញតំបន់មេគង្គលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន កំពុងមាននូវឱកាសដ៏អស្ចារ្យមួយក្នុងការបង្ហាញឱ្យគេឯងឃើញពីការបំផុសឱ្យប្រទេសនានា ក្នុងតំបន់អាស៊ានងាកមកគិតគូរអំពីបញ្ហាទន្លេមេគង្គ។ អ្នកជំនាញរូបនោះថា បញ្ហាសន្តិសុខស្បៀងក្នុងតំបន់មេគង្គ អាចជាចំណុចផ្សារភ្ជាប់ដ៏ល្អមួយនៃបញ្ហាមេគង្គដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈអាស៊ាន។
2022-09-12
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំសប្តាហ៍ ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២៖ ១.លោក ហ៊ុន សែន អំពាវនាវដល់ក្រុមហ៊ុន ឯកជន កុំឱ្យដំឡើងថ្លៃដឹកជញ្ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ...
2022-09-12
ប្រជាសហគមន៍នេសាទខេត្តបាត់ដំបងអះអាងថា បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប កំពុងកម្រើកឡើងវិញនៅរយៈពេល ៣ខែចុងក្រោយនេះ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លី ក្រោយពីមានសារព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកដំណែងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប។
2022-09-12
ពលរដ្ឋមួយចំនួននៅតែជួបប្រទះនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ទោះបីសកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមដំណើរការ ក្រោយការធ្លាក់ចុះនៃករណីឆ្លងរាលដាលជំងឺកូវីដ១៩ ក្តី។ សង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែអនុម័តច្បាប់កំណត់មុខរបរជនអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់កុំឱ្យជនបរទេសដណ្ដើមការងារ និងមុខរបររបស់ពលរដ្ឋខ្មែរ។
2022-09-11
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ជា ជីវ ទាំងប្រពន្ធ និងកូនៗ៥នាក់ បានភៀសខ្លួននៅប្រទេសថៃ ដើម្បីគេចពីការប៉ុនប៉ងចាប់ខ្លួនដោយ សមត្ថកិច្ចរដ្ឋាភិបាល លោក ហ៊ុន សែន។ ជីវិតជាជនភៀសខ្លួននយោបាយដូច្នេះ គ្រួសារលោក លោក ជា ជីវ ប្រឈមការលំបាកស្ទើរសព្វបែបយ៉ាង ដូចជា ការចំណាយប្រចាំថ្ងៃទាំងគ្មានការងារធ្វើ និងការបារម្ភពីសុវត្ថិភាពជាដើម។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាច ចោទប្រកាន់ថា ការរត់គេចខ្លួនរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ព្រោះដឹងថា ខ្លួនបានប្រព្រឹត្តិបទល្មើសច្បាប់ ទើបមិនហ៊ានបន្តរស់នៅស្រុកខ្មែរ។
2022-09-11
ក្រុមកម្លាំងសមត្ថកិច្ចរាប់រយនាក់ បានប្រើអំពើហិង្សាទៅលើក្រុមសហជីព និងកូដករបនល្បែងណាហ្គាវើលដ៏ជាច្រើននាក់ នៅពេលដែលពួកគេដើរយកញត្តិ ទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១១ ខែកញ្ញា។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការប្រើអំពើហិង្សាទៅលើក្រុមសហជីព និងកូដករពីសំណាក់កម្លាំងសមត្ថកិច្ចទាំងនេះ គឺជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាពពួកគេ កុំឱ្យតវ៉ាស្វែងរកដំណោះស្រាយវិវាទការងារទៅលើក្រុមសហជីពតទៀត។
2022-09-10
អ្នកជំនាញ សកម្មជននយោបាយ និងសិទ្ធិមនុស្សនៅអាមេរិក លើកឡើងថា ពលរដ្ឋខ្មែរ-អាមេរិកាំងចាំបាច់ត្រូវតាមដាន និងទាក់ទងការិយាល័យតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់អាមេរិកជាប្រចាំ ដើម្បីពន្យល់ពួកគេឱ្យយល់ច្បាស់អំពីបញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
2022-09-10
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំសប្តាហ៍ ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២៖ មេដឹកនាំគណបក្សភ្លើងទៀន ធ្វើពិធីសច្ចាប្រណិធាននៅប្រាសាទអង្គរវត្តសច្ចាស្មោះស្ម័គ្របម្រើពលរដ្ឋ...
2022-09-10
ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅថៃគ្រោងនាំគ្នាទៅស្រុកកំណើតជួបជុំសាច់ញាតិក្នុងរដូវភ្ជុំ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកមានគុណ និងជួបជុំសាច់ញាតិខាងមុខនេះ ខណៈពលករមួយចំនួនទៀតខកខានដោយសារពួកគេជួបបញ្ហាជីវភាព និងកន្លែងការងារមិនអនុញ្ញាតឲ្យឈប់សម្រាកជាដើម។
2022-09-10
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណរយនាក់(១០០) បន្តធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារ បើទោះបីជារងការគំរាមកំហែងបែបណាក្តី។ ស្ថានភាពតវ៉ានៅថ្ងៃទី១០ ខែកញ្ញា ចាប់ផ្តើមតាំងពីម៉ោង១០ព្រឹករហូតដល់ល្ងាច ដោយក្រុមកូដករ ក៏បានយកចានឆ្នាំ ដាំបាយធ្វើម្ហូប និងបរិភោគជុំគ្នានៅខាងមុខក្រុមហ៊ុនដែរ ដែលជាសកម្មភាពតស៊ូមតិដោយសន្តិវិធីក្នុងការជំរុញឲ្យក្រុមហ៊ុន ផ្តល់ដំណោះស្រាយជូនពួកគាត់។ ក្រៅពីនេះ ពួកគាត់ នាំគ្នាទូងស្គរ ផ្លុំត្រែ លើកបដា និងស្រែកតវ៉ាដោយហៅឈ្មោះថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី ឲ្យចេញមុខចរចាដោះស្រាយវិវាទការងារជាមួយពួកគាត់។
2022-09-10
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមរិះគន់ថា ការសម្ដែងក្ដីកង្វល់របស់រដ្ឋក្រសួងមហាផ្ទៃ លោក ស ខេង លើបញ្ហាជួញដូរមនុស្សនៅកម្ពុជាជាបន្តបន្ទាប់មកនេះ មិនមែនជាយន្តការល្អក្នុងការទប់ស្កាត់ករណីអំពើជួញដូរមនុស្សឡើយ។ ពួកគេរិះគន់ទៀតថា រដ្ឋាភិបាលហាក់គ្មានឆន្ទៈក្នុងការលុបបំបាត់អំពើជួញដូរមនុស្សទេ ដោយសារតែមន្ត្រីអាជ្ញាធររដ្ឋាភិបាលមិនហ៊ានចាប់ក្រុមមេខ្លោងឧក្រិដ្ឋជនធំៗយកមកអនុវត្តច្បាប់។
2022-09-10
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្ក្រាប និងបិទបនល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព ដោយសារការងារទាំងនោះ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលមិនគួរអនុញ្ញាតឱ្យមានវត្តមានល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា។
2022-09-10
ប្រជាពលរដ្ឋខ្មែរមន្ត្រីរាជការ និង អ្នកមានលុយ តែងតែទៅព្យាបាលជំងឺនៅប្រទេសថៃ។ ពួកគេថា ពុំមានជំនឿលើសេវាសុខាភិបាលកម្ពុជា។ ពលរដ្ឋខ្លះទោះជាមានជីវភាពលំបាក រហូតដល់លក់ទ្រព្យកេរបន្តិចបន្តួច ឬខ្ចីបំណុលគេ ដើម្បីយកលុយទៅព្យាបាលជំងឺ នៅប្រទេសថៃ។
2022-09-10
មេដឹកនាំគណបក្សភ្លើងទៀន រួមទាំងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សនេះ សរុបជាង ១០០នាក់ នាំគ្នាធ្វើពិធីសច្ចាប្រណិធាន នៅប្រាសាទអង្គរវត្ត សច្ចាថា ស្មោះស្ម័គ្របម្រើពលរដ្ឋ និងស្មោះត្រង់ចំពោះជាតិ។
2022-09-10
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំសប្តាហ៍ ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២៖ មេដឹកនាំគណបក្សភ្លើងទៀន ធ្វើពិធីសច្ចាប្រណិធាននៅប្រាសាទអង្គរវត្តសច្ចាស្មោះស្ម័គ្របម្រើពលរដ្ឋ...