ប័ណ្ណសារព័ត៌មាន
2022-09-27
ក្រុមប្រឹក្សាឃុំមួយចំនួន នៅខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀនចោទមន្ត្រីឃុំមកពីគណបក្សប្រជាជនថា បានរារាំងពួកគេ មិនឱ្យចូលរួមអភិវឌ្ឍន៍ឃុំ និងចុះជួបប្រជាពលរដ្ឋឡើយ ។ ពួកគេចាត់ទុកករណីនេះ គឺជាការរើសអើងនិន្នាការនយោបាយ និងផ្ទុយពីច្បាប់។ មន្ត្រីសង្គមស៊ីវិលយល់ថា ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យ និងបែងចែកការងារដោយតម្លាភាព ដើម្បីឱ្យមានការអភិវឌ្ឍនៅមូលដ្ឋាន។
2022-09-27
នេះជាព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២៖ ១. អង្គការខុមហ្វ្រែល ចេញរបាយការណ៍សង្ខេបរកឃើញភាពមិនប្រក្រតីមួយចំនួននៃការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥...
2022-09-27
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញត្រីកម្រប្រភេទ សាលម៉ុង (Salmon) ដែលជិតផុតពូជ ទំងន់ជាង ១៣ផោន ឬស្មើជិត ៦គីឡូក្រាម ដែលគេបានដាក់លក់នៅទីផ្សារ នៅតាមដងទន្លេមេគង្គ កាលពីពេលថ្មីៗ នេះ។
2022-09-27
បក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែរក្សាជំហរមិនដកពាក្យប្ដឹងអំពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ឡើយ។ ការលើកឡើងនេះ គឺស្របពេលសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងលោក សុន ឆ័យ បទបរិហារកេរ្តិ៍ជាសាធារណៈ របស់បក្សកាន់អំណាច និង គ.ជ.ប នាថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ។
2022-09-27
ពលរដ្ឋរស់នៅតាមមូលដ្ឋានក្នុងខេត្តបាត់ដំបងអះអាងថា ល្បែងស៊ីសងឆ្នោតកន្ទុយលេខនៅតែបន្តមាន។ ពួកគាត់សង្ស័យថា អាជ្ញាធរមូលដ្ឋានមិនចាត់វិធានការ ព្រោះទទួលសំណូកពីម្ចាស់បនល្បែង។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរបង្កើនសមត្ថភាពបង្ក្រាបឱ្យលើសពីនេះ និងធ្វើការអនុវត្តឱ្យជាប់លាប់ ចៀសវាងការធ្វើសកម្មភាពតែមួយឆាវ។
2022-09-27
កម្មករកម្មការិនី និង អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្រុកចាកចេញពីស្រុកកំណើតត្រឡប់ទៅធ្វើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាជាបណ្ដើរៗវិញហើយ ក្រោយចប់ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ ពលរដ្ឋខ្លះត្អូញត្អែរតម្លៃឡានឈ្នួលហក់ឡើងថ្លៃខុសថ្ងៃធម្មតា។
2022-09-26
ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃមួយចំនួនមិនពេញចិត្តនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលពុំទាន់បំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយទុក្ខលំបាក ការការពារសិទ្ធិការងារ និងផលប្រយោជន៍ពួកគេឱ្យបានត្រឹមត្រូវនៅឡើយ។
2022-09-26
នេះជាព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃអង្គារ ទី២៧ កញ្ញា ២០២២៖ ១. លោក ហ៊ុន សែន នឹងទៅចូលរួមបុណ្យសពអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ...
2022-09-26
ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ ស្នើសុំដល់អភិបាលខេត្តកំពង់ស្ពឺ ឱ្យចាត់វិធានការទៅលើជនល្មើស ដែលលួចកាប់ឈើក្នុងព្រៃសហគមន៍ បណ្ដាលឱ្យដួលលើព្រះពុទ្ធបដិមាខូចចំនួន ៣អង្គ។
2022-09-26
កម្មករអូសរទេះនៅក្រុងប៉ោយប៉ែត ចោទមន្ត្រីគយថា មិនឲ្យពួកគេរកស៊ីឈ្នួលដឹកទំនិញនៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ។ ការលើកឡើងរបស់ពលរដ្ឋនេះ ដោយសារតែមន្ត្រីគយច្រកទ្វារព្រំដែនក្រុងប៉ោយប៉ែត ហាមឃាត់ពលរដ្ឋមិនឱ្យអូសរទេះដឹកទំនិញ ដោយតម្រូវឱ្យពួកគេដឹកទំនិញតាមរថយន្តជំនួសវិញ និងចាប់ទំនិញរបស់ជនពិការម្នាក់។
2022-09-26
ពលករខ្មែរ ធ្វើការនៅប្រទេសថៃប្រមាណជាបីពាន់ (៣.០០០) នាក់ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តមួយក្នុងទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា។ ពលករគ្រប់គ្នា មានទឹកមុខរីករាយ ដោយបានមកវត្តធ្វើបុណ្យ ឧទ្ទិសមគ្គផលទៅដល់ជីដូនជីតា និងវីរជនដែលបានពលីជីវិតការពារមាតុភូមិ។
2022-09-26
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ព្រួយបារម្ភខ្លាចដាច់ស្បៀងនៅពេលខាងមុខ ក្រោយពីទឹកជំនន់លិចផលដំណាំ កន្លែងចិញ្ចឹមសត្វ និងផ្ទះសម្បែង។ សង្គមស៊ីវិលយល់ឃើញថា បញ្ហាទឹកជំនន់ធ្វើអោយពលរដ្ឋប្រឈមបញ្ហាជីវភាព កើតឡើងច្រើន ដែលអាជ្ញាធរពាក់ព័ន្ធគួរតែមានយន្តការជួយដល់ប្រជាពលរដ្ឋទាន់ពេលវេលា ដើម្បីសម្រួលដល់ទុក្ខលំបាក និងធានាការរស់នៅសមរម្យរបស់ពលរដ្ឋ។
2022-09-25
គណបក្សប្រជាជនកម្ពុជា បន្តចុះពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងទៅលើពលករខ្មែរនៅប្រទេសថៃ ក្រោយអាជ្ញាធរប្រទេសទាំងពីរសហការគ្នាធ្វើទុក្ខបុកម្នេញ និងបង្ក្រាបចំពោះសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។ ការលើកឡើងនេះ បន្ទាប់ពីមន្រ្តីក្រសួងការងារ និងមន្រ្តីស្ថានទូតខ្មែរមកពីបក្សកាន់អំណាចបានចុះជួបពលករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែកញ្ញា។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា ពួកគេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពលករចំណាកនៅក្រៅប្រទេស។
2022-09-25
អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) នៅក្នុងខែកញ្ញា កាលពីពេលថ្មីៗនេះ បានចេញលទ្ធផលស្រាវជ្រាវថ្មីអំពី មែកធាងអំពើខុសច្បាប់ នៃរចនាសម្ព័ន្ធការកាប់ឈើខុសច្បាប់នៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា របាយការណ៍នេះបានបង្ហាញការពិត អំពីអ្នកដែលមានតួនាទីធំៗប្រព្រឹត្តិបទល្មើសព្រៃឈើនៅកម្ពុជា ហើយស្នើឱ្យរដ្ឋាភិបាលទទួលយកអនុសាសន៍របាយការណ៍ និងកែតម្រូវចំណុចខុសឆ្គងរបស់ខ្លួន ជាជាងច្រានចោលមិនទទួលយកការពិតដោយគ្មានហេតុផល។
2022-09-25
នេះជាព័ត៌មានសំខាន់ៗចំនួន ៨ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃចន្ទ ទី២៦ កញ្ញា ២០២២៖ ១. អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញរបាយការណ៍កាប់ឈើខុសច្បាប់នៅកម្ពុជា...