ប័ណ្ណសារព័ត៌មាន
2022-09-25
នៅថ្ងៃទី២៥ ខែកញ្ញា ត្រូវនឹងថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ នៅតាមទីវត្តអារាម និងកន្លែងកម្សាន្តនានានៅតាមបណ្ដាខេត្តមួយចំនួនមានសភាពអ៊ូអរ។ ក្រៅពីនេះ ប្រជាពលរដ្ឋក៏អាចជួបជុំគ្នា ពិសាអាហារលក្ខណៈគ្រួសារ ព្រមទាំងធ្វើបុណ្យទានតាមទំនៀមទម្លាប់នៃព្រះពុទ្ធសាសនាផង។ ទោះបីជាយ៉ាងណា ក៏មានពលរដ្ឋមួយចំនួនទៀតសោកសង្រេងក្នុងរដូវភ្ជុំបិណ្ឌ ដ្បិតសមាជិកគ្រួសារពួកគាត់ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ដាក់គុកដោយសារតែរឿងនិន្នាការនយោបាយ។
2022-09-25
មន្ត្រីគណបក្សប្រឆាំងនិងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លើកឡើងថា ដំណើរទស្សនកិច្ចទៅប្រទេសគុយបា (Cuba ) របស់លោក ហ៊ុន សែន គឺជាការស្វែងរកការគាំទ្ររបបដឹកនាំផ្តាច់ការដូចគ្នាប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិនោះទេ។ ការលើកឡើងរបស់អ្នកវិភាគបែបនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំមន្ត្រីរបស់លោកមួយក្រុមទៅបំពេញទស្សនកិច្ច នៅប្រទេសគុយបា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ទោះបីជាប្រទេសគុយបាកំពុងទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកក៏ដោយ។
2022-09-24
តើមានព័ត៌មានសំខាន់ៗអ្វីខ្លះ កើតឡើងនៅក្នុងសប្តាហ៍នេះ? នេះជាព័ត៌មានសំខាន់ៗចំនួន ១៥ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ៖ ១. អ្នកវិភាគ៖ ការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរបំផុត គឺការបំពានពាក្យសម្បថរបស់មន្ត្រីជាប់ឆ្នោត...
2022-09-24
អ្នកឃ្លាំមើលការវិវឌ្ឍនៃរដ្ឋធម្មនុញ្ញកម្ពុជា រកឃើញថា ការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរបំផុត គឺការបំពានពាក្យសម្បថខ្លួនឯងរបស់សមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រី។ តើមន្ត្រីជាប់ឆ្នោតនៃស្ថាប័នកំពូលទាំងពីរនេះបំពានសម្បថបែបណា?
2022-09-24
សកម្មជនបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនដោយសារនយោបាយ និងពលករនៅថៃ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា បានមកជួបជុំគ្នានៅទីក្រុងបាងកកតវ៉ាដោយលើកបដាប្រឆាំងនឹងរដ្ឋាភិបាល លោក ហ៊ុន សែន និងទាមទារឲ្យរដ្ឋាភិបាលគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញឡើងវិញកាលពី ឆ្នាំ១៩៩៣។
2022-09-24
ក្រុមប្រទេសផ្តល់ជំនួយរបស់សាលាក្តីខ្មែរក្រហម ប្ដេជ្ញាចិត្តយ៉ាងមុតមាំ តស៊ូមតិដើម្បីយុត្តិធម៌ និងប្រឆាំងជាដាច់ខាតចំពោះអំពើនិទ្ទណ្ឌភាព ព្រមទាំងបានរំលឹកឡើងវិញនូវការជួយគាំទ្ររបស់ពួកគេ ចាប់តាំងពីសាលាក្តីខ្មែរក្រហមចាប់ផ្តើមដំបូង កាលពីឆ្នាំ២០០៦ ដោយសង្ឃឹមថា កេរ្តិ៍ដំណែលនេះ នឹងបន្សល់ទុកដល់ពលរដ្ឋជំនាន់ក្រោយ។
2022-09-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបតំណាងជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ស្នើសុំជួយបន្តគាំទ្រសកម្មភាពដោះមីន ដើម្បីឲ្យសម្រេចគោលដៅគ្មានគ្រាប់មីននៅកម្ពុជានៅត្រឹមឆ្នាំ២០២៥ខាងមុខ។
2022-09-23
នេះជារឿងសំខាន់ដែលលោកអ្នកគួរអានសម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២
2022-09-23
ប្រជាកសិករ ដែលអាស្រ័យផលលើផ្ទៃដីអាងភាស ស្ថិតក្នុងភូមិសាស្ត្រជាប់ស្រុកឯកភ្នំ និងស្រុកថ្មគោល ស្នើសុំអាជ្ញាធរឱ្យបើកទ្វារទំនប់ឡើង ដើម្បីឱ្យពួកគាត់អាចភ្ជួរដីធ្វើស្រែឡើងវិញ។
2022-09-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល គាំទ្រសកម្មភាពនេះ ប៉ុន្តែពួកគេ ស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាល គួរអនុវត្តផែនការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាមរយៈការគោរពសិទ្ធិមនុស្ស ជាជាងធ្វើប្រជាភិថុតិយកចិត្តរាស្ត្រតែមួយគ្រា។
2022-09-23
ប្រធានបក្សប្រឆាំងលោក កឹម សុខា ដែលកំពុងរងបទចោទសំណុំរឿងក្បត់ជាតិ ចេញមុខបញ្ជាក់ជាថ្មីថា លោកមិនបានឃុបឃិតជារដ្ឋបរទេសណា ឲ្យឈ្លានពានទឹកដីកម្ពុជានោះទេ។ លោកថា ការចោទប្រកាន់លើរូបលោក ធ្វើឲ្យមានការរំខានផ្លូវកាយ ផ្លូវចិត្ត និងសិទ្ធិសេរីភាពរបស់លោក។
2022-09-23
ពលរដ្ឋខ្មែរនាំគ្នាធ្វើបាតុកម្ម នៅបុរីញ៉ូវយ៉ក (New York) សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៣ កញ្ញានេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ប្រឆាំងវត្តមានលោក ហ៊ុន សែន ដែលមកចូលកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
2022-09-23
មកដល់ពេលនេះ សមត្ថកិច្ចអះអាងថា បានប្រទះឃើញសាកសពជនជាតិចិនម្នាក់ និងជួយសង្គ្រោះជនជាតិចិនចំនួន ២០នាក់ ខណៈ ២១នាក់ទៀតបានបាត់ខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្វែងរកក្នុងតំបន់ភូមិសាស្ត្រកើតហេតុ។
2022-09-23
សមត្ថកិច្ចខេត្តកណ្ដាលបន្តចាប់ខ្លួនជនជាតិចិនជិត ១រយនាក់ (៧២) បន្ថែមទៀត សង្ស័យពាក់ព័ន្ធនឹងរឿងបើកបនល្បែងតាមប្រព័ន្ធអនឡាញ (Online) ខុសច្បាប់។ អ្នកវិភាគ យល់ថា រដ្ឋាភិបាលគួរស៊ើបអង្កេត និងចាត់វិធានការលើម្ចាស់អាជីវកម្មបនល្បែងធំៗដែលភាគច្រើនជាជនជាតិចិនជាមុនសិន ទើបអាចទប់ស្កាត់នៃការរីករាលដាលបនល្បែងតូចតាចនៅកម្ពុជាមានប្រសិទ្ធភាព។
2022-09-23
យុវជន និងអ្នកវិភាគថា សៀវភៅ“កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ជា ការផ្សព្វផ្សាយពីគុណសម្បត្តិរបស់លោក មុនពេលស្នងតំណែងពីលោក ហ៊ុន សែន។ ពួកគេថា ការសិក្សា និងតួនាទីរបស់លោក ហ៊ុន ម៉ាណែត បានមកដោយសារឥទ្ធិពលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុក មិនមែនបានមកដោយសារសមត្ថភាពរបស់លោកឡើយ។