ប័ណ្ណសារព័ត៌មាន
2022-09-23
អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អួតអាងថា កម្ពុជាមានសន្តិភាព ដោយសារតែគោលនយោបាយឈ្នះឈ្នះ នោះជាការប្រមាថអង្គការសហប្រជាជាតិ ដែលបានជ្រួយជ្រោមជ្រែងឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
2022-09-23
នេះជាព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអាននៅថ្ងៃសុក្រ ទី២៣ កញ្ញា។
2022-09-22
ក្រុមយុវជនចលនាមាតាធម្មជាតិជិត ១០នាក់ នាំគ្នាតុបតែងខ្លួនធ្វើជាប្រេត ហើយរៀបចំសន្និសីទកាសែត ដើម្បីទាមទារឲ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
2022-09-22
អតីតកងទ័ពខ្មែរក្រហមនៅតំបន់ប៉ៃលិនសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការកំពូលខ្មែរក្រហម ដែលតម្កល់សាលដីការបស់សាលាដំបូង ដាក់ទោសលោក ខៀវ សំផន អស់មួយជីវិត នៅថ្ងៃទី២២ កញ្ញា។
2022-09-22
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូង ផ្ដន្ទាទោសអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ លោក ខៀវ សំផន គឺជាជនជាប់ចោទចុងក្រោយគេ ក្នុងសំណុំរឿង ០០២ វគ្គ២ ដែលសាលាក្ដីខ្មែរក្រហមបិទបញ្ចប់។
2022-09-22
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ បានចេញសាលដីកាសម្រេចតម្កល់សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងទុកជាបានការដដែល ករណីដាក់ទោស លោក ខៀវ សំផន អស់មួយជីវិត។
2022-09-22
សង្គមស៊ីវិលថាពលករខ្មែរធ្វើការនៅប្រទេសថៃ នៅតែប្រឈមនឹងថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម និងត្រូវអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារដោយអយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលនិងពលករខ្មែរ មើលឃើញថា ទុក្ខលំបាករបស់ពលករនេះកើតឡើងដោយសារខ្វះការជួយអន្តរាគមន៍ ពីរដ្ឋាភិបាលនិងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ។
2022-09-21
សហជីពឯករាជ្យ និងកម្មករវិស័យកាត់ដេរ មិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលចំនួន ២០០ដុល្លារ សម្រាប់ឆ្នាំ២០២៣ ឡើយ។ ពួកគាត់លើកឡើងថា ចំនួននេះនៅតែតិច ដែលមិនទាន់ឆ្លើយតប ចំពោះតម្រូវការនៃការរស់នៅរបស់កម្មករឡើយ។
2022-09-21
កូដករណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គា កាលពីថ្ងៃទី២១ កញ្ញាម្សិលមិញដូចសព្វដងដែរ ទោះជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្ដី។
2022-09-21
នេះជាព័ត៌មានសំខាន់ៗចំនួន ៨ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ កញ្ញា ២០២២៖ ១. លោក ហ៊ុន សែន ចាកចេញពីកម្ពុជាដើម្បីចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧...
2022-09-21
សវនាការលើកទី៥៧ នៅថ្ងៃទី២១ ខែកញ្ញានៃសំណុំរឿងក្បត់ជាតិមេបក្សប្រឆាំង លោក កឹម សុខា តុលាការបានចោទសួរលោក កឹម សុខា ទាក់ទងនឹង អង្គហេតុថ្មី៣ផ្សេងទៀត រួមមាន ការធ្វើបដិវត្តន៍ពណ៌នៅចិនតៃវ៉ាន់ (Taiwan) យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការកាន់ផ្កាឈូក។
2022-09-21
មន្ត្រីសង្គមស៊ីវិលរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន អសមត្ថភាពក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់ដែលតែងលួចឆ្លងដែន និងប្រព្រឹត្តបទល្មើសនៅលើទឹកដីខ្មែរតាមទំនើងចិត្ត។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិចិន និងវៀតណាមជាង ១រយនាក់ (១៤១) ដែលពួកគេលបលួចមករស់នៅ និងធ្វើអាជីវកម្មនៅកម្ពុជា ដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវនៅឡើយ។
2022-09-21
កសិករចិញ្ចឹមគោ ត្អូញត្អែរពីតម្លៃគោរស់ចុះថោក និងលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។ កសិករអះអាងថា តម្លៃគោចេះតែបន្តចុះថោក និងគ្មានទីផ្សារច្បាស់លាស់ ដើម្បីលក់ក្នុងតម្លៃសមរម្យឡើយ។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា ការនាំចូលសាច់គោពីប្រទេសជិតខាង នាំឱ្យមានការប៉ះពាល់ដល់តម្លៃសាច់គោរបស់ពលរដ្ឋក្នុងស្រុក។
2022-09-21
ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ ភ្នំ ទន្លេ បឹងបួ និងសមុទ្រ ជាដើម សុទ្ធសឹងតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែល មានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ រដ្ឋមានកាតព្វកិច្ចចាត់ចែងឱ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានទាំងនេះ។ ក៏ប៉ុន្តែ រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា គ្រប់គ្រងសម្បត្តិជាតិទាំងនេះមិនបានត្រឹមត្រូវឡើយ ហើយបន្តិចម្ដងៗទ្រព្យសម្បត្តិជាតិជាច្រើនបានធ្លាក់ទៅក្នុងដៃក្រុមហ៊ុន និងបុគ្គលឯកជន។ តើបញ្ហានេះបណ្ដាលមកពីមូលហេតុអ្វីដែរ?កម្ពុជាកំពុងក្លាយជាសង្គមសក្ដិភូមិ ដោយសារគ្មានច្បាប់អនុបយោគ
2022-09-20
ក្រសួងការពារប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា បានប្រគល់រថយន្តជាង ១០០គ្រឿង និងសម្ភារៈយោធាមួយចំនួនដល់ក្រសួងការពារជាតិកម្ពុជា ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បញ្ជាក់ថា រថយន្ត និងសម្ភារៈទំនើបៗដែលភាគីចិនប្រគល់ឱ្យកម្ពុជានេះនឹងជួយជំរុញសមត្ថភាពកងទ័ព ក្នុងការបំពេញភារកិច្ចរបស់ខ្លួនថែមមួយកម្រិតទៀត។