ប័ណ្ណសារព័ត៌មាន
2022-09-20
ឱកាសភ្ជុំបិណ្ឌឆ្នាំនេះ ក្រុមស្ត្រីថ្ងៃសុក្រនាំគ្នាធ្វើចង្ហាន់ទៅវត្ត និងរៀបចំបាយម្ហូបផ្ញើជូនសមាជិកគ្រួសារ ដែលកំពុងជាប់ពន្ធនាគារព្រៃស ស្របពេលរដ្ឋាភិបាលមិនព្រមដោះលែងអ្នកជាប់ឃុំនយោបាយឱ្យជួបជុំគ្រួសារពួកគេបានធ្វើបុណ្យទានដូចគ្រួសារពលរដ្ឋខ្មែរផ្សេងទៀតនោះទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ករណីនេះ គឺសមត្ថកិច្ចរបស់តុលាការ។
2022-09-20
នេះជាព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃពុធ ទី២១ កញ្ញា ២០២២៖ ១. លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសមិនជួបអ្នកគាំទ្រនៅបុរីញូវយ៉ក ខណៈគណបក្សប្រឆំាងគ្រោងធ្វើបាតុកម្ម...
2022-09-20
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តតាកែវ លោក ទៀវ ពណ្ណរាយ កោះហៅ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក ថាវ រិទ្ធិ ឱ្យចូលរួមការជំនុំជម្រះនៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៦ ខែតុលា ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់។
2022-09-20
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្ដី ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក នាពេលខាងមុខឆាប់ៗ នេះ។ មន្ត្រីសង្គមស៊ីវិលនៅតែជំរុញទៅតុលាការ គួរទម្លាក់ចោលការចោទប្រកាន់លើលោក សៀម ភ្លុក។
2022-09-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងមិនរៀបចំជួបអ្នកគាំទ្រ នៅបុរីញូវយ៉ក ខណៈលោកទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅចុងសប្ដាហ៍នេះទេ។
2022-09-20
ប្រជាពលរដ្ឋប្រមាណ ៥រយនាក់(៥០០) តំណាងឱ្យពលរដ្ឋជិត១ពាន់នាក់(៩៥០) មកពី៥ឃុំ ប្រមូលផ្តុំគ្នា ដាក់ញត្តិស្នើសុំអាជ្ញាធរឃុំក្នុងស្រុកស្រែអំបិលរកដំណោះស្រាយដីធ្លីសមរម្យជូនពួកគេ។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលត្រូវធានានូវសិទ្ធិរស់រានរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគួរផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ពលរដ្ឋក្រីក្រ។
2022-09-20
និស្សិតខ្មែរម្នាក់មកពីគ្រួសារមធ្យមមួយនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខិតខំរៀនរហូតទទួលបានមេដាយវិស្វករបច្ចេកវិទ្យា នៅមហាវិទ្យាល័យប្រទេសថៃ។ លោកប្រាប់ថា សម្រាប់សិស្សដែលចង់បានអាហារូបករណ៍មកសិក្សានៅក្រៅប្រទេស ត្រូវមានការតាំងចិត្តខ្ពស់ រួចផ្ដោតអារម្មណ៍តែលើការសិក្សាមួយមុខ។
2022-09-19
នេះជាព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃអង្គារ ទី២០ កញ្ញា ២០២២៖ ១. តំណាងប្រជាពលរដ្ឋជាង១ពាន់នាក់ដាក់ញត្តិស្នើសុំឱ្យក្រសួងមហាផ្ទៃ បញ្ឈប់ការផ្តល់ អត្តសញ្ញាណប័ណ្ណ ជនអន្តោប្រេសន៍...
2022-09-19
ពលរដ្ឋចំនួន៥នាក់ ដែលតំណាងឱ្យប្រជាពលរដ្ឋ ១,៥០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ បាននាំគ្នាដាក់ញត្តិស្នើសុំឱ្យក្រសួងមហាផ្ទៃ បញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍។ មន្ត្រីសង្គមស៊ីវិល គាំទ្រញត្តិរបស់ក្រុមប្រជាពលរដ្ឋ ហើយថា ការស្នើសុំនេះ មិនមែនជាការរើសអើងជាតិសាសន៍នោះទេ ប៉ុន្តែគឺជាការដែលគិតពីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងការការពារបូរណភាពទឹកដី។
2022-09-19
អ្នកគាំទ្រស្នើឱ្យរដ្ឋាភិបាល និងតុលាការដោះលែងអ្នកជំនាញផ្នែកច្បាប់កញ្ញា សេង ធាវី ឱ្យមានសេរីភាពឡើងវិញ ក្នុងឱកាសភ្ជុំបិណ្ឌនេះ ពីព្រោះអ្នកជំនាញផ្នែកច្បាប់រូបនេះមិនមានកំហុសដូចការចោទប្រកាន់ឡើយ។ ពួកគេយល់ថា ចំណាត់ការលើកញ្ញា សេង ធារី កន្លងមក គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរនៅសង្គមប្រជាធិបតេយ្យ។
2022-09-19
ពលករខ្មែរនិងសកម្មជនគណបក្សប្រឆាំងប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា បានមកជួបជុំគ្នានៅវត្តមួយ កណ្ដាលទីក្រុងបាងកក ប្រទេសថៃ ដើម្បីប្រារព្ធពិធីកាន់បិណ្ឌទី៨ ឬហៅថាវេនបិណ្ឌទី៨ ដែលជាបុណ្យប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់ជីដូនជីតាដែលបានលាចាកលោកទៅហើយ។ ពិធីបុណ្យដោយពលករខ្លះមានកូនតូច ខ្លះទៀតមកធ្វើបុណ្យទាំងប្ដីនិងប្រពន្ធ និងមានយុវជនចូលរួមធ្វើបុណ្យជាមួយព្រះសង្ឃខ្មែរយ៉ាងសប្បាយរីករាយ។
2022-09-19
ពលរដ្ឋប្រកបរបរធ្វើនំបញ្ចុកលក់ ត្អូញត្អែរពីការលក់នំបញ្ចុកមិនសូវដាច់ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ ដោយសារតែពលរដ្ឋមិនសូវទៅធ្វើបុណ្យនៅទីវត្ត។ សង្គមស៊ីវិលយល់ឃើញថា ពលរដ្ឋជួបទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងការជំពាក់ធនាគារ ដូច្នេះរដ្ឋាភិបាលគួរតែដោះស្រាយវិបត្តិសេដ្ឋកិច្ច និងបង្កើតការងារ ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋ។
2022-09-19
ក្រុមគ្រួសារទៅសួរសុខទុក្ខសកម្មជនបក្សប្រឆាំង១០នាក់ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃុំ ដោយសាររដ្ឋាភិបាលមិនដោះលែងប្តីនិងឪពុកពួកគេ ឱ្យជួបជុំគ្រួសារ និងធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ។ ក្នុងឱកាសនេះដែរ ពួកគាត់បានរៀបរាប់ពីការឈឺចាប់ ទុក្ខសោក និងការព្រាត់ប្រាសគ្នារាប់ឆ្នាំ ដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ មន្រ្តីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែដោះស្រាយវិបត្តិនយោបាយ និងដោះលែងសកម្មជនទាំងនោះ ដើម្បីឱ្យពួកគេបានជួបក្រុមគ្រួសារឡើងវិញ។
2022-09-19
អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីជនជាតិវៀតណាមចំនួនជិត៦០ នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកញ្ញា។ នេះជាករណីទី២ ហើយដែលជនជាតិវៀតណាមជាច្រើននាក់នាំគ្នាសម្រុកចេញពីកាស៊ីណូនៅកម្ពុជា។
2022-09-19
ព្រះសង្ឃការពារព្រៃឈើ ដែលគង់នៅតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័នខេត្តឧត្តមានជ័យខ្វះខាតចង្ហាន់ដោយសារតែមិនមានពុទ្ធបរិស័ទយកទេយ្យទានទៅប្រគេន។ ថ្វីត្បិតតែរដូវកាលកាន់បិណ្ឌនៅគ្រប់វត្តអារាមប្រហែលជាសម្បូរចង្ហាន់ក៏ដោយចុះ ក៏ព្រះសង្ឃដែលតែងតែខ្វល់ខ្វាយលើការអភិរក្សព្រៃធម្មជាតិ គង់នៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដោយគ្មានការឧបត្ថម្ភពីសំណាក់ពុទ្ធបរិស័ទដូចវត្តដទៃនោះឡើយ។