ប័ណ្ណសារព័ត៌មាន
2022-09-19
អង្គការសង្គមស៊ីវិលបារម្ភពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា អាចប្រឈមនឹងកំណើនអតិផរណា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបង្ហាញរបាយការណ៍ថា កម្ពុជាប្រមូលពន្ធកើនឡើង ២៧ភាគរយក្នុងឆ្នាំ២០២២។ ពួកគាត់លើកឡើងថា កំណើនអតិផរណានេះ ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ ស្របពេលកម្ពុជាកំពុងមានកំណើនអតិផរណាស្រាប់។
2022-09-18
អាជ្ញាធរថ្នាក់ក្រោមជាតិតាមបណ្តារាជធានី-ខេត្តចាប់ ផ្តើមបើកយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីមានបទបញ្ជារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រីសង្គមស៊ីវិល យល់ថា អាជ្ញាធរថ្នាក់ក្រោម គួរតែអនុវត្តតួនាទីនិងច្បាប់ឲ្យបានត្រឹមត្រូវដោយមិនត្រូវរងចាំស្តាប់តែបញ្ជារពីថ្នាក់លើនោះទេ បើពុំនោះទេ មិនអាចដោះស្រាយបញ្ហានេះ មានប្រសិទ្ធិភាពឡើយ។
2022-09-18
នេះជាព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃចន្ទ ទី១៩ កញ្ញា ២០២២៖ ១. មេធាវី លោក ខៀវ សំផន ថាការផ្ដន្ទាទោសកូនក្ដីលោកមានចរិតនយោបាយច្រើនជាងទិដ្ឋភាពច្បាប់...
2022-09-18
សហមេធាវីជាតិការពារក្ដីឱ្យអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ចាត់ទុកសេចក្ដីសម្រេចផ្ដន្ទាទោស លោក ខៀវ សំផន អស់មួយជីវិតរបស់សាលាដំបូង និងតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមកន្លងមកថា ជារឿងអយុត្តិធម៌។
2022-09-18
ក្រុមកូដករណាហ្គាវើលដ៍ជិត ១រយនាក់ (១០០នាក់) នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា បន្តធ្វើកូដកម្ម ដោយឈរនៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ ស្រែកខ្លាំងៗហៅថៅកែណាហ្គាវើលដ៏ចេញមកដោះស្រាយវិវាទការងារជាមួយពួកគេ។ កូដករកាន់បដា ដែលមានខ្លឹមសារដូចជា ក្រុមហ៊ុនណាហ្គាវើលដ៏ត្រូវបញ្ឈប់ប្រើកិច្ចសន្យាមិនត្រឹមត្រូវ និងស្នើ តុលាការទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពទាំង ១៥ នាក់។
2022-09-18
កម្ពុជា និងអូស្ត្រាលីបើកដំណើរការជាផ្លូវការនូវ «កម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្តាលី (CACPP)»។ កម្មវិធីនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ កញ្ញា នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា ព្រមទាំងជាឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងផលិតកម្មអូស្ត្រាលី លោក ធីម អេរ៉េស (Tim Ayres) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ ។
2022-09-17
តើមានព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗអ្វីខ្លះកើតឡើងនៅក្នុងសប្តាហ៍នេះ? វិទ្យុអាស៊ីសេរី សូមលើកឡើងពីព័ត៌មានសំខាន់ៗចំនួន១៥ដែលលោកអ្នកនាងគួរអាននៅថ្ងៃចុងសប្តាហ៍នេះ ១. អាស៊ាននឹងក្លាយជាកូនអុករបស់ចិន បើមិនរួមគ្នាពង្រីកទំហំពាណិជ្ជកម្មនាំចេញផលិតផលទៅចិន ២. លោក ហ៊ុន សែន ថា ទោះលោកឈប់ធ្វើជានាយករដ្ឋមន្ត្រី ក៏លោកនៅតែអាចបញ្ជានាយករដ្ឋមន្ត្រីបានដែរ...
2022-09-17
អ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងថា ក្នុងក្របខណ្ឌអាស៊ាន-ចិន បណ្ដាប្រទេសអាស៊ានមានទំហំពាណិជ្ជកម្មតូច ហើយការនាំចេញផលិតផលទៅកាន់ប្រទេសចិនមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយ។ អ្នកជំនាញដដែលព្រមានថា បើប្រទេសអាស៊ានទាំងអស់គ្មានការពង្រឹងកត្តាផលិតកម្មក្នុងក្របខណ្ឌអាស៊ានរួមគ្នាឱ្យរ៉ឹងមាំទេនោះ គឺប្រជាជាតិអាស៊ានទាំងមូលគ្រាន់តែទីផ្សាររបស់ចិន ដោយមិនមែនជាប្រទេសនាំចេញផលិតផលនាំចេញទៅប្រទេសចិនឡើយ។ ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យអាស៊ាន-ចិន ពង្រីក វិសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត។
2022-09-17
ប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីថា ពួកគេត្រូវលក់ដី និងផ្ទះដោយការបង្ខិតបង្ខំ ដោយសារតែជាប់បំណុលវ័ណ្ឌក ហើយមិនមានការយោគយល់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីនោះឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាល និងស្ថាប័នផ្ដល់ប្រាក់កម្ចីដែលទទួលបានប្រាក់ចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗនោះ ត្រូវផ្ដល់ការអនុគ្រោះដល់ប្រជាពលរដ្ឋក្រីក្រ ដោយជួយលុបបំណុលពួកគេតាមដែលអាចធ្វើទៅបាន។
2022-09-17
ការវាយតម្លៃស្ដីពីផែនការសកម្មភាពទប់ស្កាត់ អំពើហិង្សាលើកុមារនៅកម្ពុជា បង្ហាញពីវឌ្ឍនភាពនៅក្នុងផ្នែកមួយចំនួន ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើបន្ត ហើយចាំបាច់ត្រូវប្រមូលភស្តុតាងបន្ថែមទៀតអំពីផលប៉ះពាល់នានាដល់កុមារ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) លោក វង សូត។
2022-09-17
មេដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ កំពុងជជែកពីការដាក់បញ្ចូលគណបក្សឆន្ទៈខ្មែរ ឲ្យស្ថិតក្រោមឆត្រគណបក្សភ្លើងទៀន ដើម្បីរួមកម្លាំងគ្នាក្នុងចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
2022-09-16
នេះជាព័ត៌មានសំខាន់ៗចំនួន ១០ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃសៅរ៍ ទី១៧ កញ្ញា ២០២២
2022-09-16
សង្គមស៊ីវិលក្នុងស្រុក និងអង្គការរបស់ប្រទេសអាល្លឺម៉ង់មួយ ឈ្មោះ ហ្វីអាន (FIAN) បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវបានគេបង្ខំលក់ដី ដើម្បីដោះស្រាយបំណុលដែលខ្ចីពីស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ត្រូវមានវិធានការណ៍អន្តរាគមន៍បន្ទាន់ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងមានបំណុលវ័ណ្ឌក ដើម្បីជៀសវាងកុំឱ្យពួកគេត្រូវលក់ដីសងបំណុលដោយបង្ខំនោះបន្តទៀត។
2022-09-16
សមត្ថកិច្ចក្រសួងមហាផ្ទៃចេញលទ្ធផលស៊ើបអង្កេតករណីលោក ពេជ្រ ធារ៉េត ដែលប៉ូលិសស្រុកសង្កែចាប់ឃុំខ្លួនសួរចម្លើយ កាលពីដើមឆ្នាំ២០២១ ដោយសន្និដ្ឋានថា លោកស្លាប់ដោយសារគាំងបេះដូងពុំជាប់ពាក់ព័ន្ធអំពើទារុណកម្មទេ។ ប៉ុន្តែសាច់ញាតិជនរងគ្រោះចាត់ទុកលទ្ធផលនេះផ្ទុយពីការពិតជាក់ស្ដែង ដែលមិនអាចជឿជាក់បានឡើយ។
2022-09-16
រដ្ឋាភិបាលថា កម្ពុជាមិនបានចុះអនុសញ្ញាការងារជាមួយថៃ ដើម្បីបញ្ជូនពលករខ្មែរ ឲ្យទៅធ្វើការងារនេសាទនៅក្នុងសមុទ្រថៃទេ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមើលឃើញថា នៅតែមានពលករខ្មែរចុះទូកនេសាទច្រើន។