ប័ណ្ណសារព័ត៌មាន
2022-09-16
អង្គជំនុំជម្រះតុលាការកំពូលនៃតុលាការខ្មែរក្រហម (អ.វ.ត.ក) គ្រោងប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់ ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដល់ជនជាតិចាម និងជនជាតិវៀតណាម កាលពីជាង ៤០ឆ្នាំមុន។
2022-09-16
ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែបន្តប្រកបរបរធ្វើសំបកណែមដើម្បីដោះស្រាយជីវភាពគ្រួសារ ទោះបីមានអ្នកខ្លះបោះបង់អាជីពមួយនេះទៅហើយក្ដី។ ពួកគាត់ថា មុខរបរមួយនេះបានបញ្ជាក់អំពីអត្តសញ្ញាណរបស់អ្នកស្រុកឯកភ្នំ និងក្លាយជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរផងដែរ។
2022-09-16
រោងចក្រថ្នាំបង្ការជំងឺកូវីដ-១៩ (Covid19) លើកដំបូងនៅកម្ពុជានឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកា ខាងមុខ។
2022-09-16
កូដករក្រុមហ៊ុនណាហ្គវើលដ៍ម្នាក់សន្លប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារក្រុមសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរក្រុងភ្នំពេញ ប្រើអំពើហិង្សាលើពួកគាត់ក្នុងពេលព្យាយាមតវ៉ាទាមទាររកដំណោះស្រាយនៅមុខក្រុមហ៊ុនដោយសន្តិវិធី នៅថ្ងៃទី១៦ កញ្ញា។
2022-09-16
មន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា បានចេញផ្សាយសៀវភៅរបាយការណ៍មួយ ស្ដីពីសិទ្ធិ និងករណីយកិច្ចក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា របាយការណ៍នេះមានលក្ខណៈវិទ្យាសាស្ត្រ ហើយមានប្រយោជន៍សំខាន់សម្រាប់ភាគីពាក់ព័ន្ធប្រើប្រាស់ ដើម្បីបំពេញកាតព្វកិច្ចក្នុងការការពារធនធានធម្មជាតិ។
2022-09-16
មន្ត្រីសង្គមស៊ីវិល ស្នើដល់អាជ្ញាធរថ្នាក់លើ និងក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ឱ្យតាមដានការចុះបង្ក្រាបល្បែងស៊ីសងរបស់អាជ្ញាធរនៅតាមមូលដ្ឋាន។ ពួកគាត់ថា ការធ្វើបែបនេះ ដើម្បីធានាឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព និងពង្រឹងការងាររបស់មន្ត្រីទាំងនោះ ចៀសវាងមានការឃុបឃិតគ្នាក្នុងមូលដ្ឋានជាហេតុធ្វើឱ្យល្បែងស៊ីសងនៅតែបន្តមាន។
2022-09-15
គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ កញ្ញានេះ។ គណបក្សទាំង៤ ស្នើទៅក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សក្រៅរដ្ឋាភិបាល។
2022-09-15
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២៖ ១. គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ជួបក្រសួងមហាផ្ទៃស្នើកែលំអសេរីភាពនយោបាយយ...
2022-09-15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងនាមប្រធានប្ដូរវេនអាស៊ានថា បម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកម្ដៅផែនដី និងគ្រោះធម្មជាតិ កំពុងលេចរូបរាង និងមានឥទ្ធិពលកាន់តែខ្លាំងឡើង ដែលអាចបង្កឱ្យមានការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ច និងការធ្លាក់ចុះតម្លៃផលិតផលនៅលើសាកលលោក។
2022-09-15
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងរួមគំនិតក្បត់របស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ៣៩នាក់ តែអវត្តមាន ៣៦នាក់ នៅព្រឹកថ្ងៃទី១៥ កញ្ញា។ ប៉ុន្តែប្រធានក្រុមប្រឹក្សាជំនុំជម្រះអ្នកស្រី អ៊ុក រ៉េតគន្ធា បានសាកសួរលោក គង់ ម៉ាស់ តែម្នាក់ ចំណែក ២នាក់ទៀត គឺ ខាន់ ប៊ុន ផេង និងលោក វឿង សំណាង នឹងបើកសវនាការសួរដេញដោល នៅថ្ងៃទី២២ កញ្ញាសប្ដាហ៍ក្រោយបន្តទៀត។
2022-09-15
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកញ្ញា បានចេញលិខិតបង្គាប់ការ ដោយចាត់តាំងឲ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង់គ្រប់ប្រភេទនៅទូទាំងប្រទេស រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម។
2022-09-15
ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន ឌីវើលុបមិនគ្រុប (Union Development Group) បានបង្ខំចិត្តចំណាកស្រុកខុសច្បាប់ទៅធ្វើការក្រៅប្រទេសជាបន្តបន្ទាប់ និងឱ្យកូនៗពួកគេនៅស្រុកកំណើតឈប់រៀន ដើរស៊ីឈ្នួលធ្វើការងារយកប្រាក់កម្រៃដោះស្រាយជីវភាពក្នុងគ្រួសារ។ មូលហេតុដែលអ្នកភូមិធ្វើបែបនេះ គឺដោយសារតែពួកគាត់ជួបបញ្ហាជីវភាពក្នុងគ្រួសារ ព្រោះដីដែលធ្លាប់បង្កបង្កើនផលត្រូវបានក្រុមហ៊ុនចិនរំលោភយក ខណៈអាជ្ញាធរនៅតែគ្មានឆន្ទៈក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
2022-09-14
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន អំពាវនាវឲ្យអាស៊ាន ខំប្រឹងធ្វើការរួមគ្នា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាប្រឈមជាសកល។ សាររបស់ប្រធានអាស៊ានប្តូរវេនរូបនេះ ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំនៅខេត្តសៀមរាប នៅថ្ងៃទី១៤ កញ្ញា។
2022-09-14
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាថ្មីទៀត បានច្រានចោលការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការកម្ពុជា ពាក់ព័ន្ធការចោទប្រកាន់លោកថា មានបំណងកាត់ទឹកដីខ្មែរមួយផ្នែកនៅភាគឥសាន ទៅឱ្យក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
2022-09-14
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២៖ ១. លោក កឹម សុខា ទទួលស្គាល់តែបាតុកម្មអហិង្សា និងស្របច្បាប់នៅទីលានប្រជាធិបតេយ្យ...