ប័ណ្ណសារព័ត៌មាន
2023-12-21
ជនជាតិដើមភាគតិច ១៧អម្បូរមកពីខេត្តចំនួន១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយព្រួយបារម្ភពីក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលរដ្ឋសភាទើបតែអនុម័ត ថា នឹងប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច និងដំណើរការចុះបញ្ជីដីសមូហភាព។
2023-12-21
អ្នកឃ្លាំមើលនយោបាយចង់ឃើញមេដឹកនាំគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ គួរតែដោះស្រាយភាពផ្ទុយគ្នា ដើម្បីផ្ដល់ម្លប់ និងគំរូដល់អ្នកប្រជាធិបតេយ្យ។ មេដឹកនាំគណបក្សទាំងពីរ អះអាងថា ពួកគេអត់ធ្មត់គ្រប់បែបយ៉ាងណា ដើម្បីកុំឱ្យឃើញមានការបែកបាក់ នៃក្រុមអ្នកប្រជាធិបតេយ្យ។
2023-12-21
ជនរងគ្រោះជាជនជាតិថៃ ចំនួន៩នាក់ បានដុតអគារកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីគេចខ្លួនចេញពីមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center) ដែលបង្ខំឲ្យពួកគាត់ប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការអាជ្ញាធរកម្ពុជា គួរតែសហការជាមួយអាជ្ញាធរថៃដើម្បីស៊ើបអង្កេតជួយសង្គ្រោះជនរងគ្រោះទាំងនោះ។
2023-12-21
អ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងមន្ត្រីអង្គការសង្គមស៊ីវិលសោកស្ដាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនលើកយកបញ្ហាបំណុលរបស់ពលរដ្ឋទៅជជែកជាមួយក្រុមអ្នកវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងពេលសម្ពោធអាគារធនាគារមួយនៅរាជធានីភ្នំពេញ។ ពួកគេចាត់ទុកបញ្ហានេះថា ជាការមិនយកចិត្តទុកដាក់ជួយដល់ពលរដ្ឋ ដែលជំពាក់បំណុលធនាគារ។
2023-12-20
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការលើមន្ត្រីផ្សេងទៀត បើរកឃើញករណីជំរិតទារប្រាក់ពីពលរដ្ឋឬក្រុមហ៊ុន ឯកជននិងប្រព្រឹត្ត អំពើពុករលួយ ដើម្បីចៀសវាងបញ្ហាច្របូកច្របល់នៅក្នុងសង្គម។ ករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា នគរបាលយុត្តិធម៌កំពុងស៊ើបអង្កេត។
2023-12-20
មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធបញ្ឈប់ធ្វើទុក្ខបុកម្នេញលើព្រះសង្ឃចូលរួមធម្មយាត្រា លើកកម្ពស់សីលធម៌សង្គម និងសិទ្ធិមនុស្ស ហើយងាកមកបើកលំហសេរីភាព និងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមកិច្ចការងារសង្គមវិញ។ សំណើនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចុះស្វែងរកព្រះនាមព្រះសង្ឃនៅតាមវត្តមួយចំនួនក្នុងខេត្តបាត់ដំបងនិមន្តចូលរួមការងារសង្គមដើម្បីប្រយោជន៍ជាតិនាពេលកន្លងមក។
2023-12-20
អាណាព្យាបាលកុមាររងគ្រោះជាង ២០គ្រួសារ ស្នើឱ្យតុលាការកំពូលកាត់ក្ដី ផ្ដល់ភាពយុត្តិធម៌ឱ្យពួកគាត់ ក្នុងសំណុំរឿង ក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) ដែលបានធ្វើឱ្យកូនៗពួកគាត់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្រោយប្រើប្រាស់ផលិតផលគ្មានគុណភាពមួយនេះ។
2023-12-20
កម្ពុជា និងជប៉ុន ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ នៅចំពេលនាវាចំបាំងពីរគ្រឿងរបស់ចិនចូលចតនៅកំពង់ផែរាមក្រោមហេតុផលដើម្បី«ហ្វឹកហ្វឺន»ដល់នាយនាវិកនៃកងទ័ពជើងទឹកកម្ពុជា។
2023-12-20
ពលរដ្ឋនៅបឹងតាមោកអះអាងថា អាជ្ញាធរខណ្ឌព្រែកព្នៅ ប្រើហិង្សាលើពួកគាត់ ដែលហ៊ានចេញមុខតវ៉ាមិនឱ្យអាជ្ញាធររុះរើតូបលក់ឥវ៉ាន់។ មន្ត្រីសង្គមស៊ីវិលថាសកម្មភាពរបស់អាជ្ញាធរដែលបានបំផ្លាញតូប និងបានប្រើអំពើហិង្សាលើពលរដ្ឋ គឺជាការរំលោភសិទ្ធិជាមូលដ្ឋាន។
2023-12-19
សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញទទួលបានដីកាពីអយ្យការសាលាដំបូងរាជធានី ដើម្បីតាមស្រាវជ្រាវនឹងឃាត់ខ្លួនបុរស ដែលបើកឡានទំនើប (Jeep) បានបុកមនុស្សម្នាក់ឱ្យស្លាប់ និងរត់គេចខ្លួន។ វិធានការភ្លាមៗ ដើម្បីតាមចាប់ជនសង្ស័យករណីបើកបុកមនុស្ស និងរត់គេចនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បញ្ជាឱ្យតុលាការចេញដីកាចាប់ខ្លួន។
2023-12-19
មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់ អំពើពុករលួយ ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស ឆបោក និងបទល្មើសផ្សេង ទៀតនៅកម្ពុជា។ ការស្នើសុំនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសប្ដេជ្ញាចិត្ត បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក្នុងការទប់ស្កាត់បទល្មើសឱ្យបានខ្លាំងក្លាជាងមុន។
2023-12-19
ពលរដ្ឋជាង ២០០នាក់ នៅថ្ងៃទី១៩ ធ្នូ លើកគ្នាតវ៉ាទាមទារឱ្យម្ចាស់គម្រោងលក់ដីឡូត៍មួយកន្លែង ឋិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អនុវត្តកិច្ចសន្យាទិញ/លក់អចលនទ្រព្យ ដែលពួកគាត់ភាគច្រើន បានបង់លុយរួចហើយ តែមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយទេ។
2023-12-18
គណបក្សកម្លាំងជាតិ និងអង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលដាក់ចេញយន្តការដោះស្រាយវិបត្តិបំណុលនៅកម្ពុជាឱ្យទាន់ពេលវេលា ព្រោះថា ពលរដ្ឋដែលពុំមានលទ្ធភាពសងកំពុងរស់ដោយលំបាក និងបាត់បង់ដីធ្លីដោយសារតែគ្មានលទ្ធភាពសងបំណុល។
2023-12-18
សមាជិកគណបក្សភ្លើងទៀនប្រមាណ ៥០០នាក់ នៅព្រឹកថ្ងៃទី១៨ ធ្នូ បានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ ហើយទាមទារថ្នាក់ដឹកនាំគណបក្សមួយនេះឱ្យ បញ្ឈប់ការដកតំណែងសមាជិកនៅមូលដ្ឋាន ដែលផ្ទុយពីលក្ខន្តិកៈគណបក្ស។ អគ្គលេខាធិការគណបក្សភ្លើងទៀន សោកស្ដាយចំពោះការចេញតវ៉ានេះ និងអះអាងថា ការបញ្ឈប់តួនាទីរបស់សមាជិកគណបក្សនៅតាមមូលដ្ឋានកន្លងមកនេះជារឿងត្រឹមត្រូវ។
2023-12-18
អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញចម្រុះជុំវិញការអនុញ្ញាតឱ្យប្រើប្រាក់យ័នចិននេះ។