ប័ណ្ណសារព័ត៌មាន
2024-12-08
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនប្រមាណ១ពាន់នាក់ នៅថ្ងៃទី០៨ ខែធ្នូ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដើម្បីអបអរសាទរខួបលើកទី៧៦ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ និងទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្សឡើងវិញ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចយល់ឃើញថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះគឺគ្មានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាឡើយ។
2024-12-08
អ្នកឃ្លាំមើលនិងបក្សប្រឆាំងថា ការប៉ុនប៉ងម្ដងហើយម្ដងទៀតរបស់លោក ហ៊ុន សែន ព្រមានធ្វើច្បាប់ដាក់មនុស្សមួយក្រុមជាភេរវកម្ម ដែលមានគោលដៅត្រឹមតែកម្ចាត់នយោបាយរបស់លោក សម រង្ស៊ី នឹងលងទៅក្រុមលោក ហ៊ុន សែន។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសធ្វើច្បាប់ភ្លាមៗ បើលោក សម រង្ស៊ី បង្ហាញរចនាសម្ព័ន្ធដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន។
2024-12-08
អ្នកវិភាគនយោបាយយល់ថា ចិនបានត្រឹមតែប្រើភាសាការទូតប៉ុណ្ណោះ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាមួយកម្ពុជា ប៉ុន្តែគ្មានឆន្ទៈអនុវត្តជាក់ស្ដែងឱ្យមានប្រសិទ្ធភាពទេ។
2024-12-08
ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម លើកឡើងថា ព្រៃឈើស្ថិតក្នុងគម្រោងរ៉េដបូក នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី នៅតែមានក្រុមឈ្មួញខិលខូចលួចកាប់ឈើមានតម្លៃធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាមខុសច្បាប់ដដែល ដោយមិនឃើញមានមន្ត្រីជំនាញចុះទប់ស្កាត់ និងចាត់វិធានការឡើង។ មន្ត្រីសង្គមស៊ីវិលសង្ស័យថា អាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះ ជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញទុច្ចរិតទាំងនោះ។
2024-12-08
ពលករខ្មែរធ្វើការនៅប្រទេសថៃត្អូញត្អែរពីជីវភាពលំបាក បន្ទាប់ពីតម្លៃសេវាធ្វើទិដ្ឋាការ ការងារ ឬវីសា អឹម.អូ.យូ (MOU) ឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពួកគាត់ត្រូវចំណាយប្រាក់កាន់តែច្រើនសម្រាប់ធ្វើឯកសារ ខណៈការងារ និងប្រាក់កម្រៃកម្លាំងពលកម្មរបស់ពួកគាត់ កាន់តែខ្សត់ និងធ្លាក់ចុះ។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យក្រសួងការងារកម្ពុជា គួរចុះពិនិត្យមើលក្រុមហ៊ុននាំពលករទទួលរត់ការធ្វើវីសា ដើម្បីកំណត់ពីតម្លៃសេវាកម្មឱ្យបានជាក់លាក់ និងជៀសវាងការយកតម្លៃថ្លៃហួសហេតុ។
2024-12-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនជាតិចាម គាំទ្រនយោបាយរបស់លោក ដែលតាមកម្ទេចអ្នកណា ដែលលោក ចាត់ទុកថា ជាក្រុមជ្រុលនិយម ។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ ថា ជាការអនុវត្តនយោបាយប្រជាភិថុតិ និងជាសារនយោបាយ ដែលមានចារិកបំបែកបំបាក់ជាតិ។
2024-12-08
អង្គការសិទ្ធមនុស្សអន្តរជាតិបានបន្តថ្កោលទោសតុលាការវៀតណាមដែលបន្តផ្ដន្ទាទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមឲ្យជាប់ពន្ធនាគារដោយសារតែការទាមទារសិទ្ធិស្វ័យសម្រេច។ អង្គការទាំងនោះស្នើឲ្យវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដោយឥតលក្ខខ័ណ្ឌ។
2024-12-07
មន្ត្រីគណបក្សកម្លាំងជាតិចោទអាជ្ញាធរខេត្តកំពង់ធំ ដាក់សម្ពាធលើម្ចាស់ផ្ទះ ដើម្បីកុំឱ្យជួលកន្លែងឱ្យទៅគណបក្សកម្លាំងជាតិប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅពេលខាងមុខ។ គណបក្សកម្លាំងជាតិ និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពនយោបាយលើគណបក្សកម្លាំងជាតិ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការគោរពសិទ្ធិមនុស្ស។
2024-12-07
អ្នកសារព័ត៌មាននៅខេត្តសៀមរាប គឺលោក ឈឿង ឈឹង ដែលត្រូវជនដៃដល់ប្រើកាំភ្លើងច្នៃលបបាញ់ឱ្យរបួសធ្ងន់នោះ បានស្លាប់បាត់បង់ជីវិតហើយ នៅថ្ងៃទី៧ ខែធ្នូ។ មន្ត្រីសង្គមស៊ីវិលសោកស្ដាយ និងស្នើអាជ្ញាធរឱ្យចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនប្រព្រឹត្ត ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលឱ្យធានាថា សិទ្ធិ សេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានអាចរាយការណ៍បទល្មើសនានា ដោយគ្មានការគំរាមកំហែង ឬធ្វើបាបក្រោមរូបភាពណាមួយ។
2024-12-06
ថៃនៅមិនទាន់បង្កើតគណៈកម្មការជំនាញ ដើម្បីចរចាជាមួយកម្ពុជា រឿងវិវាទដែនសមុទ្រ ដែលប្រទេសទាំងពីរអះអាងថា «ត្រួតស៊ីគ្នា»នោះនៅឡើយទេ។ អ្នកឃ្លាំមើលកម្ពុជាយល់ឃើញថា ភាពជាប់គាំងរបស់រដ្ឋាភិបាលថៃ គឺបណ្ដាលមកពីវិបត្តិនយោបាយផ្ទៃក្នុង ដោយសារពលរដ្ឋ និងគណបក្សប្រឆាំងថៃ មិនទុកចិត្តមេដឹកនាំថៃ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារមេដឹកនាំកម្ពុជារបស់ត្រកូល ហ៊ុន។
2024-12-06
ឪពុកលោក ស៊ន តារា ប្រាប់ទៅតុលាការថាលោកជាមន្រ្តីយោធាស្អាតស្អំ និងស្នើសុំតុលាការឱ្យដោះលែងលោកឱ្យនៅក្រៅឃុំវិញ ខណៈលោកមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំ។ សំណើនេះធ្វើឡើងតាមរយៈមេធាវីការពារក្ដី បន្ទាប់ពីសាលាដំបូងកំពង់ស្ពឺ ចេញដីកាចោទប្រកាន់ និងឃុំខ្លួនលោក សុខ ស៊ុនណារ៉េត នៅក្នុងពន្ធនាគារ កាលពីពាក់កណ្តាលខែវិច្ឆិកា។
2024-12-06
ពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្ស ក្រុមអ្នកការពារសិទ្ធិមនុស្សប្រមាណ ៥០នាក់ ធ្វើដំណើរធម្មយាត្រា និងសិទ្ធិយាត្រា ពីក្រុងកំពតមកភ្នំពេញ ដើម្បីរំលឹកទិវាសិទ្ធិមនុស្ស ១០ធ្នូ។ ក្រុមអ្នកធ្វើធម្មយាត្រា និងសិទ្ធិយាត្រា នាំគ្នាផ្សព្វផ្សាយអំពីខ្លឹមសារសិទ្ធិមនុស្សដល់ពលរដ្ឋ និងស្នើដល់រដ្ឋាភិបាលឱ្យគោរពសិទ្ធិមនុស្ស ជាពិសេស ដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញ។
2024-12-06
អាជ្ញាធរថៃបានបង្ក្រាប និងចាប់ខ្លួនឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់ ដោយអាជ្ញាធរថៃរកឃើញថា ឧក្រិដ្ឋជនខ្លះ បានព្យាយាមរត់គេចខ្លួនចូលមកកម្ពុជា និងខ្លះទៀតជាជនបរទេស ប៉ុន្តែមានសញ្ជាតិខ្មែរ។ អាជ្ញាធរថៃដាក់ការសង្ស័យថា ឧក្រិដ្ឋជនឆបោកទាំងនោះ អាចមានក្រុមខ្សែបណ្ដាញធំ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។
2024-12-05
រដ្ឋបាលខេត្តសៀមរាប កាលពីយប់ថ្ងៃទី៥ ខែធ្នូ អះអាងថា អាជ្ញាធរពាក់ព័ន្ធបានឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅសាកសួរពាក់ព័ន្ធនឹងការប៉ុនប៉ងមនុស្សឃាតដោយចេតនា។ អាជ្ញាធរអះអាងទៀតថា ជនសង្ស័យបានសារភាពថាបានប្រព្រឹត្តរឿងនេះ ដោយសារ «ទំនាស់បុគ្គល»។
2024-12-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសជាង ១ឆ្នាំហើយ តែលោកមិនទាន់ឆ្លើយសំណួរអ្នកសារព័ត៌មានបាននៅឡើយទេ។ អ្នកឃ្លាំមើលសង្កេតឃើញថា លោក ហ៊ុន ម៉ាណែត ខ្លាចសំណួរអ្នកកាសែតបែបនេះ ព្រោះលោកមិនបានឡើងកាន់អំណាចតាមការបោះឆ្នោត ហើយនាយករដ្ឋមន្ត្រីលើកបន្តុបរូបនេះ មិនមែនជាអ្នកដឹកនាំប្រទេសពិតប្រាកដឡើយ ដោយឪពុករបស់លោក គឺលោក ហ៊ុន សែន ជាបញ្ជានៅពីក្រោយ។