ប័ណ្ណសារព័ត៌មាន
2024-12-29
សកម្មជនបរិស្ថាន និងសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខេត្តកោះកុង បង្ក្រាបអ្នកពាក់ព័ន្ធធ្វើអាជីវកម្មវល្លិរមៀតឲ្យបានតឹងរ៉ឹង បើពុំដូច្នេះទេ ការរត់ពន្ធ និងធ្វើអាជីវកម្មវល្លិរមៀតនឹងបន្តកើតមានគ្រប់កន្លែងជាក់ជាមិនខាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរខេត្តកោះកុង បានបង្ក្រាបរថយន្តសំាយ៉ុងមួយគ្រឿងដឹកជញ្ជូនវល្លិរមៀត ជាង១តោន ចេញពីតំបន់អភិរក្សតាតៃ។
2024-12-29
មន្ត្រីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ អះអាងថា មិនបានទទួលព័ត៌មាន និងការស្នើសុំកិច្ចសហប្រតិបត្តិការពីខាងសមត្ថកិច្ចរបស់ប្រទេសថៃ ដែលបានអះអាងថារកឃើញអាគារមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត(Call Center) មួយកន្លែង ដែលមានពលរដ្ឋថៃជាច្រើននាក់កំពុងជាប់ឃុំនោះទេ។
2024-12-29
គិតមកដល់ចុងឆ្នាំ២០២៤ គឺមានរយៈពេលជិត១៨ ហើយដែលលោក ហ៊ុន ម៉ាណែត បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោក គឺលោក ហ៊ុន សែន។ ពលរដ្ឋមួយចំនួនធ្លាប់មានក្ដីរំពឹងថា លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាពីបស្ចិមប្រទេសនោះនឹងដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ខុសពីឪពុកដែលជាអតីតកម្មាភិបាលខ្មែរក្រហម ប៉ុន្តែក្ដីសង្ឃឹមនេះបានបាត់បង់បន្តិចម្ដងៗ។
2024-12-28
ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃ បានបើកការស៊ើបអង្កេត និងបានរកឃើញទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Call Center) មួយកន្លែងនៅអគារ ២៥ជាន់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចការចង្អុលបង្ហាញរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពិតប្រាកដមែន។ សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរប្រទេសថៃឱ្យបានឆាប់រហ័ស ព្រោះបើនៅតែពន្យារពេលទៀតនោះឧក្រិដ្ឋជនអាចនឹងរត់គេចខ្លួនបាត់។
2024-12-27
មន្ត្រីគណបក្សប្រឆាំងមិនទុកចិត្តរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា អាចកសាងហេដ្ឋារចនាសម្ពន្ធតាមបណ្ដោយព្រំដែនដោយសន្សំសំចៃ និងគ្មានអំពើពុករលួយឡើយ ស្របពេលដែលមន្ត្រីក្រោមឱវាទរបស់រដ្ឋាភិបាលនេះនៅតែមិនទាន់បង្ហាញគម្រោងចំណាយជាក់លាក់ពីការសាងសង់ផ្លូវនៅឡើយ។ ការលើកឡើងនេះគឺបន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ប្រកាសពីការវិវត្តនៃការងារសាងសង់ផ្លូវក្រវាត់ព្រំដែនដោយប្រើប្រាស់ថវិកាដែលបានមកពីការរៃអង្គាសប្រាក់ពីពលរដ្ឋ។
2024-12-27
ពលរដ្ឋរិះគន់តុលាការក្រុងភ្នំពេញថា ជាតុលាការមិនឯករាជ្យ និងកាត់ក្ដីរឿងនយោបាយតាមខ្សែញាក់របស់គណបក្សប្រជាជនកម្ពុជា ក្នុងចេតនាបំបាត់សំឡេងគណបក្សប្រឆាំង។ ការរិះគន់របស់ពលរដ្ឋនេះ ធ្វើឡើងក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ស៊ុន ចន្ធី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ ក្នុងសំណុំរឿង «ញុះញង់»។
2024-12-26
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រើនរំលឹកដល់យុវជន ឲ្យជៀសឆ្ងាយពីសកម្មភាពទំនើង ដែលប្រឈមនឹងការចាត់វិធានការច្បាប់។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរមានសមត្ថកិច្ច អនុវត្តនូវវិធានការទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងក្មេងទំនើងឲ្យដូចជាភ្លៀងរលឹម។
2024-12-26
អតីតនាយករដ្ឋមន្ត្រី និងជាឪពុកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានទម្លាយថា មានក្រុមឆបោកតាមអនឡាញ (Call Center) ស្ថិតនៅអគារលេខ២៥ ជាន់ទី២ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមួយកន្លែងផ្សេងទៀតនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ដែលលោកអះអាងថា គឺជាកាស៊ីណូខុសច្បាប់របស់ជនជាតិថៃ ដែលបានប្រើប្រាស់គណនីធនាគារខុសច្បាប់។
2024-12-26
អ្នកជំនួញស្និទ្ធនឹងក្រុមគ្រួសារត្រកូលហ៊ុន ដែលរងការចោទប្រកាន់ថា រកស៊ីខាងមុខរបរឧក្រិដ្ឋគឺប្រធានសមាគមឧកញ៉ាកម្ពុជាលោក លី យ៉ុងផាត់ បានដកស្លាកសញ្ញាក្រុមហ៊ុនមេ អិល.វ៉ាយ.ភី គ្រុប (L.Y.P Group) ចេញពីអគារទីស្នាក់ការកណ្ដាលរបស់ខ្លួននៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងរាជធានីភ្នំពេញ ក្រោយរងទណ្ឌកម្មពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។
2024-12-26
មន្ត្រីគណបក្សកម្លាំងជាតិ និងសាច់ញាតិថា ជារឿងអយុត្តិធម៌ ដែលសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ស៊ុន ចន្ធី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ ក្នុងសំណុំរឿង «ញុះញង់»។ ពួកគាត់ថា ការផ្ដន្ទាទោសនេះ គឺជារឿងនយោបាយសុទ្ធសាធ ព្រោះថា លោក ស៊ុន ចន្ធី គឺជាមនុស្សស្អាតស្អំ ហើយការនិយាយកន្លងមករបស់លោក ពាក់ព័ន្ធ បញ្ហាចែកប័ណ្ណក្រីក្រដែលថា មានភាពមិនប្រក្រតីនោះ គឺជាការរិះគន់ដើម្បីស្ថាបនា។
2024-12-26
មន្ត្រីបក្សប្រឆាំងដែលធ្លាប់ជាប់ពន្ធនាគារដោយសារការតស៊ូមតិពីបញ្ហាព្រំដែន លោក អ៊ុំ សំអាន ចោទ ស្នើដល់រដ្ឋាភិបាលលុបចោលអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ២០០១ និងងាកទៅប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) វិញ។ អ្នកវិភាគទទូចឱ្យអ្នកនយោបាយរួមគ្នាស្វែងរកដំណោះស្រាយដើម្បីទាមទាររកចំណែកកោះគជ់។
2024-12-25
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បដិសេធមិនទទួលលិខិតរបស់បក្សកម្លាំងជាតិដែលស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការ។ គណបក្សកម្លាំងជាតិចាត់ទុកការមិនទទួលយកលិខិតនេះគឺជាការរើសអើងនយោបាយ ហើយធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាកាន់តែដាំក្បាលចុះ។
2024-12-25
សាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថានរំពឹងថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងផ្ដល់យុត្តិធម៌ដោះលែងក្រុមគ្រួសាររបស់ពួកគាត់ឱ្យមកជួបជុំគ្នាឡើងវិញនៅឆ្នាំ២០២៥ ខាងមុខ ក្រោយអាជ្ញាធរក្រុងភ្នំពេញចាប់ពួកគាត់ដាក់ពន្ធនាគារដោយសារការការពារផលប្រយោជន៍ប្រទេសជាតិ។ ពួកគាត់អះអាងថា ឆ្នាំថ្មីនេះរដ្ឋាភិបាលគួរតែផ្លាស់ប្ដូរឥរិយាបថដោយងាកមកគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
2024-12-25
ក្រុមមេធាវី និងអង្គការសិទ្ធិមនុស្សចាត់ទុកការសម្រេចរបស់តុលាការយកករណីអ្នកបញ្ចេញមតិរិះគន់គម្រោង CLV កន្លងមក ទៅបំបែកជា ៥សំណុំរឿងផ្សេងគ្នាថា ជារឿងមិនត្រឹមត្រូវ នឹងធ្វើឱ្យប៉ះពាល់សិទ្ធិជនជាប់ចោទ។ ពួកគាត់ស្នើឱ្យតុលាការពន្លឿនការជំនុំជម្រះក្តី ហើយដោះលែងពួកគេឱ្យមានសេរីភាពជួបជុំគ្រួសារវិញ ខណៈរដ្ឋាភិបាលបានសម្រេចលុបចោលគម្រោង CLV តាមការទាមទាររបស់ពលរដ្ឋរួចហើយនោះ។
2024-12-25
វីដេអូ និងរូបភាពស្រើបស្រាលជាច្រើនប្រភេទ មានទាំងរូបអនីតិជនផងនោះ ត្រូវបានគេយកទៅធ្វើអាជីវកម្មចែកចាយនៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) និងភ្ជាប់ជាមួយពាណិជ្ជកម្មល្បែងអនឡាញ (Online) ខុសច្បាប់គ្រប់ប្រភេទ។ ការយករូបភាពអាសអាភាស មកធ្វើជាអាជីវកម្មនៅលើបណ្ដាញសង្គមបែបនេះ បានធ្វើឱ្យស្ត្រី និងកុមារមួយចំនួនក្លាយជាជនរងគ្រោះដោយសារជនទុច្ចរិតលួចថតវីដេអូ ឬបង្ខំពួកគេថតរឿងអាសអាភាស ដើម្បីយកទៅលក់នៅលើបណ្ដាញទំនាក់ទំនងសង្គម។