ប័ណ្ណសារព័ត៌មាន
2024-01-21
ពលរដ្ឋខ្មែរអាមេរិកាំង បានជួបជុំគ្នាធ្វើបាតុកម្ម កាលពីថ្ងៃទី២០ មករា ម្សិលមិញ ប្រឆាំងនឹងការរៀបចំមីទ្ទិញរំលឹកខួបជ័យជំនះ៧មករា លើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដែលពួកគេ ចោទថា គណបក្សនេះបានដឹកនាំប្រទេសដោយប្រើអំណាចផ្ដាច់ការ តពូជពីឪពុកមកកូន។
2024-01-21
អង្គការលីកាដូ (Licadho) យល់ថា ប្រទេសកម្ពុជាដែលបានធ្វើសច្ចាប័នលើអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ និងពិធីសារបន្ថែម(CEDAW) របស់អង្គការសហប្រជាជាតិរួចហើយនោះ គួរតែរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ដើម្បីធានាការពារស្ត្រីខ្មែរ ដែលចេញទៅក្រៅប្រទេសឱ្យរួចផុតពីការជួញដូរការរំលោភបំពានផ្សេងៗ និងការធ្វើឱ្យបាត់បង់តម្លៃព្រមទាំងសិទ្ធិរបស់ស្ត្រីឱ្យបានប្រសើរ។
2024-01-21
អ្នកឃ្លាំមើល និងសហជីពថា នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត មិនបាច់ហត់ដើរទាក់ម៉ូយទេ គ្រាន់តែស្ដារប្រជាធិបតេយ្យ និងកម្ចាត់អំពើពុករលួយ បានម៉ូយល្អៗ ចូលវិនិយោគនៅកម្ពុជាហើយ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អះអាងអំពីជោគជ័យនៃយុទ្ធនាការដើរគោះទ្វារ និងទាក់ម៉ូយវិនិយោគិនអន្តរជាតិ។
2024-01-20
ពលករខ្មែរមួយចំនួនធ្វើការងារនៅប្រទេសថៃជួបការលំបាកក្នុងពេលសម្រាកកូនដោយសារគ្មានអ្នកមើលថែនិងខ្វះភាពកក់ក្ដៅពីគ្រួសារ។ បន្ថែមពីនេះកូនរបស់ពួកគេក៏ពិបាកក្នុងធ្វើសំបុត្រកំណើតដែរ ជាពិសេសអ្នកដែលធ្វើការងារខុសច្បាប់។ តើក្រុមពលករទាំងនោះជួបការលំបាកបែបណាខ្លះក្នុងពេលសម្រាលកូននៅប្រទេសថៃ?
2024-01-20
ចៅក្រមនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានពន្យារពេលប្រកាសសាលក្រមសំណុំរឿងរបស់មន្ត្រីគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ទៅពេលក្រោយដោយគ្មានថ្ងៃកំណត់។ សាច់ញាតិលោក ចៅ វាសនា ចាត់ទុកវិធានការរបស់តុលាការនេះថា ជាការធ្វើបាបផ្លូវចិត្តធ្វើឱ្យជនជាប់ឃុំនិងសាច់ញាតិមានការឈឺចាប់កាន់តែខ្លាំង។
2024-01-20
ប្រជាសហគមន៍រស់នៅស្រុកចំនួន ៣ នៃខេត្តព្រះវិហារប្រកាសមិនទទួលយកការដោះស្រាយរបស់អាជ្ញាធរ ករណីក្រុមហ៊ុនឯកជនចំនួន២ កំពុងរុករករ៉ែដែកឈូសឆាយដី ស្រែចម្ការ និងដីព្រៃជាច្រើនពាន់ហិកតារ ក្នុងតំបន់ពួកគាត់រស់នៅ។
2024-01-19
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងជាង ២០០គ្រួសារ រស់នៅខេត្តមណ្ឌលគិរីមិនគាំទ្រក្រសួងបរិស្ថានដែលអនុញ្ញាតឱ្យបុគ្គលមានលុយមានអំណាច ៥នាក់ វិនិយោគវិស័យទេសចរណ៍ក្នុងតំបន់សត្វស្វាកន្ទុយសរស់នៅ ឋិតក្នុងព្រៃសហគមន៍ភូមិអណ្តូងក្រឡឹង ក្នុងដែនជម្រកសត្វកែវសីមា។
2024-01-19
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរនៅថ្ងៃទី១៨ មករា ចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីភាពអយុត្តិធម៌ចំពោះអតីតគរុនិស្សិត កែវ សុវណ្ណាឬទ្ធិ ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះ ចេញពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
2024-01-19
អ្នកឃ្លាំមើល យល់ឃើញថា ការកែទម្រង់ និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ អាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែមានការបោសសម្អាតអំពើពុករលួយគ្រប់ជាន់ថ្នាក់ ជាពិសេសនៅក្នុងប្រព័ន្ធតុលាការ។
2024-01-19
មន្ត្រីសហជីពជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតថៅកែរោងចក្រ និងទទួលខុសត្រូវករណីភ្លើងឆេះរោងចក្រកាត់ដេរមួយកន្លែងនៅ ខេត្តកណ្ដាលដែលបណ្ដាលឱ្យកម្មករម្នាក់ស្លាប់ និងកម្មកររងរបួសធ្ងន់ស្រាលប្រមាណ ២០នាក់។ ពួកគាត់អះអាងថា ករណីភ្លើងឆេះរោងចក្រកាត់ដេរយីដា មេនូហ្វេកឆឺរើ (Yi Da Manufacturer Co, Ltd) នេះគឺដោយសារតែ ការធ្វេសប្រហែសរបស់ថៅកែរោងចក្រ និងគ្មានការត្រួតពិនិត្យពីអាជ្ញាធរមុនពេលសាងសង់។
2024-01-19
សហព័ន្ធសហជីពសេរីកម្មករស្នើសុំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិជំរុញការ ស្រាវជ្រាវ និងស៊ើបអង្កេតកំណត់អត្តសញ្ញាណឃាតក ដែលបាញ់សម្លាប់មេដឹកនាំ សហជីពដ៏ល្បីល្បាញ គឺលោក ជា វិជ្ជា កាលពី ២០ឆ្នាំមុន។ ការបន្តទាមទារនេះ គឺបន្ទាប់ពីសមត្ថកិច្ចមិនទាន់ចាប់ខ្លួនឃាតក និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសនៅឡើយ។
2024-01-19
ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានរំឭកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជាសាធារណៈអំពីការអភិរក្សឧទ្យានអង្គរ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ចាត់ទុកការលើកឡើងរបស់ប្រធានាធិបតីបារាំងថា ជាការយកចិត្តទុកដាក់ចំពោះស្ថានភាពកម្ពុជា។
2024-01-19
ការដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ នាយទាហាន និងមន្ត្រីថ្នាក់ជាតិ កើតមានជាបន្តបន្ទាប់ ក្រោយរដ្ឋាភិបាល ចាត់វិធានការបោសសម្អាតគ្រឿងញៀន ដោយផ្តើមចេញពីកងកម្លាំងប្រដាប់អាវុធមុនគេ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាល បន្តអនុវត្តវិធានការដកមន្ត្រីដែលប្រព្រឹត្តខុស និងបោសសម្អាតអំពើពុករលួយគ្រប់ស្ថាប័ន ដោយមិនប្រកាន់បក្ខពួក ឬសែស្រឡាយឡើយ។
2024-01-19
រដ្ឋាភិបាលកម្ពុជាត្រៀមស្វាគមន៍លំហូរចូលនៃអ្នកជំនួញ និងភ្ញៀវទេសចរចិន ដោយរំពឹងថា នឹងបន្តចូលមកកម្ពុជាកាន់តែច្រើនក្នុងឆ្នាំ២០២៤ បន្ទាប់ពីភាគីកម្ពុជា និងចិនជ្រើសរើសឆ្នាំនេះបើកលំហឱ្យមានការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ ទោះជាបែបនេះក្ដី អ្នកតាមដានកិច្ចការសង្គម និងពលរដ្ឋ ព្រួយបារម្ភថា កម្ពុជាអាចនឹងខាតបង់ច្រើនជាងទទួលបានផលចំណេញក្នុងកិច្ចសហប្រតិបត្តិការនេះ ដោយសារតែអ្នកជំនួញចិនខ្លះចូលមកកម្ពុជាប្រកបរបរខុសច្បាប់ និងដណ្ដើមមុខរបរពីពលរដ្ឋម្ចាស់ស្រុក។
2024-01-19
ប្រជាពលរដ្ឋរស់នៅស្រុកមេមត់អះអាងថា ក្រុមហ៊ុនទាញយករ៉ែមាសបរទេសមួយចំនួន នៅតែបន្តសកម្មភាពទាញយករ៉ែមាសដោយខុសច្បាប់នៅឃុំជាំតាម៉ៅ។ ការលើកឡើងនេះ ក្រោយពីក្រសួងរ៉ែ និងថាមពលប្រកាសថា ក្រសួងបានរកឃើញទីតាំងទាញយករ៉ែមាស ៣កន្លែងទៀត កាលពីថ្ងៃទី១៦ ខែមករា។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីទប់ស្កាត់ការទាញយករ៉ែមាសដោយខុសច្បាប់ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលគួរតែមានចំណាត់ការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងទៅលើឈ្មួញទុច្ចរិត និងអាជ្ញាធរពាក់ព័ន្ធ។