ប័ណ្ណសារព័ត៌មាន
2024-12-25
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ អះអាងថា បច្ចុប្បន្នក្រុមហ៊ុនចំនួន២ ដែលធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំជី ខេត្តកំពង់ធំ កំពុងបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ។ សកម្មជនបរិស្ថាន ចង់ឲ្យរដ្ឋាភិបាលបញ្ឈប់អាជីវកម្មរ៉ែមាស នៅក្នុងតំបន់ព្រៃឡង់។
2024-12-25
ពលរដ្ឋមួយចំនួនគាំទ្រការសម្រេចរបស់តុលាការចំពោះការផ្ដន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូស្នេហ៍វ័យក្មេងមួយគូ ឲ្យជាប់ពន្ធនាគារចំនួន ៣១ឆ្នាំ និងសងសំណងជំងឺចិត្ត ដល់សាច់ញាតិជនរងគ្រោះបាត់បង់ជីវិត រួមទាំងអ្នករងរបួសសរុបជាង ២លានដុល្លារ។ ពួកគាត់ ក៏ស្នើដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ចឲ្យស្រាវជ្រាវរកម្ចាស់ប្រភព នៃអាវុធរបស់ជនល្មើសផងដែរ។
2024-12-24
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នៅថ្ងៃទី២៤ ខែធ្នូ បានប្រកាសសាលដីកា សម្រេចឱ្យសកម្មជននយោបាយលោក វឿង សំណាង ជាប់ពន្ធនាគារ ៦ឆ្នាំ ដូចតុលាការថ្នាក់ក្រោមសម្រេចដែរ។ លោក វឿង សំណាង ចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ជារឿងអយុត្តិធម៌ ខណៈសង្គមស៊ីវិល លើកឡើងថា ការសម្រេចនេះ នឹងនាំឱ្យមានការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ។
2024-12-24
ពលរដ្ឋជាង ៨០គ្រួសារនៅខេត្តកំពង់ស្ពឺប្ដេជ្ញាសាមគ្គីគ្នាការពារសត្វព្រៃ និងព្រៃឈើក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលឱ្យគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរដែលជាប្រភពប្រាក់ចំណូលរបស់សហគមន៍។
2024-12-24
តំណាងពលរដ្ឋមានទំនាស់ដីធ្លី ចំនួន ៥ភូមិ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ខកចិត្តចំពោះក្រសួងមហាផ្ទៃ ដែលគ្មានដំណោះស្រាយវិវាទដីធ្លីជូនពួកគាត់ ។ ពួកគាត់អះអាងថា ប្រសិនបើអាជ្ញាធរនៅតែពុំមានដំណោះស្រាយសមរម្យ និងអាចទទួលយកបាន ពលរដ្ឋទាំង៥ភូមិ នឹងលើកគ្នាមកតវ៉ាស្វែងរកដំណោះស្រាយនៅរាជធានីភ្នំពេញបន្តទៀត។
2024-12-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកទស្សនៈលើកឡើងថា នៅកម្ពុជាអ្នកមានសែស្រឡាយទើបបានធ្វើធំ គឺជារឿងមិនពិត និងជាការយល់ឃើញមិនត្រឹមត្រូវ។ ប៉ុន្តែអ្នកឃ្លាំមើលថាសាររបស់លោក ហ៊ុន ម៉ាណែត ជាទ្រឹស្តីប្រជាភិថុតិខុសពីការពិត ពីព្រោះកូនចៅគ្រួសារត្រកូលហ៊ុន រួមទាំងរូបលោកផងបានឡើងកាន់អំណាចគ្រប់គ្រងស្ថាប័នជាតិមកដល់ពេលនេះ គឺឡើងតាមរយៈសែស្រឡាយ និងបក្ខពួកនិយមនេះឯង។
2024-12-24
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានកាត់ក្ដីឱ្យអតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ និងបង់សំណងជំងឺចិត្ត ២លានដុល្លារ ដល់ឪពុកម្ដាយជនរងគ្រោះដែលបានស្លាប់ពីរនាក់ គឺម្នាក់១លានដុល្លារ។ តុលាការក៏បានបង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះ ដែលរងរបួសម្នាក់ ៣០ម៉ឺន និង២០ម៉ឺនដុល្លារ និងម្ដាយជនរងគ្រោះ ៥ម៉ឺនដុល្លារដែរ។
2024-12-23
តុលាការក្រុងភ្នំពេញបញ្ជូនសំណុំរឿងលោក រ៉ុង ឈុន ទៅជំនុំជម្រះពីបទមិនរាងចាល។ លោក រ៉ុង ឈុន ស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងផ្ដល់សេរីភាពពេញលេញឲ្យលោកធ្វើនយោបាយ។ រីឯសង្គមស៊ីវិលចង់ឃើញមេដឹកនាំនយោបាយកំពូលៗ នៃគណបក្សជាគូជម្លោះជួបជជែកគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងប្រើប្រាស់ប្រព័ន្ធតុលាការ។
2024-12-23
កម្មករមួយចំនួនដែលកំពុងជំពាក់បំណុលធនាគារ និងមានជីវភាពត្រដាបត្រដួស រំពឹងថា នៅឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋាភិបាល នឹងធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរ និងឆាប់សងលុយធនាគារអស់។ ពួកគាត់ មើលឃើញថា បើរដ្ឋាភិបាល មានឆន្ទៈក្នុងការលើកកម្ពស់ជីវភាពកម្មករ និងគោរពសិទ្ធិមនុស្សពិតប្រាកដ នោះកម្ពុជានឹងទទួលបានអ្នកវិនិយោគមកពីប្រទេសលោកសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ហើយកម្មករក៏អាចទទួលបានប្រាក់ខែខ្ពស់ជាងសព្វថ្ងៃ។
2024-12-23
គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣ របស់ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក គិត ម៉េង ក្នុងខេត្តរតនគិរី នឹងធ្វើឲ្យពលរដ្ឋចំនួន៨ឃុំ មកពីខេត្តរតនគិរី និងខេត្តមណ្ឌលគិរី រងផលប៉ះពាល់ និងប្រឈមបណ្ដេញចេញពីលំនៅឋានទាំងបង្ខំ ។ ពលរដ្ឋរស់នៅតំបន់នោះ ប្ដេជ្ញាចិត្តមិនចាកចេញពីភូមិកំណើត របស់ពួកគាត់ឡើយ។
2024-12-23
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប្តេជ្ញាចិត្តប្រមូលកម្លាំងខ្មែរគ្រប់ទិសទីរួមរួបគ្នាជាសំឡេងតែមួយធ្វើសកម្មភាពការពារបូរណភាពទឹកដីកម្ពុជា ជាពិសេទាមទារចំណែកកម្ពុជានៅលើកោះគជ់ តាមយន្តការជំរុញឱ្យកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ អ្នកឃ្លាំមើលថា សំណើរបស់ពលរដ្ឋជារឿងត្រឹមត្រូវ ស្របតាមច្បាប់ ដែលរដ្ឋាភិបាលគួរតែយកទៅដោះស្រាយ ដើម្បីការពារបូរណភាពទឹកដី និងលុបលាងឈ្មោះអាស្រូវដែលថា រដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកដីទៅឱ្យប្រទេសជិតខាង។
2024-12-22
មន្ត្រីគណបក្សប្រឆាំង ចង់ឱ្យមានការចរចាណាមួយ ដោយបើកចំហ និង មានសហគមន៍អន្តរជាតិជាសាក្សី ដើម្បីស្ដារប្រជាធិបតេយ្យ ប៉ុន្តែមន្ត្រីគណបក្ស ប្រជាជនកម្ពុជាថា គ្មានការចរចាទេ ពីព្រោះកម្ពុជាកំពុងតែរីកចម្រើន ក្រោមដំបូល សន្តិភាព និងស្ថិរភាពនយោបាយ។
2024-12-22
មន្ត្រីបក្សកម្លាំងជាតិខេត្តកំពង់ចាម លោក គា វិសាល ដែលកំពុងជាប់ពន្ធនាគារ រាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) បានផ្ញើសារអំពាវនាវដល់អ្នកគាំទ្រ និងយុវជនបន្តការទាមទារឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យដើម្បីយុត្តិធម៌សង្គម។ សាច់ញាតិ និងមន្ត្រីសង្គមស៊ីវិលយល់ឃើញថា តុលាការគួរតែដោះលែង លោក គា វិសាល អ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាពឡើងវិញដើម្បីបញ្ច្រាសការរិះគន់ពីពលរដ្ឋ និងអង្គការអន្តរជាតិ។
2024-12-22
គ្រួសារមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់លើកឡើងថា ស្ថានភាពជំងឺភ្នែករបស់លោក តូច ថឹង រើឡើងវិញបន្ទាប់ពីទទួលបានការវះកាត់បាតភ្នែករយៈពេលជិត ២ឆ្នាំ តែដោយសារកង្វះការយកចិត្តទុកដាក់ និងថែទាំពីមន្ត្រីពន្ធនាគារធ្វើឱ្យភ្នែកលោក តូច ថឹង ម្ខាងមើលមិនឃើញ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធមិនបញ្ជូនលោក តូច ថឹង មកព្យាបាលភ្នែកឱ្យបានត្រឹមត្រូវ គឺជាការរំលោភសិទ្ធិលើជនជាប់ឃុំ។
2024-12-22
បន្ទាប់ពីចូលចត និងបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដោយបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹក និងថ្នាក់ដឹកនាំកម្ពុជាមក ពេលនេះនាវាចម្បាំងរបស់សហរដ្ឋអាមេរិកឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បានចាកចេញពីកំពង់ផែកម្ពុជាហើយ។ អ្នកឃ្លាំមើលនយោបាយអន្តរជាតិ លើកឡើងថា ដំណើរទស្សនកិច្ចរបស់កងនាវាចម្បាំងសហរដ្ឋអាមេរិក នៅកម្ពុជា គឺផ្ដោតសំខាន់ទៅលើទំនាក់ទំនងផ្នែកសន្តិសុខយោធាក្នុងតំបន់ ប៉ុន្តែមិនអាចធ្វើឱ្យកម្ពុជាបែរខ្នងពីចិនបាននោះទេ។