ប័ណ្ណសារព័ត៌មាន
2024-12-22
មន្ត្រីសហជីពថា គន្លឹះដំណោះស្រាយ គឺការចូលតុចរចាសម្របសម្រួលធ្វើសម្បទានឱ្យគ្នារវាងក្រុមកូដករ និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ហើយអាជ្ញាធររដ្ឋជាពិសេសក្រសួងការងារ ត្រូវដើរតួនាទីឯករាជ្យដោះស្រាយបញ្ហានេះ។
2024-12-22
សកម្មជនបរិស្ថាន និងសង្គមស៊ីវិលទទូចឲ្យអាជ្ញាធរថ្នាក់ជាតិ ស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដែលបណ្ដែតបណ្ដោយឲ្យជនជាតិវៀតណាម ចូលធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅក្នុងខេត្តរតនគិរី។ ការស្នើនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី ចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ នៅឧទ្យានជាតិវីរៈជ័យ។
2024-12-22
មហាជនដែលប្រើប្រាស់បណ្ដាញសង្គមបានចាប់អារម្មណ៍លើព្រឹត្តិការណ៍ នៅប្រទេសស៊ីរី (Syria) ដែលពលរដ្ឋនាំគ្នាវាយបណ្តេញមេដឹកនាំផ្តាច់ការ ក្រាញអំណាច និងគ្រួសារ បក្ខពួកនិយម គឺលោក បាស្សា អាល់អាស្សាដ (Bashar Al-Assad) ចេញពីអំណាច។
2024-12-21
មន្ត្រីសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដោះស្រាយអំពើបោកតាមប្រព័ន្ធអនឡាញដែលកំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបុរសជនជាតិវៀតណាមមួយចំនួនបានរត់គេចរួចចេញពីមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែង នៅលើភ្នំបូកគោ ខេត្តកំពត ក្រោយទទួលរងទារុណកម្មពីពួកឧក្រិដ្ឋជនឆបោក។
2024-12-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាបន្តចរចាព្រំដែនសមុទ្រជាមួយភាគីថៃ ប៉ុន្តែលោកមិនបានបញ្ជាក់ជំហរទាមទារចំណែកកោះគជ់ជារបស់កម្ពុជាទេ។ មន្ត្រីបក្សប្រឆាំងថា យន្តការចរចាតាមរយៈអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ រវាងរដ្ឋាភិបាលត្រកូល ហ៊ុន ជាមួយត្រកូល ថាក់ស៊ីន កន្លងទៅ ធ្វើឱ្យកម្ពុជាបាត់ទឹកដី ជាពិសេសចំណែកនៅលើកោះគជ់។
2024-12-20
អាជ្ញាធរថៃ បានចាប់ខ្លួនអ្នកសុំទានដែលគេអះអាងថា ជាពលរដ្ឋខ្មែរ ជាច្រើនអ្នកនៅតាមទីប្រជុំជន ផ្សារលក់ទំនិញ និងស្ពានអាកាសថ្មើរជើង ក្នុងបណ្ដាខេត្តមួយចំនួន។ អាជា្ញធរថៃរកឃើញថា អ្នកសុំទានទាំងនោះ បានប្រើប្រាស់វិធីគ្រប់បែបយ៉ាងដើម្បីទាក់ទាញការអាណិតអាសូរពីសប្បុរសជន រួមមានការយកកុមារមកធ្វើជាធ្នាក់ ពិការភាព និងខ្លះទៀតបានប្រកបមុខរបរសុំទាននេះជាលក្ខណៈអាជីព បន្ទាប់ពីពួកគេអាចរកចំណូលបានខ្ពស់។
2024-12-20
សាច់ញាតិអះអាងថា ពលករខ្មែរម្នាក់ ដែលអាជ្ញាធរម៉ាឡេស៊ី ចាប់បញ្ជូនដោយបង្ខំមកកម្ពុជា គឺកញ្ញា នួន តឿន មានជំងឺធ្ងន់ធ្ងរបណ្ដាលឱ្យប្រកាច់ដួលសន្លប់នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ។ គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សស្នើដល់អាជ្ញាធរយកចិត្តទុកដាក់ព្យាបាលអ្នកជាប់ឃុំ និងស្នើដល់មន្ត្រីពន្ធនាគារឱ្យបញ្ជូននាងទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យនៅខាងក្រៅមន្ទីរឃុំឃាំង។ ប៉ុន្តែមន្ត្រីពន្ធនាគារបដិសេធការលើកឡើងថា កញ្ញា នួន តឿន ឈឺធ្ងន់ នៅក្នុងពន្ធនាគារនេះ។
2024-12-20
តំណាងរដ្ឋាភិបាលកម្ពុជាប្រចាំអង្គការសហប្រជាជាតិឆ្លើយតបទៅនឹងកង្វល់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធបញ្ហាបណ្ដេញពលរដ្ឋនៅតំបន់អង្គរប្រមាណ ៤ម៉ឺននាក់ (៤០.០០០) ចេញទាំងបង្ខំ ដោយអះអាងថា ជាការបំភ្លៃព័ត៌មាន និងគ្មានការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរឡើយ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរតែទទួលយកចំណុចខ្វះខាត ដើម្បីកែលំអប្រសើរជាងឆ្លើយតបបដិសេធទាំងគ្មានភស្តុតាងច្បាស់លាស់។
2024-12-20
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការសំណុំរឿងរបស់អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ជាថ្មីម្ដងទៀត នៅថ្ងៃទី២៦ ខែធ្នូសប្ដាហ៍ក្រោយនេះ ក្នុងដំណើររឿង ដែលតុលាការចោទប្រកាន់លោក អំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
2024-12-20
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-អាមេរិក ហើយលោកថា ប្រទេសទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ។ ប៉ុន្តែអ្នកវិភាគថា ដើម្បីឱ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែប្រសើរ លុះត្រាតែកម្ពុជាគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
2024-12-19
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា កំពុងមានវត្តមាននៅប្រទេសវៀតណាម (Vietnam) និងដឹកនាំមន្ត្រីគ្រាក់ៗ ដើម្បីជជែកពិភាក្សាក្នុងរឹតចំណងលើវិស័យការពារជាតិជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាម។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា វៀតណាមនៅតែចង់ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា ហើយការហៅប្រមុខការពារជាតិកម្ពុជាទៅជជែកលើការពង្រឹងវិស័យការពារជាតិនេះ គឺជាយុទ្ធសាស្ត្រវៀតណាមទប់ទល់នឹងឥទ្ធិពលចិន (China) នៅកម្ពុជា។
2024-12-19
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) និងពលរដ្ឋជាង ៤០០នាក់ នៅខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៥ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិពលករ។ ពួកគាត់លើកឡើងថា ប្រជាពលរដ្ឋនៅក្នុងខេត្តជាប់ព្រំដែនថៃនេះភាគច្រើន ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយប្រថុយប្រថានទាំងខុសច្បាប់ ដោយពុំទាន់មានអាជ្ញាធរពាក់ព័ន្ធណា ផ្ដល់កិច្ចការគាំពារសង្គម និងផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់នៅឡើយ។
2024-12-19
ប្រជាពលរដ្ឋមួយចំនួន ដែលជាប់បំណុលធនាគារមិនរំពឹងថា ឆ្នាំថ្មី២០២៥ ដែលនឹងចូលមកដល់ខាងមុខនេះ សេដ្ឋកិច្ចនឹងប្រសើរឡើងជាងឆ្នាំចាស់ធ្វើឱ្យពួកគាត់រកស៊ីកាក់កបឆាប់សងលុយធនាគារអស់នោះឡើយ។ ពួកគាត់មើលឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន នៅមានអំពើពុករលួយច្រើន និងហាក់ផ្ដោតសំខាន់តែទៅលើការរកវិធីបង្ក្រាបអ្នកនយោបាយប្រឆាំង ដោយមិនសូវគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋឡើយ។
2024-12-19
ពលរដ្ឋប្រមាណ ២០០នាក់នៅខេត្តព្រះវិហារស្នើឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពក្រុមហ៊ុន ឌែលខមកម្ពុជា (Delcom Cambodia) ដែលយកកម្លាំងទាហាន ប្រដាប់អាវុធគំរាមបាញ់ពលរដ្ឋណា ដែលទៅរុករករ៉ែមាស តាមតំបន់ភ្នំលុង ជាលក្ខណៈគ្រួសារបែបប្រពៃណី។