ប័ណ្ណសារព័ត៌មាន
2024-12-19
ជនភៀសខ្លួនម្នាក់ក្នុងចំណោមជនភៀសខ្លួន៦នាក់ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស គឺលោកស្រី ហុង អាន ផ្ញើលិខិតចេញពីពន្ធនាគារ ពឹងឱ្យសកម្មជនបក្សប្រឆាំង ជួយមើលថែកូនលោកស្រីផង។ សកម្មជនបក្សប្រឆាំងរូបនេះ នៅតែបង្ហាញជំហររឹងមាំ និងមិនតក់ស្លុត បើទោះជាលោកស្រី កំពុងជាប់ពន្ធនាគារ ហើយសកម្មជនបក្សប្រឆាំងផ្សេងទៀតកំពុងរងការគៀបសង្កត់និងធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលត្រកូលហ៊ុនក្ដី។
2024-12-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជាបានប្រឹងប្រែងលើកកម្ពស់សេរីភាពសារព័ត៌មាន និងជំរុញឱ្យអ្នកសារព័ត៌មានហ៊ាននិយាយការពិត រិះគន់ ដើម្បីស្ថាបនាពីបញ្ហាអយុត្តិធម៌ និងអំពើពុករលួយក្នុងសង្គម។ អ្នកឃ្លាំមើលថាការលើកឡើងនេះ ហាក់ពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ខណៈដែលរដ្ឋាភិបាល ដឹកនាំដោយត្រកូល «ហ៊ុន» នៅតែបន្តបិទខ្ទប់ស្ថាប័នសារព័ត៌មានឯករាជ្យ និងរឹតត្បិតសិទ្ធិសេរីបញ្ចេញមតិរបស់ពលរដ្ឋកាន់តែខ្លាំង នាពេលបច្ចុប្បន្ន។
2024-12-19
រដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្តឱ្យក្រុមអ្នករកស៊ី ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ម័គ្រចិត្តចុះឈ្មោះ ទៅក្នុងបញ្ជីការងាររបស់រដ្ឋ ដោយមិនគិតថ្លៃដើម្បីទទួលបានការថែទាំសុខភាពពីបេឡាជាតិសន្តិសុខសង្គម (បសស) របស់រដ្ឋព្រមទាំងការបណ្ដុះបណ្ដាលលើជំនាញផ្សេងៗ។
2024-12-19
ក្រុមកូដករណាហ្គាវើលដ៍ជិត១០០នាក់ជួបជុំគ្នានៅថ្ងៃទី១៨ ខែធ្នូ រំឭកខួប៣ឆ្នាំនៃ ការ ចេញធ្វើកូដកម្មតវ៉ានឹងការបញ្ឈប់បុគ្គលិកដោយការរើសអើងសហជីពពីសំណាក់ថៅកែបនល្បែងមួយនេះ។
2024-12-18
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដាក់ទិសដៅការងារឆ្នាំ២០២៥ ខាងមុខនេះ ដោយត្រូវផ្ដល់ភាពកក់ក្ដៅដល់ពលរដ្ឋ ដោយលោកបញ្ជាក់ថា អ្វីកាន់តែពិសេសនោះគ្រប់គ្រងសមរភូមិសតិអារម្មណ៍ពលរដ្ឋ។ ទោះយ៉ាងណាក្ដី អ្នកវិភាគថា សាររបស់លោក ហ៊ុន សែន នឹងគ្មានប្រសិទ្ធភាពឡើយ ព្រោះបញ្ហាអសមត្ថភាពរបស់មន្ត្រីថ្នាក់ក្រោម និងពុករលួយ។
2024-12-18
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក វង្ស ពិសេន បានស្នើដល់សហរដ្ឋអាមេរិក (US) ឱ្យពិនិត្យមើលលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» និងសមយុទ្ធទេវតាប៉ាស៊ីហ្វិក (Pacific Angel) រួមគ្នាឡើងវិញ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា សំណើរបស់កម្ពុជានេះអាចជាសញ្ញាវិជ្ជមានមួយ ដើម្បីបញ្ចៀសកម្ពុជាកុំឱ្យបន្តផ្ដេកផ្ដួល និងស្ថិតក្រោមឥទ្ធិពលចិន (China) ដូចពេលបច្ចុប្បន្ន។
2024-12-18
ពលរដ្ឋមួយចំនួននៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កែច្នៃស្បែកក្រពើ ធ្វើជាកាបូប ស្បែកជើង (ទ្រនាប់ជើង) និងខ្សែក្រវាត់លក់នៅលើបណ្ដាញសង្គម ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា សិប្បកម្មនេះ កំពុងមានការគាំទ្រច្រើនពីសំណាក់ ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងក្រៅស្រុក ហើយបានជួយឱ្យពលរដ្ឋខ្លះ មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។
2024-12-18
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅក្នុងតំបន់អង្គរអះអាងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលព្រួយបារម្ភចំពោះពលរដ្ឋក្នុងតំបន់អង្គរទៅតាំងទីលំនៅថ្មីដោយបង្ខំ គឺឆ្លុះបញ្ចាំងពីការពិត និងស្នើឱ្យមានដំណោះស្រាយករណីបង្ខំឱ្យពលរដ្ឋចាកចេញពីតំបន់អង្គរបន្ថែមទៀត។
2024-12-18
រដ្ឋាភិបាលកម្ពុជា ឪពុក និងកូន គឺលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត មិនទាន់ឆ្លើយតបឬបញ្ចេញប្រតិកម្មណាមួយទៅរដ្ឋាភិបាលថៃ ឬអតីតនាយករដ្ឋមន្ត្រី លោក ថាក់ ស៊ីន (Thaksin Shinawatra) ដែលអះអាងថា កោះគជ់ជាកម្មសិទ្ធិរបស់ថៃនៅឡើយទេ។
2024-12-18
អ្នកតាមដានបញ្ហាសង្គម និងនយោបាយថា រដ្ឋាភិបាលត្រកូល ហ៊ុន នឹងលែងមានជម្រើសអ្វីទៀតក្រៅតែពីងាកទៅរកប្រទេសលោកសេរីវិញ នៅពេលលែងមានចិនជាបង្អែកផ្នែកហិរញ្ញវត្ថុ។
2024-12-18
អ្នកជំនាញសុខាភិបាលជំរុញដល់រដ្ឋាភិបាលឲ្យបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃភេសជ្ជៈកំប៉ុង ដែលមានរសជាតិផ្អែមខ្លាំង ក្រោយពីក្រសួងអប់រំយុវជន និងកីឡា បានហាមឃាត់ការលក់ដូរ និងផ្សព្វផ្សាយអំពីភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលារៀន។
2024-12-18
ប្រជាពលរដ្ឋមួយចំនួននៅស្រុកទឹកឈូ ខេត្តកំពត បន្តប្រកបរបរធ្វើអំបិលចេញពីទឹកសមុទ្រធម្មជាតិ ដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះបីអំបិលផលិតបានមិនសូវមានទីផ្សារ និងលក់បានតម្លៃទាប ពលរដ្ឋថា ពួកគាត់បន្តប្រកបរបរនេះដើម្បីផ្គត់ផ្គង់អំបិលធម្មជាតិដល់ទីផ្សារក្នុងស្រុក និងដើម្បីរក្សាអត្តសញ្ញាណមុខរបរក្នុងតំបន់ជាប់សមុទ្រមួយនេះឱ្យនៅស្ថិតស្ថេរ។
2024-12-17
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចាត់ទុកវត្តមាននាវាចម្បាំងកងទ័ពជើងទឹកអាមេរិក (US) យូអេសអេស សាវាណាហ៍ (USS Savannah) ឬ (LCS-28) កំពុងចតនៅកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុ គឺជាការបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងអាមេរិកលើវិស័យការពារជាតិ។
2024-12-17
គ្រួសារ និងមន្ត្រីគណបក្សកម្លាំងជាតិខកចិត្ត ចំពោះតុលាការក្រុងភ្នំពេញ ដែលបដិសេធសំណើសុំដោះលែងរបស់មន្ត្រីបក្សជំទាស់ លោក ជិន ប៉ុណ្ណារ័ត្ន។ ពួកគាត់ចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ។ មន្ត្រីសិទ្ធិមនុស្សថា ការបន្តឃុំខ្លួនមន្ត្រីបក្សកម្លាំងជាតិនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ។
2024-12-17
ពលរដ្ឋអះអាងថា ក្រសួងរ៉ែសន្យាថា នឹងចុះទៅពិនិត្យ និងដោះស្រាយបញ្ហាតវ៉ារបស់ប្រជាសហគមន៍ជាង ២០០ នាក់ ដែលទាមទារឱ្យក្រុមហ៊ុន ឌែលខមកម្ពុជា (Delcom Cambodia) បញ្ឈប់ការរារាំង និងគំរាមកំហែងពួកគាត់មិនឱ្យប្រកបរបរ រុករករ៉ែមាសលក្ខណៈគ្រួសារបែបប្រពៃណីជនជាតិដើមភាគតិចកួយ។