ប័ណ្ណសារព័ត៌មាន
2024-12-17
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបទៅប្រធានស្ដីទីគណបក្សបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថា កម្ពុជាចង់បានផ្ការីកនៃសន្តិភាព។ ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលសង្គមថា លោក ហ៊ុន ម៉ាណែត គួរឈប់ប្រើសន្តិភាព ដើម្បីកេងចំណេញនយោបាយ ផ្ទុយទៅវិញរដ្ឋាភិបាលគួរចេញមុខដោះស្រាយបញ្ហាពលរដ្ឋ។
2024-12-17
ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល អះអាងថា លោកវិលចូលស្រុកវិញមិនមែន ដោយសារការចរចានយោបាយទេ តែលោកមកតតាំងក្តីនៅតុលាការ ដើម្បីជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យ។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់នយោបាយចាប់ចង រឹបអូសទ្រព្យអ្នកនយោបាយប្រជែង ហើយបើកលំហរប្រជាធិបតេយ្យ និងផ្សះផ្សាជាតិ ដើម្បីផលប្រយោជន៍ជាតិ បើពួកគេមិនចង់មានវាសនាដូចមេដឹកនាំផ្តាច់ការនៅលើពិភពលោកក្រោយដួលរលំទេ។
2024-12-17
អ្នកឃ្លាំមើលថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទៅកាន់ប្រទេសអ្នកមាននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទាក់ទាញវិនិយោគគ្រាន់តែជាការដើរបង្ហាញមុខនៅបរទេសជួយសម្រាលវិបត្តិដឹកនាំរបស់នាយករដ្ឋមន្ត្រីកូន ប៉ុន្តែគ្មានលទ្ធផលជាដុំកំភួននោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាបានចេញសេចក្ដីប្រកាសព័ត៌មាន អួតអាងអំពីលទ្ធផលជោគជ័យរបស់លោក ហ៊ុន សែន។
2024-12-17
ពលរដ្ឋ និងសហជីពសាទរចំពោះការចេញអនុក្រឹត្យស្ដីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងចង់ឃើញរដ្ឋាភិបាលអនុវត្តអនុក្រឹត្យនេះ ប្រកបដោយប្រសិទ្ធភាព ។ ការលើកឡើងនេះ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឡើងដោយមិនគិតថ្លៃ និងពុំមានការបង្ខិតបង្ខំ។
2024-12-16
ក្រុមនាវិកនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក (US) កំពុងបំពេញទស្សនកិច្ច និងពិភាក្សាការងារជាមួយកងទ័ពជើងទឹកកម្ពុជាដោយផ្ដោតលើការដោះស្រាយបញ្ហាប្រឈមរួមផ្នែកសន្តិសុខលំហសមុទ្រ បន្ទាប់ពីចូលចតនាវាចម្បាំងឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 នៅកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ។
2024-12-16
មន្ត្រីសង្គមស៊ីវិល និងយុវជនស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនដែលរស់នៅក្នុងគ្រួសារមានជីវភាពក្រីក្រដើម្បីឱ្យពួកគាត់ទទួលបានឱកាសសិក្សារៀនសូត្រ ហើយក្លាយជាធនធានអភិវឌ្ឍន៍ប្រទេស។ ពួកគាត់អះអាងថា បញ្ហាជីវភាពខ្វះខាត គឺជាកត្តាចម្បងធ្វើសិស្សបោះបង់ការសិក្សា។
2024-12-16
នាវាចម្បាំងអាមេរិកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា ក្រោយពីខកខានអស់រយៈពេល ៨ឆ្នាំ។ នាវាចម្បាំងអាមេរិកនេះ មានឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែលមាននាវិកសរុបចំនួន ១០៣ នាក់។ ទស្សនកិច្ចដ៏កម្ររបស់នាវាចម្បាំងអាមេរិកនៅកម្ពុជានេះ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែធ្នូ។
2024-12-16
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់ ក្រុមគ្រួសារត្រកូលហ៊ុនដែលនាំគ្នាសម្ញែងទ្រព្យសម្បត្តិ ដូចជាសំលៀកបំពាក់និងគ្រឿងអលង្ការថ្លៃៗលើបណ្ដាញសង្គម។
2024-12-16
សកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង ស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ និងទម្លាក់ការចោទប្រកាន់ដល់រូបលោកដើម្បីបានរស់ជួបជុំជាមួយក្រុមគ្រួសារវិញ ខណៈលោកបញ្ជាក់ថា តុលាការថ្នាក់ក្រោមមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លើរូបលោកនោះទេ។
2024-12-16
អាជីវករលក់ដូរនៅទីតាំងសំខាន់ៗនៃតំបន់ដែលមានភ្ញៀវទេសចរណ៍ច្រើនតាមមាត់ព្រែកកំពតដូចជា ទីតាំងរូបសំណាកសេះសមុទ្រ គឺពួកគាត់លក់ដូរទាំងក្ដីព្រួយបារម្ភដោយសារតែក្រុមអាជ្ញាធរ និងប្រជាការពារបណ្ដាញចេញមិនឱ្យលក់ដូរក្នុងថ្ងៃពិធីបុណ្យសមុទ្រ។
2024-12-16
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ធ្វើតំណាប់ពីផ្លែឈើ និងរុក្ខជាតិ ដោយឆ្លាក់ជារូបផ្កាភ្ញីដ៏ស្រស់ស្អាត ហើយយកទៅស្ងោរក្នុងឆ្នាំងស្ពាន់ ដែលពួកគាត់ហៅថា «តំណាប់ឆ្នាំងស្ពាន់» ។ ថ្វីបើការធ្វើតំណាប់ឆ្នាំងស្ពាន់ មានភាពលំបាក និងចំណាយពេលច្រើន ក៏តំណាប់នេះ ហាក់ពុំសូវមានពលរដ្ឋស្គាល់ និងមានទីផ្សារឡើយ។
2024-12-16
គ្រួសារ និងមេធាវីរបស់សកម្មជនគណបក្សសង្គ្រោះជាតិលោក វឿង សំណាង ស្នើឲ្យតុលាការ កំពូលលើកលែងការចោទប្រកាន់ និងដោះលែងលោកឲ្យមានសេរីភាពវិញ ក្នុងពេលតុលាការជាន់ខ្ពស់មួយនេះ នឹងបើកសវនាការជំនុំជម្រះនៅថ្ងៃទី១៦ ខែធ្នូ ស្អែកនេះ។ មន្រ្តីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាល និងតុលាការគួរដោះលែងសកម្មជនរូបនេះឱ្យមានសេរីភាពដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយ និងធ្វើឱ្យបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជាឱ្យប្រសើរឡើងវិញ។
2024-12-15
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា ស្ត្រីជនជាតិហ្វីលីពីន ពពោះជំនួស ១៣នាក់ ដែលត្រូវបានតុលាការខេត្តកណ្ដាល កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ចំនួន ៤ឆ្នាំ មិនទាន់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅឡើយ ហើយពួកគាត់កំពុងស្នាក់នៅមន្ទីរពេទ្យ ១៦ ឧសភា។ សង្គមស៊ីវិលនៅតែទទូចឱ្យតុលាការកម្ពុជា ពិចារណាលើសំណើរបស់ស្ថានទូតហ្វីលីពីន ដែលស្នើឱ្យដោះលែងស្ត្រីទាំង ១៣នាក់នោះ។
2024-12-15
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កែលំអគោលនយោបាយដឹកនាំ ប្រព័ន្ធយុត្តិធម៌សង្គមនិងច្បាប់វិនិយោគឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទាក់ទាញក្រុមអ្នកវិនិយោគពីប្រទេសកូរ៉េខាងត្បូងឱ្យចូលមករកស៊ីបានកាន់តែច្រើន។
2024-12-15
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលភ្នំពេញ ស្ទើរតែលែងមានតម្លៃសម្រាប់ ចិន ដែលជាមូលហេតុធ្វើឱ្យរដ្ឋាភិបាលចិន មិនសូវយកចិត្តទុកដាក់ផ្ដល់ជំនួយ និងកម្ចីដូចមុនទៀត។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា ចិនមិនចោល មេដឹកនាំកម្ពុជាទេ។