ប័ណ្ណសារព័ត៌មាន
2024-12-14
សង្គមស៊ីវិលចាត់ទុកការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ ដែលច្រានចោលការសុំនៅក្រៅឃុំរបស់ឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន ដារា ថាជារឿងអយុត្តិធម៌។ ពួកគាត់ស្នើឱ្យតុលាការពិចារណាឡើងវិញ ពីព្រោះការបន្តឃុំខ្លួនជនជាប់ចោទរូបនេះ គ្មានអ្វីចំណេញដល់កម្ពុជានោះទេ គឺមានតែការរិះគន់ពីសហគមន៍អន្តរជាតិ។
2024-12-14
អតីតនាយករដ្ឋមន្ត្រីថៃ និងជាឪពុករបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) គឺលោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានអះអាងថា កោះគជ់ ជាកម្មសិទ្ធិរបស់ថៃ ១លានភាគរយ ដោយគ្មានប្រទេសណា អាចដណ្ដើមកាន់កាប់បានឡើយ។ អ្នកឃ្លាំមើលកម្ពុជា ជំរុញឱ្យមេដឹកនាំគ្រួសារត្រកូលហ៊ុន ធ្វើកំណត់ទូតទៅកាន់រដ្ឋាភិបាលថៃ ដើម្បីបដិសេធចំពោះការអះអាងនេះ ប្រសិនបើមេដឹកនាំកម្ពុជាពិតជាមានឆន្ទៈទាមទារកោះគជ់មែននោះ។
2024-12-14
គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) ភ្ញាក់ផ្អើល ចំពោះសាលក្រមតុលាការវៀតណាម ដែលផ្ដន្ទាទោសព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនខ្មែរ ក្រោម ៤នាក់ ដាក់ពន្ធនាគារ ចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយចោទប្រកាន់អំពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងបទ «ការចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមក្រមព្រហ្មទណ្ឌវៀតណាម។
2024-12-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់ព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានឧក្រិដ្ឋកម្មជាពិសេសពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងអំពើឆបោកចាប់ជំរិតមនុស្សនៅកម្ពុជា ប៉ុន្តែលោកមិនបានបង្ហាញឆន្ទៈក្នុងការបង្ក្រាបមេខ្លោងធំៗដែលនៅពីក្រោយឧក្រិដ្ឋកម្មទាំងនេះទេ។ មន្ត្រីសិទ្ធិមនុស្សរិះគន់ថា រដ្ឋាភិបាលបានត្រឹមតែបង្ហាញជំហរប្ដេជ្ញាចិត្ត ប៉ុន្តែការអនុវត្តក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនៅតែគ្មានប្រសិទ្ធភាព។
2024-12-13
អ្នកវិភាគនយោបាយ លើកឡើងថា ការឱ្យនាវាចម្បាំងអាមេរិកចូលចតនៅកម្ពុជា គឺជាការសម្រួលទិសនយោបាយការបរទេសខ្លះ ដើម្បីសម្របតាមសភាពការណ៍ពិភពលោក និងនយោបាយរបស់សហរដ្ឋអាមេរិក ដែលនឹងប្ដូរប្រធានាធិបតីថ្មី នៅដើមឆ្នាំ២០២៥។
2024-12-13
ពលរដ្ឋ និងយុវជនរិះគន់អាជ្ញាធរខេត្តកណ្ដាល និងក្រសួងរ៉ែនិងថាមពល ដែលបណ្ដោយឱ្យក្រុមហ៊ុនឯកជនបន្តបូមខ្សាច់តាមដងទន្លេមេគង្គបណ្ដាលឱ្យបាក់ច្រាំងទន្លេ គំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋ។ ការរិះគន់នេះ ធ្វើឡើងក្រោយពេលច្រាំងទន្លេស្ថិតនៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល បានបាក់ស្រុត សង្កត់ទូកដឹកខ្សាច់ ៣គ្រឿង និងបណ្ដាលឱ្យមនុស្ស ៣នាក់រងបួស និងម្នាក់ទៀតបាត់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែធ្នូ។
2024-12-12
គណបក្សកម្លាំងជាតិនៅថ្ងៃទី១២ ធ្នូ បានប្រារព្ធធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅខេត្តកំពង់ធំ ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិការទាំងអស់ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាព អឺរ៉ុប និងGSP ពីសហរដ្ឋអាមេរិក។ ពួកគេទទូចឱ្យរដ្ឋាភិបាលបន្ទន់ឥរិយាបថឯកភាពជាតិឡើងវិញ ដើម្បីស្ដារប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
2024-12-12
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកឃ្លាំមើល លើកឡើងថា ប្រទេសកម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ច និងធ្លាក់ក្នុងវិបត្តិសង្គមធ្ងន់ធ្ងរ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBAទាំងស្រុង ខណៈប្រជាពលរដ្ឋកំពុងធ្លាក់ក្នុងអន្ទាក់បំណុល។
2024-12-12
អគ្គនាយិកាអង្គការយូណេស្កូ (UNESCO) អ្នកស្រី អូដ្រេ អាហ្សូឡេ (Audrey Azoulay) ថ្កោលទោសករណីឃាតកម្មលើអ្នកសារព័ត៌មានកម្ពុជា លោក ឈឿង ឈឹង និងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ ចំពោះរឿងនេះ ដើម្បីធានាថា ជនប្រព្រឹត្តត្រូវបាននាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។
2024-12-12
យុវជនស្រឡាញ់បរិស្ថានសោកស្ដាយដែលអាជ្ញាធរខេត្តកោះកុងនៅតែបណ្ដែតបណ្ដោយឱ្យដែនជម្រកសត្វព្រៃពាមក្រសោប ក្លាយជាកន្លែងចាក់សំរាមយ៉ាងអនាធិបតេយ្យ បើទោះបីជាពួកគាត់ធ្លាប់ស្នើឱ្យក្រសួងបរិស្ថានដោះស្រាយបញ្ហានេះជាច្រើនដងហើយក្ដី។
2024-12-12
ក្រុមអ្នកជំនាញផ្នែកជលផលទឹកសាបលែងត្រីរាជចំនួន ៤ក្បាល ចូលក្នុងបឹងធម្មជាតិវិញ។វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី១០ ខែធ្នូ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។
2024-12-12
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានអង្គការសង្គមស៊ីវិលកុំឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រុមដែលលោកចោទថា ជា«ក្រុមជ្រុលនិយម» ដែលចង់ផ្ដួលរំលំរដ្ឋាភិបាល។ ឆ្លើយតបការលើកឡើងនេះ មន្ត្រីសង្គមស៊ីវិលថា ពួកគេតែងតែគោរពច្បាប់ និងជំរុញទៅក្រសួងមហាផ្ទៃវិញ ឱ្យបើកលំហសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលបំពេញការងារដោយគ្មានការរឹតត្បិតសិទ្ធិសេរីភាព។
2024-12-12
ប្រទេសចិនមិនបានផ្ដល់កម្ចីថ្មីណាមួយឱ្យកម្ពុជាទេ នៅក្នុងអំឡុងពេលជិត ១ឆ្នាំ ២០២៤នេះ។
2024-12-12
ក្រុមអ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយលើកឡើងថា ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិននឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់ ប្រសិនបើគ្មានការពង្រឹង និងត្រួតពិនិត្យលើចរន្តនៃការផ្ទេរសាច់ប្រាក់ឱ្យមានតម្លាភាព។ ការលើកឡើងបែបនេះ បន្ទាប់ពីកម្ពុជាស្នើសុំការគាំទ្រភាគីចិនឱ្យតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដោយអះអាងថា ដើម្បីផ្ដល់ភាពងាយស្រួលលើការទូទាត់ឆ្លងដែនសម្រាប់ពាណិជ្ជកម្ម វិនិយោគិន និងទេសចរចិន។
2024-12-12
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ថា ក្នុងរយៈពេលជិត ១ឆ្នាំនេះរដ្ឋាភិបាលបានចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋ ១០២នាក់ រួមមានសកម្មជននយោបាយ សហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន អ្នកសារព័ត៌មាន និងពលរដ្ឋសាមញ្ញដទៃទៀត ដោយសារសកម្មភាពអនុវត្តសិទ្ធិរបស់ពួកគាត់។