ប័ណ្ណសារព័ត៌មាន
2024-01-31
ស្របពេលដែលកម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅចុងឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញព្រមានពីផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងដែលអាចបង្កឡើងដោយគម្រោងនេះ។ បើទោះបីជាពួកគេហាក់យល់ស្របពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់កម្ពុជាមិនអាចខ្វះបានក៏ដោយ ក៏ផលប៉ះពាល់អវិជ្ជមានមួយចំនួនចេញពីគម្រោងនេះ ជាពិសេសហានិភ័យផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយ ហាក់កំពុងទាញក្រសែភ្នែកសហគមន៍អន្តរជាតិសម្លឹងមកកម្ពុជា។
2024-01-31
កសិករមួយចំនួនរស់នៅខេត្តជាប់តំបន់បឹងទន្លេសាប កំពុងផុងខ្លួននឹងបញ្ហាបំណុលវ័ណ្ឌក ក្រោយពីស្រូវប្រាំងរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ដោយសារខ្វះទឹក។
2024-01-31
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងខ្វះខាតដើមទុនជិត ១ពាន់ ២រយលានដុល្លារ ដើម្បីដោះស្រាយបញ្ហាវិនិយោគនៅតាមអគារខ្មោច ឬអគារទុកចោលមិនទាន់សាងសង់រួចរាល់ក្នុងខេត្តព្រះសីហនុ។ អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល រិះគន់ថា នេះជាបរាជ័យរបស់រដ្ឋាភិបាលដែលមិនអាចរៀបចំសណ្ដាប់ធ្នាប់ និងប្រព័ន្ធច្បាប់ឱ្យល្អប្រសើរ ដើម្បីផ្ដល់ឱ្យអ្នកជំនួញក្នុងស្រុក និងវិនិយោគិនបរទេសមានទំនុកចិត្តបោះទុនវិនិយោគបន្តលើសំណង់អគារខ្មោច។
2024-01-30
អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាអាក្រក់ជាងឆ្នាំមុន ដែលបង្ហាញថារដ្ឋាភិបាលប្រទេសកម្ពុជាគ្មានឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់អំពើពុករលួយ។ មន្ត្រីសង្គមស៊ីវិលបារម្ភថាអំពើពុករលួយនឹងក្លាយជាជំងឺរ៉ាំរ៉ៃ និងជាកន្លែងលាងលុយកខ្វក់ដែលធ្វើឱ្យប៉ះពាល់ដល់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
2024-01-30
មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក អាង ឧត្ដម ឱ្យដឹងថា សវនាការឧទ្ធរណ៍របស់លោក កឹម សុខា នឹងចប់នៅខែឧសភា ឆ្នាំ២០២៤។ មន្ត្រីសិទ្ធិមនុស្សអង្កេតឃើញថា សំណុំរឿង ដែលមានលក្ខណៈនយោបាយ សាលាឧទ្ធរណ៍កម្រកែសេចក្ដីសម្រេចរបស់សាលាដំបូងណាស់។
2024-01-30
អ្នកឃ្លាំមើលរិះគន់ជាថ្មីក្រោយមានមន្ត្រីនគរបាលនៅខេត្តស្ទឹងត្រែងម្នាក់ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀនជាច្រើនគីឡូក្រាមនៅភ្នំពេញ។ ពួកគេស្នើដល់រដ្ឋាភិបាលចាត់វិធានការឱ្យបានតឹងរ៉ឹងទៅលើជនប្រព្រឹត្តល្មើសច្បាប់ ជាពិសេស ត្រូវលាងសម្អាតមន្ត្រីណាដែលជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយគ្មានលើកលែង។
2024-01-30
លោក កឹម សុខា ក្រុមគ្រួសារ អ្នកគាំទ្ររបស់លោក និងសហគមន៍ អន្តរជាតិ នៅមានឱកាសរង់ចាំអ៊ុតមើលវាសនារបស់ប្រធានគណបក្ស សង្រ្គោះជាតិរូបនេះជាថ្មីទៀត នៅពេលសាលាឧទ្ធរណ៍បើកសវនាការ នៅថ្ងៃទី៣០ មករា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យលោកមានទោសក្បត់ជាតិជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ កាលពីខែមីនា ឆ្នាំ២០២៣ នៅមុនពេលសាលាឧទ្ធរណ៍បើកសវនាការបណ្តឹងទាស់របស់លោក កឹម សុខា ដែលបានគ្រោងធ្វើនៅថ្ងៃទី៣០ មករា នេះ។
2024-01-29
ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ស្នើឱ្យអាជ្ញាធរបញ្ជូនប្ដីមកឃុំនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញវិញ ដើម្បីងាយស្រួលទៅសួរសុខទុក្ខប្ដី។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបញ្ជូនខ្លួនលោក នី ណាក់ យកទៅឃុំនៅពន្ធនាគារក្នុងខេត្តត្បូងឃ្មុំនេះ គឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរទៅលើជនជាប់ឃុំដែលមិនទាន់ទទួលការកាត់ទោសនៅឡើយនោះ។
2024-01-29
អង្គការលើកលែងទោសអន្តរជាតិជំរុញឱ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ការទាមទារនេះ មួយថ្ងៃមុនពេលសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោក កឹម សុខា នៅថ្ងៃទី៣០ មករា។ រីឯមន្ត្រីសង្គមស៊ីវិលថា តុលាការគួរតែទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ដើម្បីស្ដារប្រជាធិបតេយ្យ និងគេចចេញពីទណ្ឌកម្មអន្តរជាតិ។
2024-01-29
ក្រុមយុវជនខ្មែររស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងចង់ឃើញរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បើកលំហសិទ្ធិសេរីភាព និងគោរពលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការលើកឡើងរបស់យុវជននេះ គឺបន្ទាប់ពីពួកគាត់បានចូលរួមសន្និសីទស្ដីពីអំពីអនាគតប្រជាធិបតេយ្យ (Future Democracy) និងមើលឃើញអំពីការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋនៅកម្ពុជា។
2024-01-29
អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិកបានចំណាយថវិកាជាង១៤លានដុល្លារសម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរខេត្តសៀមរាប។ ក្រៅពីនេះអង្គការមួយនេះក៏បានបណ្តុះបណ្តាលអ្នកបច្ចេកទេសអភិរក្សប្រាសាទជាង ១០០នាក់ផងដែរ។
2024-01-29
ពលរដ្ឋជាង ៦០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងស្ដារអាងកន្សែង នៅក្នុងខេត្តបន្ទាយមានជ័យ ស្នើដល់រដ្ឋាភិបាលឲ្យផ្ដល់សំណងសមរម្យចំពោះដីធ្លីស្រែចម្ការរបស់ពួកគាត់ជាង១រយហិកតារ។ ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរថា ការអភិវឌ្ឍស្ដារអាងកន្សែងនេះឡើងវិញ គឺដើម្បីឲ្យពលរដ្ឋមានទឹកប្រើប្រាស់។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរ និងរដ្ឋាភិបាលគួរតែសិក្សាពីផលប៉ះពាល់ពលរដ្ឋនៅមូលដ្ឋាន និងផ្ដល់សំណងឲ្យពួកគាត់ឲ្យបានសមរម្យ។
2024-01-29
សហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ស្នើទៅអាជ្ញាធរថ្នាក់ជាតិឲ្យចុះស្រាវជ្រាវរក ជនល្មើសដែលរកស៊ីដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម យកមកផ្ដន្ទាទោសតាមច្បាប់ និងត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព។
2024-01-29
មន្ត្រីបក្សភ្លើងទៀននៅភ្នំពេញដែលអាជ្ញាធរទើបចាប់ខ្លួនកាលពីពេលថ្មីៗនេះ រក្សាជំហរមិនចុះចូលជាមួយបក្សកាន់អំណាចដើម្បីប្តូរនឹងសេរីភាពឡើយ។ គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួននេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ហើយស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសមាជិកបក្សប្រឆាំងទាំងនោះឱ្យមានសេរីភាពឡើងវិញ។
2024-01-29
អតីតកម្មកររោងចក្រមួយចំនួនបង្ខំចិត្តរកស៊ីផ្លូវភេទដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ស្ត្រីរកស៊ីផ្លូវភេទភាគច្រើន នៅតែរងការរើសអើង និងការរំលោភបំពាន ខណៈអាជ្ញាធរមិនបានយកចិត្តទុកដាក់ការពារដល់ពួកគេ។ តើស្ត្រីរកស៊ីផ្លូវភេទប្រឈមនឹងបញ្ហាអ្វីខ្លះ?