ប័ណ្ណសារព័ត៌មាន
2024-10-31
សាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ តុលា បានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់របស់អ្នករិះគន់បញ្ហាសង្គម និងជាជនមានពិការភាព លោក ភុន យុទ្ធ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែមីនា។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់លើលោក ភុន យុទ្ធ និងដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញ។
2024-10-31
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង ចាត់ទុកការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន ម៉ាណែត ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ថា ជាការអនុវត្តនយោបាយប្រជាភិថុតិ បោកប្រាស់ពលរដ្ឋ និងអង្គការសហប្រជាជាតិ ខណៈពួកគេថា ជាក់ស្ដែងរដ្ឋាភិបាលមិនបានខិតខំធ្វើឱ្យសម្រេចដូចគោលដៅទាំងនោះឡើយ។
2024-10-31
សង្គមស៊ីវិលរកឃើញថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៤នេះ ចំនួនស្ត្រីខ្មែរដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវគេបង្ខំឱ្យរៀបការនៅក្នុងប្រទេសចិន មានការកើនឡើងខ្ពស់ជាងករណីជួញដូរមនុស្សផ្សេងៗទៀត។
2024-10-31
សិស្សជាង ១សែននាក់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៤នេះ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែតុលា នេះ ឱ្យដឹងថាសិស្សជាង ១សែន (១០៦.៣៥១) នាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលស្មើនឹង ៧៩ភាគរយ នៃបេក្ខជនដែលមកប្រឡង។
2024-10-31
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ព្យាយាមបិទបាំងព័ត៌មានអំពីការបង្ក្រាបទីតាំងនៃសម្បុកឧក្រិដ្ឋជនឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលថា ការណ៍ដែលរដ្ឋាភិបាលមិនបង្ហាញតម្លាភាព និងបិទបាំងជនសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ (Online) នោះ នឹងធ្វើឱ្យមហាជន និងអន្តរជាតិកាន់តែអស់ជំនឿលើការអនុវត្តច្បាប់ និងមានមន្ទិលសង្ស័យអំពីការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរសម្រួលឱ្យក្រុមជនល្មើសអាចផ្លាស់ប្ដូរទីកន្លែងសម្រាប់ប្រតិបត្តិការអំពើឆបោកតាមអនឡាញពីមួយកន្លែងទៅមួយកន្លែងនៅលើទឹកដីខ្មែរ។
2024-10-31
ក្រុមអ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារខាងជើងនៃអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) បានប្រទះឃើញចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ នៅពេលធ្វើកំណាយស្រាវជ្រាវ។
2024-10-30
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសម្រេចពិន័យអន្តរការណ៍ចំពោះសមាគមជាង ១៨លាន (១៨.៨០០.០០០) រៀល ឬប្រមាណជិត ៥ពាន់ដុល្លារ ដោយចោទថា សមាគមមិនបានដាក់ នឹងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគម ទៅរដ្ឋាភិបាល។ សមាគមអះអាងថា ពួកគាត់ធ្វើការងារដោយស្ម័គ្រចិត្ត ដើម្បីយុត្តិធម៌សង្គម មិនមែនដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនដូចក្រុមហ៊ុនឯកជននោះទេ។
2024-10-30
អ្នកភូមិនៅខេត្តព្រះវិហារ ដាក់វេនគ្នាដេកយាមស្រូវ ព្រោះបារម្ភខ្លាចតំណាង ក្រុមហ៊ុន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) លួចច្រូតស្រូវពួកគាត់ទៀត បើទោះជាពួកគាត់មួយចំនួន ព្រមធ្វើកិច្ចសន្យាប្រគល់ដីឱ្យទៅភាគីក្រុមហ៊ុនរួចហើយក្ដី។ មន្ត្រីសង្គមស៊ីវិលថា ការធ្វើទុក្ខបុកម្នេញពលរដ្ឋ ពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
2024-10-30
ក្រុមសិល្បករ និងក្រុមយុវជននៅខេត្តសៀមរាបបានដើរហែក្បូនទ្រង់ទ្រាយធំក្នុងពិធីស្នាមញញឹមខ្មែរលើកទី២ នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំផុសស្មារតីជាតិនិយម និងបង្ហាញអំពីគុណតម្លៃប្រាសាទបុរាណកេរមរតកដូនតា ក្នុងបំណងផ្សព្វផ្សាយពីទេសចរណ៍វប្បធម៌។
2024-10-30
មេធាវី និងសង្គមស៊ីវិល លើកឡើងថា តុលាការគួរតែផ្ដល់អាទិភាពដល់សំណុំរឿងរបស់ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងយុទ្ធនាការជំរុញ ពន្លឿន និងដោះស្រាយសំណុំរឿង ដែលកកស្ទះនៅតុលាការ ដោយសារតែសំណុំរឿងនេះ បានអូសបន្លាយពេលប្រមាណ ៧ឆ្នាំមកហើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ បានអះអាងថា ការលើកពេលសវនាការសំណុំរឿងមេបក្សប្រឆាំងរូបនេះ គឺដើម្បីដោះស្រាយភាពចាំបាច់ ក្នុងយុទ្ធនាការជំរុញ ពន្លឿន និងដោះស្រាយសំណុំរឿង។
2024-10-30
អ្នកកាសែតអនឡាញ (online) របស់គេហទំព័រសំអ៊ាងហតញូស៍ លោក លួន ភារិន និងក្រុមការងារ ដែលត្រូវបានបក្ខពួករបស់ម្ចាស់កន្លែងទូហ្គេមបាញ់ត្រីមួយកន្លែងនៅប៉ោយប៉ែត វាយដំលើរាងកាយតាំងពីខែមីនា រហូតដល់ពេលនេះ មិនត្រឹមតែមិនទទួលបានយុត្តិធម៌នោះទេ ថែមទាំងត្រូវបានម្ចាស់ផ្ទះល្បែងទូហ្គេម ប្ដឹងផ្ដល់ទៅតុលាការទៀត។ សម្ព័ន្ធអ្នកសារព័ត៌មាននៅកម្ពុជាបង្ហាញកង្វល់អំពីអំពើហិង្សា និងការបំភិតបំភ័យតាមផ្លូវច្បាប់ និងតុលាការ ទៅលើអ្នកសារព័ត៌មាន ដែលព្យាយាមធ្វើសេចក្ដីការណ៍អំពីបញ្ហារសើបនៅក្នុងប្រទេសកម្ពុជា។
2024-10-30
ពលរដ្ឋមួយចំនួននៅស្រុកមុខកំពូល ខេត្តកណ្ដាលចិញ្ចឹមរុយទាហានខ្មៅ ឬហៅថា រុយរាជ ដើម្បីយកពង និងដង្កូវលក់ដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ថា អាជីពចិញ្ចឹមរុយនេះ ងាយស្រួល ចំណាយដើមទុនតិច ហើយរកចំណូលបានខ្ពស់។ ទន្ទឹមនឹងនោះ រុយនេះ ក៏អាចជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងកសិដ្ឋានធំៗ ព្រោះថា ដង្កូវ អាចយកធ្វើជាចំណីសត្វបានយ៉ាងល្អ។
2024-10-30
តុលាការខេត្តស្ទឹងត្រែងបានកោះហៅសកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ ឱ្យបង្ហាញខ្លួនក្នុងសវនាការជាថ្មីទៀត ដើម្បីជំនុំជម្រះក្តី នៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ តាមបណ្តឹងរបស់ឈ្មួញមានអំណាច ដែលរំលោភយកដីព្រៃសហគមន៍ជាង ៣ពាន់ហិកតារ ដើម្បីធ្វើជាកម្មសិទ្ធិបុគ្គល។
2024-10-30
សកម្មជនចលនាមាតាធម្មជាតិចោទរដ្ឋាភិបាលថា គប់គិតគ្នាជាមួយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ លក់កោះកុងក្រៅដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិ ដើម្បីផលប្រយោជន៍បុគ្គល។ ពួកគាត់អះអាងបែបនេះគឺដោយសារក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត (SEZ) និងសម្ព័ន្ធអាជីវកម្មជាច្រើនរបស់លោក លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មថ្នាក់ជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ឱ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ បំផ្លិចបំផ្លាញធម្មជាតិ។
2024-10-30
អ្នកជំនាញច្បាប់ និងពលរដ្ឋចាត់ទុកការបកស្រាយរបស់រដ្ឋាភិបាលពីការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការរំលោភអំណាច។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា ការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ជាមួយវៀតណាម និងឡាវ មិនត្រូវឆ្លងកាត់សភា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រឡើយ។