ប័ណ្ណសារព័ត៌មាន
2024-11-30
អ្នកឃ្លាំមើលសង្គមចង់ឃើញក្រសួងមហាផ្ទៃបង្ហាញស្នាដៃ និងសមត្ថភាពកូនស្រីរបស់អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិម៉ា គឺអ្នកស្រី តិម៉ា វិច្ឆិកាល ក្រោយទទួលបានការតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។
2024-11-30
ដើមឈើធំៗ ជះម្លប់ត្រជាក់ស្រឹបដុះតាមបណ្ដោយដងស្ទឹងសៀមរាប ផ្តល់បរិយាកាសធម្មជាតិស្រស់បំព្រង គឺជាទីតាំង ដែលនិស្សិតមួយក្រុមជ្រើសយកកន្លែងនោះ លក់កាហ្វេចល័តបម្រើសេវាកម្មជូនអ្នកទេសចរ។ កាហ្វេចល័តកូនឡានស្លាកយីហោ «The ROZA CARAVAN» បានបង្កើតអាជីវកម្មលក់កាហ្វេចល័តតាមរថយន្តមួយគ្រឿង អាចបង្កើតឱកាសការងារដល់និស្សិតក្រីក្រ ក្នុងខេត្តសៀមរាប។
2024-11-30
សង្គមស៊ីវិលស្នើឱ្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ចាត់វិធានការច្បាប់លើមន្ត្រីពាក់ព័ន្ធ ប្រសិនបើរកឃើញភាពមិនប្រក្រតីក្នុងពន្ធនាគារ តាមបណ្ដឹងរបស់កញ្ញា សេង ធារី។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា ក្រុមការងារជំនាញបានចុះស៊ើបអង្កេត ទាក់ទងនឹងភាពមិនប្រក្រតី ដែលបានប្ដឹងដោយមេធាវី និងជាសកម្មជនសិទ្ធិមនុស្សខ្មែរ-អាម៉េរិកាំង កញ្ញា សេង ធារី កាលពីពេលថ្មីៗ នេះ។
2024-11-30
កម្មករ និងសហជីពបារម្ភថា សហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន៨០% ខណៈរដ្ឋាភិបាលត្រកូល «ហ៊ុន» នៅតែបន្តរំលោភសិទ្ធិមនុស្ស។ ពួកគាត់លើកឡើងថា ប្រសិនបើកម្ពុជាបាត់បង់ប្រពន្ធអនុគ្រោះពន្ធ EBA នោះ គឺនឹងប៉ះពាល់ដល់អ្នកវិនិយោគ ជាពិសេស កម្មករក្នុងវិស័យឧស្សាហកម្មកាត់ដេរ។
2024-11-29
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង (South Korea) គ្រោងនាំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល (Seoul) នៅសប្ដាហ៍ក្រោយនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទាមទារអធិបតេយ្យរបស់ខ្លួនលើកោះគជ់ត្រឡប់មកវិញ តាមរយៈការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ។ ពលរដ្ឋទាំងនោះបញ្ជាក់ថា ការធ្វើបាតុកម្មនេះ គឺកើតចេញពីឆន្ទៈនៃការខ្វល់ខ្វាយ និងការការពារបូរណភាពទឹកដី ហើយទាមទារឱ្យរដ្ឋាភិបាលត្រូវបញ្ឈប់ការចោទប្រកាន់លាបពណ៌ពួកគេថាជាក្រុមបដិវត្ត ឬភេរវករ តទៅទៀត។
2024-11-29
ព្រៃកោងកាងទំហំជាង ៦០ហិកតារ ដែលជាប្រភពផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍នេសាទសមុទ្រជាង ២០០គ្រួសារក្នុងខេត្តកោះកុង នៅតែប្រឈមការបាត់បង់។
2024-11-29
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ ខេមបូឌា (Kamdhenu Ventures Cambodia Limited) (KVCL) នៅខេត្តក្រចេះ ខកចិត្តដែលមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ទាំងស្រុង ដោយអាជ្ញាធរកាត់ឆ្វៀលដីជូនពលរដ្ឋតែ ១១គ្រួសារ ក្នុងចំណោម២៥០គ្រួសារ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលមន្ទីរកសិកម្មខេត្តក្រចេះ បានកោះហៅពលរដ្ឋទៅដោះស្រាយបញ្ហាដីធ្លី នៅសាលាឃុំកោះខ្ញែរ នៅថ្ងៃទី២៧ ខែវិច្ឆិកា។
2024-11-29
ប្រជាពលរដ្ឋ និងឥស្សរជននយោបាយថៃ ព្រមានធ្វើបាតុកម្មដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ដែលជាឯកសារនាំឱ្យមានការបែងចែកផលប្រយោជន៍ជាមួយកម្ពុជា។ ការទាមទាររបស់ប្រជាពលរដ្ឋថៃ គឺដោយសារពួកគេបារម្ភកម្ពុជា យកសំណុំរឿងកោះគជ់ ប្ដឹងទៅកាន់តុលាការអន្តរជាតិ ដូចករណីជម្លោះនៅប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៦២ដែរ។
2024-11-28
សភាអឺរ៉ុប ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន៨០%ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ។
2024-11-28
ពលរដ្ឋខ្មែរក្រោមស្នើដល់ព្រះមហាក្សត្រ ឲ្យលើកយកបញ្ហា ដែលរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិសេរីភាព និងកាត់ទោសព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ឲ្យជាប់ពន្ធនាគារ ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម។ ការស្នើសុំនេះ ធ្វើឡើងស្របពេលព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់កំពុងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា។
2024-11-28
ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំកម្ពុជាអះអាងថា ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគបរទេសដែលចូលមករកស៊ីនៅកម្ពុជា គឺចិនមានចំនួនច្រើនជាងគេបំផុត។
2024-11-28
អ្នកវិភាគលើកឡើងថា ដើម្បីពង្រឹងរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ននានា រដ្ឋាភិបាលគួរតែកាត់បន្ថយចំនួនមន្ត្រីនយោបាយ ក្នុងជួររដ្ឋាភិបាល និងបន្ថែមមកវិញ នូវមន្ត្រីបច្ចេកទេស នៅតាមមូលដ្ឋាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានប្រកាសមិនផ្ដល់គោលការណ៍ជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥។
2024-11-28
អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោស តុលាការវៀតណាមដែលកាត់ទោសព្រះសង្ឃ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស៤នាក់ កាលពីថ្ងៃទី២៦វិច្ឆិកា ឱ្យម្នាក់ទោសម្នាក់ៗពី២ឆ្នាំ ដល់៦ឆ្នាំនោះ ថា ជាការធ្វើទុក្ខបុកម្នេញ និងរើសអើងជាតិសាសន៍។
2024-11-28
ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាបលើកឡើងថា ការប្រកាសបិទបញ្ចប់ការកែប្រែដីតំបន់២ មកជាតំបន់៣ នៃតំបន់បឹងទន្លេសាបរបស់រដ្ឋាភិបាល បានបន្សល់ភាពឈឺចាប់ និងភាពអយុត្តិធម៌សម្រាប់ពួកគាត់ ដោយសារអាជ្ញាធរថ្នាក់ខេត្ត មិនបានកាត់ឆ្វៀលដីឱ្យពលរដ្ឋតាមបញ្ជាថ្នាក់ដឹកនាំ។ ពួកគាត់ថា ប្រសិនបើរដ្ឋាភិបាល បិទបញ្ចប់ការកាត់ឆ្វៀលដី ទាំងដែលបញ្ហានៅរាយប៉ាយបែបនេះ ពួកគាត់នឹងលើកគ្នាតវ៉ានៅតាមមូលដ្ឋានបន្តទៀត។