ប័ណ្ណសារព័ត៌មាន
2024-12-31
អ្នកធ្វើការផ្នែកវិស័យទេសចរណ៍ នៅខេត្តសៀមរាបសាទរ កម្ពុជា-ចិន បានបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងស៊ីអាន(Xi’an) ប្រទេសចិន មកកាន់ទីក្រុងភ្នំពេញឡើងវិញ។ ក៏ប៉ុន្តែពួកគេក៏ស្នើឱ្យរដ្ឋាភិបាល ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងបញ្ហាទុកដាក់សំរាមឱ្យមានរបៀបរៀបរយបន្ថែមទៀត ដើម្បីស្រូបទាញអ្នកទេសចរ។
2024-12-31
ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អតីតឧកញ៉ា ឡេង ចាន់ណា ស្នើរដ្ឋាភិបាលដាក់ឆន្ទៈពិតប្រាកដក្នុងដកហូតទ្រព្យសម្បត្តិថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធក្នុងរឿងនេះមកសងពលរដ្ឋវិញ។ អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាល និងតុលាការមិនគួរទុកឱ្យពលរដ្ឋរងគ្រោះទទឹងរងចាំដំណោះស្រាយពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។
2024-12-31
អគ្គស្នងការនគរបាលជាតិលោក ស ថេត ប្រកាសថា នឹងទប់ស្កាត់ និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មទាំងអស់ជាពិសេសបទល្មើសជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ដើម្បីរក្សាស្ថិរភាពសង្គម។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលចាត់ទុកការប្រកាសរបស់លោក ស ថេត នេះថា គឺជាការសន្យាខ្យល់ដោយសារតែលោកគ្មានឥទ្ធិពល ដើម្បីបង្ក្រាបមេខ្លោងធំៗដែលកំពុងមានទំនាក់ទំនងជាមួយអ្នកមានអំណាចប្រតិបត្តិការអំពើឆបោកនៅកម្ពុជានោះទេ។
2024-12-31
អាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួនប្រជាសហគមន៍ការពារព្រៃឈើឧត្ដមស្រែពស់ម្នាក់ បន្ទាប់ពីក្រុមទាហានង៧០ឈូសឆាយដីព្រៃសហគមន៍ និងប្ដឹងប្រជាសហគមន៍ពីបទប្រើប្រាស់អំពើហិង្សា។ តំណាងសហគមន៍ថា ការឃាត់ខ្លួនសមាជិករបស់ខ្លួន គឺជារឿងអយុត្តិធម៌ ពីព្រោះក្រុមទាហាន៧០ជាអ្នកព្រួតវាយប្រជាសហគមន៍។
2024-12-31
អ្នកឃ្លាំមើលរិះគន់គ្រួសារត្រកូលហ៊ុនថា យកសមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតា (TYDA) ធ្វើសកម្មភាពជ្រកក្រោមស្លាកមនុស្សធម៌ ដើម្បីកេងចំណេញនយោបាយ។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលពង្រឹងគុណភាពប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពក្នុងការផ្តល់សេវាព្យាបាល ទើបចាត់ទុកថាជាមេដឹកនាំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពិតប្រាកដ។
2024-12-30
សមត្ថកិច្ចចាប់ជនវៀតណាមចំនួន ១២នាក់ ករណីសង្ស័យចាប់ជំរិតទារប្រាក់ក្រោយបាញ់រះឱ្យពលរដ្ឋម្នាក់របួសធ្ងន់នៅខេត្តព្រៃវែង។ សង្គមស៊ីវិលជំរុញឱ្យចាត់វិធានការច្បាប់ឱ្យបានតឹងរឹងទាំងលើជនជាតិវៀតណាម ១២នាក់ និងសមត្ថកិច្ចដែលបំផ្ទុះអាវុធខុសវិជ្ជាជីវៈបង្កឱ្យប្រជាពលរដ្ឋ ដែលមិនពាក់ព័ន្ធសោះរងរបួសធ្ងន់។
2024-12-30
អ្នកជំនាញ និងសកម្មជនបរិស្ថាន ស្នើដល់រដ្ឋាភិបាល និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឲ្យបង្កើនការថែទាំកូនឈើ ដែលដាំដុះឡើងវិញ នៅតំបន់ភ្នំតាម៉ៅ ខណៈរដូវប្រាំងឆ្នាំ២០២៥ ខិតជិតមកដល់។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីកូនឈើនៅតំបន់នេះ លូតលាស់យឺត និងខ្លះងាប់ ដោយសារការកង្វះការថែទាំ។
2024-12-30
អ្នកឃ្លាំមើលថា សកម្មភាពលេចធ្លោរបស់គណបក្សកម្លាំងជាតិដែលជាបក្សប្រឆាំងនាំមុខគេកំពុងក្លាយជាគោលដៅសម្រាប់គណបក្សកាន់អំណាចតាមធ្វើទុក្ខបុកម្នេញ។ មេដឹកនាំបក្សនេះអំពាវនាវឱ្យរដ្ឋាភិបាលបក្សកាន់អំណាចបញ្ឈប់ការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង ហើយងាកទៅបើកលំហលទ្ធិប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
2024-12-30
ឆ្នាំ២០២៤ ឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែ បញ្ហាជាច្រើននៅមិនទាន់ផុតរលត់ទៅតាមឆ្នាំចាស់នោះឡើយ។ បញ្ហាមួយក្នុងចំណោមនោះ គឺឧក្រិដ្ឋកម្មឆបោកអនឡាញកំពុងញាំញីកម្ពុជា ធ្វើឱ្យមានក្លិនស្អុយអសោចិ៍លើឆាកអន្តរជាតិ។
2024-12-30
សង្គមស៊ីវិលជំរុញឱ្យស៊ើបអង្កេត និងស្រាវជ្រាវលើមន្ត្រីនគរបាលចុះបង្ក្រាបបទល្មើស និងបាញ់រះបណ្ដាលឱ្យពលរដ្ឋនៅខេត្តព្រៃវែងរងរបួសធ្ងន់ ទោះបីជាសមត្ថកិច្ចទទួលស្គាល់ថា ការអនុវត្តបង្ក្រាបមានការភ័ន្តច្រឡំក៏ដោយ។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទទួលស្គាល់ថា កម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ ពិតជាបានបំផ្ទុះអាវុធជាច្រើនគ្រាប់មែន។
2024-12-30
ស្ត្រីជនជាតិហ្វីលីពីនចំនួន ១៣នាក់ ដែលតុលាការកម្ពុជាកាត់ឱ្យមានទោសក្នុងសំណុំរឿងផ្ដល់សេវាពពោះជំនួសបានត្រឡប់ទៅប្រទេសកំណើតវិញហើយ ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
2024-12-29
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលត្រកូលហ៊ុនកំពុងយកថ្ងៃ២៩ ធ្នូ ដែលរដ្ឋាភិបាលចាត់ទុកជា «ទិវាសន្តិភាពនៅកម្ពុជា»មកពង្វក់ស្មារតីពលរដ្ឋខ្មែរឱ្យចងចាំពីគុណបំណាច់ក្លែងក្លាយរបស់លោក ហ៊ុន សែន។ ការលើកឡើងនេះគឺបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងប្រារព្ធខួបលើកទី២៦ឆ្នាំនៃទិវាសន្តិភាពនៅកម្ពុជាដើម្បីរំលឹកគុណលោក ហ៊ុន សែន ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់ទុកជាវីរបុរសសង្គ្រោះជាតិចេញពីសម័យខ្មែរក្រហម។
2024-12-29
រដ្ឋាភិបាលហ្វីលីពីនអះអាងថា កំពុងប្រើគ្រប់ មធ្យោបាយ ដើម្បីនាំយកស្ត្រីហ្វីលីពីន ចំនួន ១៣នាក់ ដែលបម្រើសេវាពពោះ ជំនួស នៅកម្ពុជាឱ្យត្រឡប់ទៅហ្វីលីពីនវិញ។ មន្រ្តីសង្គមស៊ីវិល ថា ការប្ដេជ្ញារបស់រដ្ឋាភិបាល ហ្វីលីពីននេះជាការបង្ហាញពីការយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្លួន នៅកម្ពុជា។
2024-12-29
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការណែនាំរបស់ក្រសួងមហាផ្ទៃក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នឹងមិនអាចអនុវត្តមានប្រសិទ្ធភាពបានឡើយ ប្រសិនបើរដ្ឋាភិបាលមិនលុបបំបាត់អំពើពុករលួយ និងទប់ស្កាត់បញ្ហាគ្រឿងញៀន។ ពួកគាត់អះអាងថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈបញ្ហាក្មេងទំនើង និងការជួញដូរគ្រឿងញៀននៅតែបន្តកើតមានព្រោងព្រាតនៅតាមបណ្ដាខេត្ត។
2024-12-29
ប្រពន្ធប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានសម្រាលកូនប្រុសម្នាក់ឯង ខណៈប្តីត្រូវរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឃុំខ្លួននៅពន្ធនាគារដោយសារហេតុផលនយោបាយ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងមន្រ្តីបក្សប្រឆាំងខ្លោចចិត្តនៅពេលឃើញគ្រួសារអ្នកតស៊ូការពារប្រយោជន៍ជាតិបែរជាត្រូវរស់នៅឃ្លាតគ្នានៅក្នុងគ្រាសំខាន់នេះ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលដោះលែងមេបក្សជំទាស់រូបនេះ និងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ ។