ប័ណ្ណសារព័ត៌មាន
2024-02-29
កូនសត្វផ្សោតទន្លេមេគង្គទី៣ ត្រូវបានគេប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ខណៈកូនផ្សោត២ផ្សេងទៀត ត្រូវបានរកឃើញកើតថ្មី នៅកន្លែងដដែល កាលពីដើមខែកុម្ភៈ។
2024-02-29
កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដោះបង្សាបគ្រាប់បែកដ៏ធំមួយដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដែលបានបន្សល់ទុកពីការទម្លាក់ពីយន្តហោះចំបាំងសហរដ្ឋអាមេរិក នៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
2024-02-29
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា គម្រោងរេដបូក (Redd+) នៅតំបន់ឧទ្យានជាតិភ្នំក្រវាញខាងត្បូង ដែលស្ថិតនៅខេត្តកោះកុង និងខេត្តពោធិ៍សាត់បានបណ្ដេញចេញ ដុតបំផ្លាញស្រែចម្ការ និងផ្ទះសម្បែងជនជាតិដើមភាគតិចជងក្រោមហេតុផលអភិរក្ស។
2024-02-29
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា លោកនឹងបង់ប្រាក់ពិន័យជូនតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា តាមការបង្គាប់របស់តុលាការ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីធានាការប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នា រដ្ឋាភិបាលគួរបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានល្អប្រសើរឡើងវិញ។
2024-02-29
លោក ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី (Australia) ចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលី ដែលគេមើលឃើញថា លោកនឹងឆក់ឱកាសនេះ ដើម្បីកេងចំណេញមុខមាត់ផ្ទាល់ខ្លួនច្រើនជាងផលប្រយោជន៍ជាតិ។
2024-02-29
កម្ពុជា-ម៉ាឡេស៊ី ព្រមព្រៀងជំរុញការពង្រឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់។ ការជម្រុញឱ្យមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ ធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី។
2024-02-29
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើល លើកឡើងថា ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ មិនទាន់មានប្រសិទ្ធភាព នៅឡើយ។ ពួកគាត់ថា ក្រសួងមហាផ្ទៃ គួរលើកយកចន្លោះប្រហោង ក្នុងការអនុវត្តគោលនយោបាយនេះ មកនិយាយនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ដើម្បីជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ទទួលខុសត្រូវ និងកែលម្អចំណុចខ្វះខាត។
2024-02-29
សកម្មជនបក្សប្រឆាំង និងជាមន្ត្រីរាជការមួយរូបនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនត្រូវបានអភិបាលស្រុក លុបឈ្មោះចេញពីក្របខ័ណ្ឌ ដោយអនុវត្តផ្ទុយពីច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រី។ ប៉ុន្តែ មន្ត្រី ដែលត្រូវបានការលុបឈ្មោះពីក្របខ័ណ្ឌថា ការលុបឈ្មោះនេះ ជាការរំលោភសិទ្ធិមន្ត្រីរាជការស៊ីវិល និងជារឿងអយុត្តិធម៌ ដោយសារតែលោកជាប់ពាក់ព័ន្ធនឹងគណបក្សប្រឆាំង។
2024-02-29
ប្រជាសហគមន៍ការពារព្រៃឡង់អះអាងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានមានចេតនាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញបន្តកាប់ទន្ទ្រានព្រៃឡង់ក្នុងខេត្តស្ទឹងត្រែងដែលជនជាតិដើមភាគតិចអាស្រ័យផល។
2024-02-29
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង (Daniel Kritenbrink) និងឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក យេត រ័យ យ៉ាល់ (Jed Royal) បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ និងដោះស្រាយបញ្ហាដែលជាកង្វល់រួម។
2024-02-29
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកម្នាក់កំពុងស្ថិតក្នុងសភាពទន់ខ្សោយ ក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណ២០០នាក់ ប្រើអំពើហិង្សា និងយកគ្រឿងចក្រមកកាយប្រឡាយក្រោយផ្ទះពលរដ្ឋ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកទង្វើរបស់អាជ្ញាធរ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិតពលរដ្ឋ។
2024-02-28
រដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី (Malaysia) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការទូទាត់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ទំនិញឆ្លងដែន និងវិស័យទេសចរណ៍។ ធនាគារជាតិកម្ពុជា និងម៉ាឡេស៊ី នឹងធ្វើការរួមគ្នាផ្នែកហិរញ្ញវត្ថុ ដោយបង្កើតប្រព័ន្ធទូទាត់ QR កូដឆ្លងដែន ដើម្បីអាចប្រើប្រាស់លុយរៀលកម្ពុជា និងលុយរីងហ្គីតរបស់ម៉ាឡេស៊ី។
2024-02-28
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានទទួលលិខិតជូនដំណឹងពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន ២លានរៀល ទៅសាលាដំបូងរាជធានីភ្នំពេញ។
2024-02-28
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) របស់ថៃ នៅថ្ងៃទី២៧ ខែកុម្ភៈ ឱ្យដឹងថា អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនអ្នកនាង ភីយ៉ានុត ថាម៉ារ៉ាត់ (Piyanut Thammarat) ជាជនជាតិថៃ ដែលពាក់ព័ន្ធជាមួយនឹងបុរសជនជាតិតៃវ៉ាន់ ៤នាក់ ដែលត្រូវបានអាជ្ញាធរថៃចោទប្រកាន់ថា បានសម្លាប់ជនជាតិតៃវ៉ាន់ម្នាក់ ហើយបានរត់គេចមកប្រទេសកម្ពុជា។
2024-02-28
អ្នកឃ្លាំមើលបារម្ភថា ការបន្តតែងតាំងអ្នកស្រី ជា រដ្ឋា ដែលមានប្រវត្តិជាឧក្រិដ្ឋជនជាទីប្រឹក្សា លោក ហ៊ុន សែន និងរដ្ឋាភិបាលធ្វើឱ្យជាតិខូចប្រយោជន៍ ហើយពលរដ្ឋកាន់តែភ័យខ្លាច។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចាត់ទុកការតែងតាំងនេះថា ជារឿងឯកជន។