ប័ណ្ណសារព័ត៌មាន
2024-03-31
គណបក្សកម្លាំងជាតិកាលពីថ្ងៃទី៣០ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍សោកស្ដាយ ចំពោះការចាប់ខ្លួនលោក អ៊ំ វីរៈរដ្ឋ និងចាត់ទុកថា នេះជារូបភាពគំរាមកំហែង និងបំភិតបំភ័យផ្នែកនយោបាយថ្មីបន្ថែមទៀតលើគណបក្សកម្លាំងជាតិ ពីព្រោះការចាប់ខ្លួនលោក អ៊ំ វីរៈរដ្ឋ នៅពេលនេះ គឺវាពាក់ព័ន្ធនឹងសំណុំរឿងចាស់កាលពីឆ្នាំ២០១៩ ដែលករណីនេះត្រូវបានអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់បានប្រកាសលើកលែងការចោទប្រកាន់ជាផ្លូវការរួចហើយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
2024-03-30
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកកាលពីថ្ងៃទី២៩ ខែមីនា ថា ក្រោយពីបានស៊ើបអង្កេតរយៈពេលប្រមាណ ២០ឆ្នាំ តុលាការបារាំង បានប្រកាសរកឃើញជនដៃដល់លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ហើយបានកោះហៅលោក ហ៊ុន សែន ទៅសួរចម្លើយផងដែរ ក្នុងឋានៈគាត់ជាអ្នកបញ្ជា។
2024-03-30
អតិថិជនទិញផ្ទះបង់រំលស់ពីក្រុមហ៊ុនបុរីពិភពថ្មីលើកឡើងថា ម្ចាស់បុរីពិភពថ្មីនៅតែបន្តធ្វើទុក្ខបុកម្នេញ និងរឹបអូសយកផ្ទះរបស់ពួកគាត់វិញ ខណៈក្រសួងដែនដីនៅតែយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាឱ្យពលរដ្ឋ។ ការយឺតយ៉ាវដោះស្រាយរបស់ក្រសួងដែនដីនេះ កំពុងធ្វើឱ្យអតិថិជនមួយចំនួនបាត់បង់ផ្ទះធ្លាក់ខ្លួនទៅរស់នៅផ្ទះជួល និងបង្ខំចិត្តកាត់បន្ថយការហូបចុកដើម្បីសន្សំប្រាក់សងបំណុលធនាគារ។
2024-03-30
អាជ្ញាធរនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចាត់វិធានការបិទខ្ទប់គេហទំព័រល្បែងអនឡាញចំនួន ១១២ ដែលកំពុងធ្វើអាជីវកម្មខុសច្បាប់នៅកម្ពុជា។ អ្នកជំនាញព័ត៌មានវិទ្យា ថា ចំនួនគេហទំព័រដែលត្រូវបានបិទខ្ទប់នេះ មានចំនួនតិចតួចនៅឡើយ ខណៈគេហទំព័រល្បែងខុសច្បាប់របស់ប្រតិបត្តិករនៅក្រៅប្រទេសជាច្រើនទៀត កំពុងមានសកម្មភាពនៅលើបណ្ដាញសង្គមកម្ពុជានៅឡើយ។
2024-03-30
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ៣នាក់ទៀតនៅភ្នំពេញ និងខេត្តកំពង់ស្ពឺក្នុងសំណុំរឿងរួមគំនិតក្បត់ពាក់ព័ន្ធការគាំទ្រមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ប៉ុន្តែមន្ត្រីបក្សកម្លាំងជាតិ និងមន្ត្រីសិទ្ធិមនុស្សយល់ថាអាជ្ញាធរចាប់ខ្លួនមន្ត្រីបក្សប្រឆាំងទាំងនោះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
2024-03-30
ក្រសួងព័ត៌មានព្រមានបិទការផ្សព្វផ្សាយ និងការធ្វើអាជីវកម្មរបស់គេហទំព័រចំនួន ៣ ដោយអះអាងថា ស្ថាប័នទាំងនោះពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិត។
2024-03-30
ជនជាតិដើមព្នងនៅថ្ងៃទី២៩ មីនា តវ៉ាទាមទារឱ្យអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងមេប៉េអឹម (PM) លោក សៅ សុខា អនុញ្ញាតឱ្យជនជាតិដើមភាគតិច ៧ ភូមិ អាចប្រកបរបរធ្វើស្រែចម្ការបែបប្រពៃណីចិញ្ចឹមជីវិត ក្នុងដីសមូហភាពសហគមន៍ភូមិពូលុ និងភូមិឡាំម៉េះ។
2024-03-30
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចោទប្រកាន់ថា ត្រកូលហ៊ុនបានបើកដៃឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបោកប្រាស់តាមអ៊ីនធឺណិត និងប្រព្រឹត្តអំពើជួញដូរមនុស្ស។ ការចោទប្រកាន់របស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានអន្តរជាតិបានចុះផ្សាយថា ប្រទេសកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏ធំនៅអាស៊ីអាគ្នេយ៍។
2024-03-30
ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ថា អសមត្ថភាពដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែលធ្វើឱ្យពលរដ្ឋរស់នៅក្នុងស្ថានភាពក្រីក្រ និងបាត់បង់សិទ្ធិសេរីភាព។ ពួកគាត់អះអាងថា ចាប់តាំងពីពួកគាត់រងការរំលោភសិទ្ធិស្ថាប័នតុលាការមិនដែលចេញមុខធានាឱ្យមានយុត្តិធម៌សម្រាប់ពួកគាត់ឡើយ។
2024-03-29
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ខណៈអ្នកឃ្លាំមើលបារម្ភអំពីផលប៉ះពាល់ដល់កម្ពុជា ពីការអនុវត្តគម្រោងដោយគ្មានតម្លាភាព និងគណនេយ្យភាព ដែលធ្វើឱ្យកម្ពុជាលង់កាន់តែជ្រៅទៅក្នុងអន្ទាក់បំណុលចិន និងនៅក្រោមឥទ្ធិពលចិន ទាំងសេដ្ឋកិច្ច និងនយោបាយ។
2024-03-29
គ្រោះថ្នាក់រថភ្លើងបុកឡានក្រុងទេសចរណ៍ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ នៅថ្ងៃទី២៩ ខែមីនា បង្កឱ្យមនុស្សជាង ៤០នាក់រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់។ អាជ្ញាធរធ្វើការសន្និដ្ឋានដំបូងថា គ្រោះថ្នាក់នេះបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបររថយន្ត។
2024-03-29
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លើកឡើងថា សហគមន៍អន្តរជាតិគួរដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលវៀតណាមដែលបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។ ប្រតិកម្មនេះ ក្រោយអាជ្ញាធរវៀតណាមខេត្តលង់ហោចាប់ផ្សឹកព្រះសង្ឃ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនៅវត្តទ្រនំសេក ចំនួន៨ អង្គនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
2024-03-29
អ្នកសិក្សាផ្នែកច្បាប់ថា ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព ក្រសួងមហាផ្ទៃគួរតែដកអភិបាលខេត្ត ដែលមិនអាចទប់ស្កាត់អំពើជួញដូរមនុស្សក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការលើកឡើងបែបនេះ ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យស្នងការរាជធានី ខេត្តទាំងអស់ ត្រួតពិនិត្យទីតាំងខារ៉ាអូខេ បៀហ្គាឌិន និងកាស៊ីណូ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន។
2024-03-29
អាជ្ញាធរវៀតណាមចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថាវត្តទ្រនំសេក ចំនួន ៤អង្គ និងពលរដ្ឋខ្មែរក្រោមម្នាក់ក្រោមបទចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម នៅថ្ងៃទី២៨ ខែមីនា។
2024-03-29
ការសិក្សាស្រាវជ្រាវថ្មីមួយរកឃើញថា ប្រទេសចិនកុម្មុយនិស្ត ខកខានមិនបានផ្តល់ប្រាក់កម្ចីដូចតាមការសន្យាដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) នៅតំបន់អាស៊ីអាគ្នេយ៍ រហូតដល់ទៅ ៥០ពាន់លានដុល្លារ។ ការខកខាននេះ កំពុងធ្វើឱ្យអនាគតនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិនស្ថិតក្នុងភាពមិនប្រាកដប្រជា។