ប័ណ្ណសារព័ត៌មាន
2024-04-30
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមានបណ្ដេញជនជាតិវៀតណាមចេញពីកម្ពុជា ប្រសិនបើវៀតណាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
2024-04-30
តុលាការក្រុងភ្នំពេញ ដោះលែងមេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិអ្នកស្រី កឹម តុលា ឲ្យមានសេរីភាពវិញហើយនៅល្ងាចថ្ងៃទី៣០ ខែមេសា បន្ទាប់ពីជាប់ឃុំជាលើកទី២ ក្នុងពន្ធនាគាររយៈពេល ១៨ខែ។
2024-04-30
អាជ្ញាធររឹបអូសគ្រឿងញៀន ជិតកន្លះតោន ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា នៅក្នុងរាជធានី-ខេត្ត ពីរផ្សេងគ្នា គឺនៅរាជធានីភ្នំពេញ និងនៅខេត្តស្ទឹងត្រែង។
2024-04-30
ទាក់ទងនឹងអាកាសធាតុក្ដៅខ្លាំងនៅពេលនេះ កូនៗ និងសាច់ញាតិរបស់លោកអ្នកនាង ដែលជាសិស្សនៅតាមសាលានានា នឹងត្រូវកាត់បន្ថយម៉ោងរៀន ដោយត្រូវផ្លាស់ប្ដូរម៉ោងពេលចូល និងចេញពីរៀន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីអាកាសធាតុក្ដៅខ្លាំង។
2024-04-30
ពលរដ្ឋខ្មែរក្រោមនៅប្រទេសអូស្ត្រាលីដើរដាក់ញត្តិតាមស្ថានទូតប្រទេសប្រជាធិបតេយ្យដែលជាម្ចាស់ជំនួយ និងអ្នកទិញផលិតផលវៀតណាមដើម្បីឱ្យប្រទេសទាំងអស់នេះអន្តរាគមន៍ដាក់សម្ពាធទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យដោះលែង ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមឱ្យមានសេរីភាពឡើងវិញ។
2024-04-30
បុគ្គលិកអង្គការសង្គមស៊ីវិល សមាគម និងសហជីពជិត ១០ស្ថាប័ន ចាប់ផ្ដើមធ្វើយុទ្ធនាការទាមទារឱ្យអាជ្ញាធរដោះលែងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងដូចៗគ្នាថា ដោយសារតែការងាររបស់លោក កើត សារ៉ាយ ធ្វើឡើងដើម្បីលើកកម្ពស់យុត្តិធម៌សង្គម ដូច្នេះរដ្ឋាភិបាលនឹងមិនទទួលបានផលចំណេញអ្វីឡើយពីការបន្តឃុំខ្លួនលោក កើត សារ៉ាយ នេះ។
2024-04-30
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W.Patrick Murphy) បានថ្លែងថា រដ្ឋាភិបាលអាមេរិក មិនជ្រៀតជ្រែកកម្ពុជានៅក្នុងគម្រោងព្រែកជីកហ្វូណន ដែលកំពុងតែមានភាពចម្រូងចម្រាសជាមួយនឹងប្រទេសជិតខាងនោះទេ។
2024-04-30
ដីព្រៃរាប់រយហិកតារនៅដែនជម្រកសត្វព្រៃព្រៃឡង់រងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យដោយមិនទាន់ឃើញអាជ្ញាធរមានវិធានការ បង្ក្រាបនៅឡើយ។ អ្នកការពារព្រៃឈើថា គ្មានជំនឿទៅលើអាជ្ញាធរថ្នាក់ជាតិអាចបង្ក្រាបបទល្មើសនៅក្នុងតំបន់ព្រៃឡង់ឲ្យមានប្រសិទ្ធភាពឡើយ។
2024-04-29
គ្រួសារ និងសហជីព ទាមទារតុលាការឱ្យទម្លាក់ចោលបទចោទលើប្រធានសហជីពប្រចាំក្រុមហ៊ុន វីង ស្តារ ស៊ូ (Wing Star Shoes)។ ការលើកឡើងនេះ ក្រោយពីសាលាដំបូងខេត្តកំពង់ស្ពឺ លើកពេលសវនាការប្រធានសហព័ន្ធសហជីពកម្ពុជា ប្រចាំរោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ សមគំនិតក្នុងការលួចទ្រព្យសម្បត្តិក្នុងរោងចក្រ កាលពីឆ្នាំ២០២២។
2024-04-29
មេធាវីបញ្ជាក់នៅមុខតុលាការកំពូលថា ប្រធានបក្សបេះដូងជាតិលោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀនពីររូបទៀត ដែលកំពុងជាប់ឃុំ គឺជាមនុស្សស្អាតស្អំ ហើយស្នើឱ្យដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។ ការសំអាងនេះ ធ្វើឡើងនៅពេលតុលាការកំពូលបើកសវនាការជំនុំជម្រះក្តីជុំវិញសំណុំរឿងក្លែងឯកសារបង្កើតគណបក្សបេះដូងជាតិ ហើយដែលតុលាការកំពូលគ្រោងប្រកាសសាលដីកា នៅថ្ងៃទី១៣ ខែឧសភាខាងមុខនេះ។
2024-04-29
សមត្ថកិច្ចខេត្តកំពង់ចាម បានបញ្ជូនខ្លួនសកម្មជនគណបក្សភ្លើងទៀន លោក គង់ ថារ៉េត ទៅសាកសួរនៅតុលាការនៅរសៀលថ្ងៃទី២៩ មេសា។ គ្រួសារ និងមន្ត្រីគណបក្សប្រឆាំងចាត់ទុកការឃាត់ខ្លួនលោក គង់ ថារ៉េត ដោយ មិនបញ្ជាក់ពីមូលហេតុ ថាជាការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សភ្លើងទៀននៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្តក្រុង នៅខែឧសភា ខាងមុខ។
2024-04-29
កាលពីថ្ងៃទី២៧ ខែមេសា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអ៊ូឌីត លោក អ៊ុក សារុន ប្រាប់ក្រុមពលកររងគ្រោះមួយចំនួនឱ្យរង់ចាំការដោះស្រាយតាមដំណាក់កាល និងព្រមានដល់ក្រុមពលករឱ្យរក្សាភាពស្ងៀមស្ងាត់កុំបញ្ចេញព័ត៌មាននានា ដើម្បីទុកពេលឱ្យលោកធ្វើការជាមួយមន្ត្រីប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ លោកបញ្ជាក់ថា ក្រុមពលករនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត ក៏ពុំបានរងនូវការបង្ខាំងនោះទេ ខណៈពួកគេអាចបញ្ចេញព័ត៌មាន និងអាចនិយាយឆ្លើយឆ្លងជាមួយអ្នកកាសែតបានជាបន្តបន្ទាប់។
2024-04-29
ប្រធានកម្មវិធីអាស៊ីអាគ្នេយ៍ និងគំនិតផ្ដួចផ្ដើមតម្លាភាពលម្ហសមុទ្រអាស៊ី (AMTI) នៃមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) របស់អាមេរិក លោក ក្រិកហ្គោរី ផលីង (Gregory Poling) ត្រូវបានទស្សនាវដ្ដី Newsweek ដកស្រង់ប្រសាសន៍យកមកចុះផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ថា វត្តមានយោធាជាអចិន្ត្រៃយ៍នៅកំពង់ផែរាមបានចាប់ផ្ដើមហើយ ហើយយើងទំនងជានឹងបន្តឃើញនាវាចម្បាំងនានារបស់ចិននឹងត្រូវបានគេបញ្ជូនមកកាន់កំពង់ផែរាមឆ្លាស់វេនគ្នា សម្រាប់រយៈពេលយូរ។
2024-04-29
សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំរំពឹងថា តុលាការកំពូលកាត់ក្តីដោយយុត្តិធម៌ ហើយដោះលែងពួកគេឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារវិញ។ សំណើនេះនៅមុនពេលតុលាការជាន់ខ្ពស់មួយនេះគ្រោងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងរបស់ប្រធានបក្សបេះដូងជាតិលោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀនបីនាក់ទៀតនៅថ្ងៃទី២៨ ខែមេសា។ មន្ត្រីសិទ្ធិមនុស្សចង់ឃើញតុលាការផ្តល់សេរីភាពជូនសកម្មជនទាំងនោះដើម្បីឱ្យស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាប្រសើរឡើងវិញ។
2024-04-28
ក្រុមពលករខ្មែរចំនួន ៣៥នាក់បន្ថែមនាក់ទៀតដែលថៅកែនៅប្រទេសអារ៉ាបបង្ខាំងបង្អត់អាហារ ត្រូវបានស្ថានទូតខ្មែរបានរកឃើញ និងបានជម្លៀសពួកគាត់មកស្នាក់នៅសណ្ឋាគារ (Hotel) បណ្ដោះអាសន្ន។ ក្រុមពលករបញ្ជាក់ថា នៅមានពលករជាច្រើននាក់ទៀតកំពុងជាប់ឃុំឃាំងក្នុងផ្ទះថៅកែ និងធ្លាក់ខ្លួនឈឺដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់។