ប័ណ្ណសារព័ត៌មាន
2024-05-31
រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធពិធី រំឭកខួបលើកទី៧៥ នៃថ្ងៃបារាំងកាត់ទឹកដីកម្ពុជាក្រោមទាំងខុសច្បាប់ ឱ្យវៀតណាមគ្រប់គ្រង នៅវត្តសាមគ្គីរង្សី ខណ្ឌមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ប៉ុន្តែអាជ្ញាធរដាក់កំហិតសិទ្ធិមួយចំនួន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនគួរដាក់បំរាមមិនឱ្យនិយាយប៉ះពាល់ដល់រដ្ឋាភិបាលប្រទេសវៀតណាម ខណៈពលរដ្ឋខ្មែររស់នៅកម្ពុជាក្រោមនៅតែបន្តរងការធ្វើទុក្ខបុកម្នេញនោះឡើយ។
2024-05-31
តុលាការកំពូលនៅថ្ងៃទី៣១ ខែឧសភា សម្រេចតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម ដែលផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំកន្លះដដែល ខណៈសំណុំរឿងមន្ត្រីគណបក្សកម្លាំងជាតិ ដែលតុលាការបើកសវនាការនៅថ្ងៃទី៣១ ខែឧសភា នឹងប្រកាសសាលដីកានៅថ្ងៃទី១០ ខែមិថុនាខាងមុខ។
2024-05-31
មេទ័ពកម្ពុជា និងចិន ប្រកាសប្ដេជ្ញាបន្តពង្រឹងវិស័យការពារជាតិកម្ពុជាកាន់តែខ្លាំង និងចាត់ទុកការធ្វើសមយុទ្ធយោធា «នាគមាស» លើកទី៦ គឺជាការរួមចំណែកថែរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់។ អ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញថា ទន្ទឹមនឹងការប្រកាសបែបនេះ ភាគីកម្ពុជា និងចិនបង្កើនកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងធ្វើសមយុទ្ធយោធារួមគ្នា ក៏បង្កការគំរាមកំហែងស្ថិរភាព និងបញ្ហាសន្តិសុខក្នុងតំបន់ដែរ។
2024-05-31
សកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារម្នាក់ ដែលរងការវាយដំចាប់ចង ពីសំណាក់អាជ្ញាធរ គឺលោក ខេម សុឃី ប្ដេជ្ញាចិត្តការពារព្រៃឡង់ឲ្យបានគង់វង្ស ទោះបីប្រឈមមុខនឹងអាជ្ញាធរហាមឃាត់មិនឲ្យចូលរួមការពារឬព្រៃឡង់យ៉ាងណាក្ដី។ តើលោក ខេម សុឃី មានប្រវត្តិតស៊ូការពារព្រៃយ៉ាងណាខ្លះ?
2024-05-31
ពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា នាំគ្នាដាក់ពាក្យប្រគល់សិទ្ធិឱ្យមេធាវីរដ្ឋាភិបាលដោះស្រាយបញ្ហាជុំវិញ ការឆបោកលុយ។ ពួកគាត់អះអាងថា ពួកគាត់គ្មានជម្រើសអ្វីផ្សេង ខណៈដែលពួកគាត់កំពុងជួបវិបត្តិបំណុលធនាគារវ័ណ្ឌក។
2024-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលបានធ្វើបុណ្យធំបំផុត តាមរយៈការរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍។ លោកប្រកាសឱ្យប្រជាពលរដ្ឋដឹងគុណរដ្ឋាភិបាលលោកថែមទៀតផង។ ប៉ុន្តែអ្នកឃ្លាំមើលថា ដរាបណាសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយមាននិន្នាការប្រឆាំង នៅតែបន្តរងការធ្វើទុក្ខបុកម្នេញ នោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អំពីការធ្វើនយោបាយមានការយោគយល់គ្នា ដោយគិតពីបាបបុណ្យនោះ គ្រាន់តែជាការនិយាយឱ្យតែពីរោះស្ដាប់ប៉ុណ្ណោះ។
2024-05-31
តុលាការជាន់ខ្ពស់នៅកម្ពុជាបន្តបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដដែល នៅព្រឹកថ្ងៃទី៣១ ឧសភា។
2024-05-31
កាសែតអាមេរិកាំងល្បីឈ្មោះ ឌឹ វ៉ល ស្ទ្រីត ជរណល (The Wall Street Journal) ថាចិនធ្វើទំនើបកម្មកំពង់ផែរាម អាចជាផ្នែកមួយនៃយុទ្ធសាស្ត្រ«ត្រៀមធ្វើសង្គ្រាម»ដើម្បីដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងនាពេលអនាគត។
2024-05-31
កំដៅនយោបាយនៅប្រទេសថៃ ហាក់កាន់តែរំជើបរំជួលគួរឱ្យតាមដានទៀតហើយ នៅពេលដែលអគ្គព្រះរាជអាជ្ញាថៃ នៅថ្ងៃពុធ ទី៣០ ឧសភា បានប្រកាសថា នឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) ជាផ្លូវការពីបទប្រមាថព្រះមហាក្សត្រ ដែលលោកនឹងត្រូវទៅបង្ហាញខ្លួននៅតុលាការថ្ងៃ ទី១៨ ខែមិថុនា ខាងមុខនេះ។
2024-05-31
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអូស្ត្រាលី (Australia) កំពុងធ្វើសកម្មនយោបាយបម្រើគណបក្សប្រជាជនកម្ពុជា ខុសពីតំណាងទូតប្រទេសដទៃ។ ជារឿយៗឯកអគ្គរាជទូតខ្មែរទាំងមុនៗ និងបច្ចុប្បន្ន តែងពាក់អាវបក្ស និងដើរជាមួយក្រុមថ្នាក់ដឹកនាំបក្សកាន់អំណាច ដែលជិះយន្តហោះពីស្រុកខ្មែរទៅចំណាយលុយរាប់ម៉ឺនដុល្លារ រៀបចំកម្មវិធីជប់លៀងដើម្បីកៀរគរពលរដ្ឋខ្មែរនៅក្រៅប្រទេស ឲ្យងាកទៅគាំទ្របក្សកាន់អំណាច មិនថាថ្ងៃចុងសប្តាហ៍ ឬដើមសប្តាហ៍នោះទេ។
2024-05-30
កម្មករប្រកបរបរអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែត បន្តការតវ៉ាទាមទារឱ្យមន្ត្រីគយ បើកច្រកព្រំដែនឱ្យពួកគាត់បានដឹកទំនិញឆ្លងកាត់ រកប្រាក់កម្រៃចិញ្ចឹមជីវិត បន្ទាប់ពីអាជ្ញាធរបានបិទខ្ទប់បីថ្ងៃមកនេះ។ មន្ត្រីសង្គមស៊ីវិល ស្នើដល់អាជ្ញាធរ ឈរលើគោលការណ៍មនុស្សធម៌ និងបញ្ឈប់ការប្រើហិង្សាលើពលរដ្ឋដែលចេញតវ៉ា។
2024-05-30
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលនឹងពន្លឿនការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅក្នុងរយៈពេល ២ខែខាងមុខ បើទោះជាមានអ្នករិះគន់លើគម្រោងនេះក៏ដោយ។ រីឯអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយយល់ថា រដ្ឋាភិបាលកម្ពុជាគួរបង្ហាញតម្លាភាពជាសាធារណៈលើគម្រោងព្រែកជីកហ្វូណនតេជោនៅមុនការសាងសង់។
2024-05-30
អ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ក្រុមមេដឹកនាំនៅក្នុងតំបន់អាស៊ានមួយចំនួនដឹកនាំប្រទេសមានលក្ខណៈប្រហាក់ប្រហែលគ្នាបើទោះជាប្រទេសទាំងនោះប្រកាន់គោលការណ៍ប្រជាធិបតេយ្យក្ដីក៏ពួកគេ អនុវត្តការដឹកនាំតាមបែបផ្ដាច់ការផង និងប្រជាធិបតេយ្យផង។
2024-05-30
សាច់ញាតិ លោក ចៅ វាសនា ថា សវនាការ នេះ ពុំមានការវិវត្តអ្វីជាដុំកំភួននោះទេ ដោយខាងសាលាឧទ្ធរណ៍ លើកឡើងសំណួរមកសួរដដែលៗ ជុំវិញយុទ្ធនាការ គូសសន្លឹកឆ្នោតចោល នៅលើបណ្ដាញសង្គម។
2024-05-30
ប្រទេសចិនកុម្មុយនិស្ត (China) បន្តដាស់តឿនរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យដឹងគុណខ្លួនដែលតែងតែជួយគាំទ្រផ្នែកនយោបាយ និងផ្ដល់កិច្ចសហប្រតិបត្តិការនានាក្នុងការរួមចំណែកជួយអភិវឌ្ឍដល់កម្ពុជា។ អ្នកវិភាគមើលឃើញថា ចំណងមិត្តភាពរវាងកម្ពុជា-ចិនបច្ចុប្បន្នមិនឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់កម្ពុជា ជាដុំកំភួននោះទេ ប៉ុន្តែចិនជួយកម្ពុជាបែប «ហុតទឹកសម្លឹងកាក» ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា។