ប័ណ្ណសារព័ត៌មាន
2024-06-29
ក្រសួងមហាផ្ទៃទុករយៈពេល៣០ថ្ងៃ ឲ្យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (CENTRAL) បង្ហាញព័ត៌មានធនាគារ ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ មន្ត្រីអង្គការសង់ត្រាល់ បញ្ជាក់ថា សង់ត្រាល់នឹងរៀបចំដាក់ឯកសារពាក់ព័ន្ធទៅកាន់ក្រសួងមហាផ្ទៃឆាប់ៗនេះ។
2024-06-29
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពួកគេមិនបានដឹងអំពីគម្រោងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ហើយក៏មិនពាក់ព័ន្ធនឹងរឿងនេះដែរ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសកម្ចាត់អង្គការចាត់តាំង និងគណបក្សនយោបាយណា ដែលចូលរួមក្នុងគម្រោងបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេស។
2024-06-29
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ទាមទារឲ្យអ្នកពាក់ព័ន្ធឈប់បិតមាត់លែងនិយាយស្ដីអំពីរឿងថៅកែរំលោភសិទ្ធិការងារនៅក្នុងក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។
2024-06-29
ក្នុងនោះយុវជនធ្វើការងារសង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និងប្អូនស្រី២នាក់បានចាកចេញផុតពីប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមករា ដើម្បីទៅរស់នៅសហរដ្ឋអាមេរិក(USA) តាមរយៈកិច្ចអន្តរាគមន៍របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)។
2024-06-29
ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងស្រុកពួក ស្រុកប្រាសាទបាគង និងក្រុងសៀមរាបមានអារម្មណ៍តានតឹងក្នុងចិត្ត និងធុញទ្រាន់ ចំពោះការរឹតត្បិតសិទ្ធិសេរីភាព ពីសំណាក់របស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យពួកគាត់រស់នៅ គ្មានសុភមង្គលក្នុងភូមិកំណើតរបស់ពួកគាត់។
2024-06-29
ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញមួយចំនួនព្រួយបារម្ភថា អំពើចោរកម្មកើតមានឡើងកាន់តែញឹកញាប់ ខណៈអាជ្ញាធរមិនអាចចាប់បានជនល្មើស និងរឹបអូសទ្រព្យសម្បត្តិឱ្យជនរងគ្រោះវិញ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីកាត់បន្ថយអំពើចោរកម្ម រដ្ឋាភិបាលគួរតែបង្កើនកញ្ចប់ថវិកាដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ឃុំ-សង្កាត់មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។
2024-06-28
សកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១១នាក់ក្នុងចំណោមសកម្មជនដីធ្លីចំនួន ១២នាក់ ត្រៀមប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បន្ទាប់ពីសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសពួកគាត់ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ៦ខែ ដោយសារការព្យាយាមទៅដាក់ញត្តិជូនស្ថាប័នពាក់ព័ន្ធនៅភ្នំពេញ ឱ្យជួយដោះស្រាយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា ហេង ហ៊ុយ។
2024-06-28
ក្រុមអង្គការសង្គមស៊ីវិលជាង ៤០ស្ថាប័ន បានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអង្គការសង់ត្រាល់ ក្រោយពីអង្គការនេះបានចេញរបាយការណ៍មួយ ស្ដីអំពីការរារាំងសេរីភាពសហជីពនៅកម្ពុជា ហើយក្រោយមកត្រូវបានសហជីពគាំទ្ររដ្ឋាភិបាលវាយប្រហារ រហូតប្ដឹងដល់ក្រសួងមហាផ្ទៃ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកករណីនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពសហជីពឯករាជ្យ។
2024-06-28
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ប្រកាសកម្ចាត់គណបក្សនយោបាយ និងអង្គការចាត់តាំង ដែលលោកចោទថា មានទំនាក់ទំនងជាមួយក្រុមដែលត្រៀមបង្កើតរដ្ឋាភិបាលក្រៅប្រទេស។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ច្រានចោលការលើកឡើងរបស់លោក ហ៊ុន សែន ។
2024-06-28
សហជីពឯករាជ្យថា សេរីភាពរបស់សហជីពកម្មកររោងចក្រ នៅពេលបច្ចុប្បន្ន ពិតជាមានការរឹតត្បិតខ្លាំង ដោយសារតែអាជ្ញាធរនិងនិយោជកបានប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងគ្រប់រូបភាព រហូតដល់បញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារជាបន្តបន្ទាប់។ ពួកគាត់ថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធគួរតែរកដំណោះស្រាយដល់សហជីព និងកម្មករ។
2024-06-28
ពលរដ្ឋមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែលកំពុងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល ភាគខាងត្បូងនៃរាជធានីភ្នំពេញធ្លាក់ខ្លួនក្រីក្រ ដោយសារក្រុមហ៊ុនហាមឃាត់ពួកគេមិនឲ្យប្រកបមុខរបរ នេសាទ ដាំដំណាំកសិកម្ម និងបេះបន្លែចិញ្ចឹមជីវិតប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលពន្លឿនក្នុងការរកដំណោះស្រាយ និងមានសំណងសមរម្យដល់ពលរដ្ឋរងគ្រោះទាំងអស់នោះ។
2024-06-28
ពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង ស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយ និងបង្ហាញពីដំណើរការផ្លូវច្បាប់ចំពោះម្ចាស់ក្រុមហ៊ុន ឱ្យពួកគាត់បានដឹងផង។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលបានដំណោះស្រាយ និងការជូនដំណឹងអ្វីឡើយ។
2024-06-28
កសិករមួយចំនួននៅខេត្តសៀមរាបបានបង្ខំចិត្តបោះបង់មុខរបរដាំដំឡូងមីដោយសារតែតម្លៃដំឡូងដែលទើបតែប្រមូលផល ធ្លាក់ថ្លៃខ្លាំង ធ្វើឱ្យពួកគាត់ខាតបង់ច្រើន និងប្រឈមបញ្ហាបំណុល។ពួកគាត់ស្នើឱ្យរដ្ឋាភិបាលអនុវត្តពាក្យសន្យា កាលពីមុនបោះឆ្នោតជាតិអាណត្តិទី០៧ ដែលគណបក្សកាន់អំណាចដើរឃោសនាបោះឆ្នោត ប្រាប់ប្រជាជនថា នឹងលើកកម្ពស់តម្លៃកសិផល ក៏ប៉ុន្តែគ្មានប្រសិទ្ធភាពនៅឡើយទេ។
2024-06-28
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (Australia) អ្នកស្រី ផេនី វង់ (Penny Wong) បានសរសេរលិខិតឆ្លើយតបទៅប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ អំពីការប្រើអំពើហិង្សាលើពលរដ្ឋអូស្ត្រាលី ដើមកំណើតខ្មែរ លោក សាន ប៊ុនឆាយ ក្នុងពេលលោកទៅលេងនៅស្រុកកំណើតនៅឯខែត្របាត់ដំបង។
2024-06-27
គណបក្សកម្លាំងជាតិ ដាក់លិខិតស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍រកដំណោះស្រាយ និងសំណង ដល់ពលរដ្ឋរងគ្រោះដីធ្លី ៤៥៣គ្រួសារ ដោយសារការសាងសង់វាលយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មន្ត្រីសង្គមស៊ីវិល គាំទ្រការស្នើនេះ។