ប័ណ្ណសារព័ត៌មាន
2024-07-31
សាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសដី ៣កន្លែងរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដើម្បីរក្សាការពារអចលនទ្រព្យនេះទុកសម្រាប់សងជំងឺចិត្តទៅតាមការទាមទាររបស់មេធាវីរដ្ឋាភិបាលជាដើមបណ្ដឹង។ មេធាវីការពារក្ដី និងមន្ត្រីគណបក្សភ្លើងទៀនចាត់ទុកការសម្រេចនេះថាអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញកាន់តែធ្ងន់ធ្ងរទៅលើក្រុមអ្នកហ៊ានរិះគន់រដ្ឋាភិបាល។
2024-07-31
និស្សិតជាច្រើននាក់នៅខេត្តសៀមរាប ប្រតិកម្មនឹងសាកលវិទ្យាល័យមួយដែលពួកគាត់រៀនបានយកឈ្មោះនិស្សិតទាំងអស់ ទៅគាំទ្រគម្រោងអភិវឌ្ឍន៍ខេត្តរួមគ្នា ជាមួយប្រទេសវៀតណាម និងឡាវ (CLV) ដែលពួកគាត់មិនពេញចិត្ត។
2024-07-31
ក្នុងពេលពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងជ្រួលច្របល់ជំទាស់ នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម (CLV) លោក ហ៊ុន ម៉ាណែត ក៏ឆ្លៀតធ្វើដំណើរតាមតំបន់ព្រំដែនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដើម្បីពិនិត្យមើលពីស្ថានភាពរស់នៅរបស់ពលរដ្ឋ និងការអភិវឌ្ឍតាមតំបន់ព្រំដែន។
2024-07-31
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា បដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) ដែលពលរដ្ឋខេត្តស្វាយរៀងចោទថា បានឆបោកលុយរបស់ពួកគាត់តាមរយៈគម្រោងទិញដី និងផ្ទះនោះឡើយ។ លោកបញ្ជាក់ថា លោករីករាយនឹងចូលរួមដោះស្រាយបញ្ហានេះ ប្រសិនបើពលរដ្ឋ ឬអាជ្ញាធរត្រូវការលោក។
2024-07-31
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ លើកឡើងស្រដៀងៗគ្នាថា ពួកគាត់រងការធ្វើទុក្ខបុកម្នេញ ការឃ្លាំមើល និងប្រើប្រព័ន្ធតុលាការគំរាមកំហែងគ្រប់រូបភាពពីសំណាក់រដ្ឋាភិបាល។ ពួកគាត់ថា ការយាយីនេះ គឺបន្ទាប់ពីពួកគាត់ចេញរបាយការណ៍អំពីការរឹតត្បិតសិទ្ធិសេរីភាព និងបង្កើនសកម្មភាពជួយពលរដ្ឋដែលរងគ្រោះដោយសារការរំលោភយកដីធ្លី ឬការចាប់ខ្លួនសកម្មជនសហជីពដាក់ពន្ធនាគារជាដើម។
2024-07-31
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា អាជ្ញាធររដ្ឋរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋឥតឈប់ឈរ។ លើសពីនេះទៀត ត្រកូលហ៊ុនក្រៅពីច្បាមយកអំណាចហើយនោះ រដ្ឋាភិបាលបានគ្រប់គ្រងបែបគាបសង្កត់ ហើយសឹងតែយកប្រទេសមកធ្វើជាកម្មសិទ្ធិផ្ដាច់មុខទៅហើយ។
2024-07-31
អ្នករត់កង់បី និងតាក់ស៊ី (Taxi) មួយចំនួននៅខេត្តព្រះសីហនុទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញឆន្ទៈទប់ស្កាត់ជនបរទេសដណ្ដើមមុខរបរពួកគាត់ឱ្យមានប្រសិទ្ធភាព ជាជាងប្រកាសគំរាមចាត់វិធានការពលរដ្ឋដែលហ៊ាននិយាយពីផលប៉ះពាល់កំពុងជួបប្រទះ។ ពួកគាត់ឱ្យដឹងថា ក្រុមហ៊ុនឡានតាក់ស៊ីរបស់ជនជាតិចិនដឹកភ្ញៀវទេសចរក្នុងក្រុងព្រះសីហនុនៅតែមានច្រើន ដែលធ្វើឱ្យពួកគាត់ជាពលរដ្ឋម្ចាស់ស្រុកពិបាករកស៊ី និងធ្លាក់ចំណូល។
2024-07-31
ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមួយចំនួនបានបញ្ចេញមតិព្រោងព្រាតទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដោយបារម្ភខ្លាចមានគ្រោះបាត់បង់ខេត្តខ្មែរទាំង ៤ នៅភាគឦសាន។ យ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ទឹកដីខ្មែរខេត្តទាំង ៤ មិនទាន់បាត់បង់ទេ។
2024-07-31
ចៅក្រមនៃតុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅថ្ងៃទី៩ សីហា លើបទចោទញុះញង់ដែលតុលាការរាជធានីភ្នំពេញផ្ដន្ទាទោសលោក ៣ឆ្នាំ។
2024-07-31
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្ដន្ទាទោសសកម្មជនបក្សសង្គ្រោះជាតិ លោក វឿង សំណាង និងលោក ខាន់ ប៊ុនផេង ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំទុកជាបានការ នៅថ្ងៃទី៣០ ខែកក្កដា។ ជុំវិញរឿងនេះគ្រួសារ និងមន្រ្តីសិទ្ធិមនុស្សយល់ថា ការសម្រេចនេះជារឿងអយុត្តិធម៌ ហើយទាមទារឱ្យដោះលែងសកម្មជនទាំងនេះឱ្យមានសេរីភាពឡើងវិញ។
2024-07-30
តំណាងពលរដ្ឋរស់នៅតំបន់បឹងតាមោក លោកស្រី ស៊ា ដាវី ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា។
2024-07-30
ក្រុមគ្រួសារ និងមេធាវី ស្នើទៅកាន់តុលាការកំពូលឱ្យទម្លាក់ការចោទប្រកាន់ទៅលើអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ខណៈជំងឺបេះដូងលោកមានសភាពធ្ងន់ធ្ងរ។
2024-07-30
សាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរពលរដ្ឋមានវិវាទដីធ្លីនៅតំបន់បឹងតាមោកម្នាក់ទៀត ក្នុងចំណោមពលរដ្ឋចំនួន ១០នាក់ ដែលតុលាការបានចេញដីកាកោះហៅ កាលពីថ្ងៃទី៩ ខែកក្កដា តាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ រុន តាក់។
2024-07-30
សកម្មជនការពារព្រៃឈើ និងជាជនជាតិដើមភាគតិចកួយ លោក អ៊ុក ម៉ៅ ត្រូវបានមេឃុំអន្លង់ភេ លោក អឿន ខេន បញ្ជាឱ្យមេប៉ុស្តិ៍ ឈួន ឆិត កោះហៅមកសួរនាំជាច្រើនម៉ោង ដើម្បីបណ្តេញគាត់ឱ្យចាកចេញ ពីលំនៅឋាន ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយលើកហេតុផលថា លោកជាសកម្មជនការពារព្រៃឈើបំពុលសង្គម។
2024-07-30
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានចាប់ខ្លួនជំទប់ទី២ ឃុំកក់ ស្រុកបសេដ្ឋ មកពីគណបក្សភ្លើងទៀន គឺលោក តុ តារា នៅព្រឹកនៅថ្ងៃទី២៩ ខែកក្កដា។