ប័ណ្ណសារព័ត៌មាន
2024-09-30
គណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីបានចេញធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរដើម្បីទាមទារឲ្យលោក ហ៊ុន សែន លុបគម្រោងទាំងអស់ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម (CLV-DTA) ដោះលែងអ្នកទោសមនសិការ ព្រមទាំងស្តារប្រជាធិបតេយ្យឡើងវិញ។ ពួកគាត់យល់ថា ការដកគម្រោង CLV កន្លងមក គឺរដ្ឋាភិបាលត្រកូលហ៊ុនធ្វើឡើងមិនស្មោះត្រង់។
2024-09-30
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ីបានចាប់បញ្ជូនពលករខ្មែរម្នាក់ដែលរិះគន់រដ្ឋាភិបាលនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត មកកម្ពុជាវិញទាំងបង្ខំ តាមសំណើរបស់អាជ្ញាធរកម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកញ្ញា។
2024-09-30
អ្នកឃ្លាំមើលថា អំពើឧក្រិដ្ឋកម្មកាប់សម្លាប់គ្នារវាងជនជាតិចិន នឹងជនជាតិចិនមួយចំនួន កំពុងបង្កអសន្តិសុខ និងភាពគ្មានសណ្ដាប់ធ្នាប់ក្នុងសង្គម។ ការលើកឡើងនេះ បន្ទាប់ពីសមត្ថកិច្ចកាលពីពេលថ្មីៗនេះ បានចាប់បញ្ជូនខ្លួនជនជាតិចិនចំនួន២ក្រុម បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
2024-09-30
ព្រៃសហគមន៍ភូមិពូគង់ និងព្រៃគម្រោងរ៉េដបូក (Redd+) នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី នៅតែបន្តរងការកាប់ឈើធ្វើអាជីវកម្ម និងដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមដោយសេរី តាមច្រករបៀងនៃស្រុកកែវសីមា ដោយមិនទាន់ឃើញមន្ត្រីជំនាញនៅតំបន់នោះចុះទប់ស្កាត់នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិល ជំរុញអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ទប់ស្កាត់បទល្មើសទាំងអស់នេះជាបន្ទាន់។
2024-09-30
មន្ត្រីសង្គមស៊ីវិលលើកឡើងថា មូលហេតុដែលយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍សិក្សាផ្នែកវិទ្យាសាស្ត្រ ដោយសារតែមុខវិជ្ជានេះមានភាពស្មុគស្មាញច្រើនជាងមុនវិជ្ជាវិទ្យាសាស្ត្រសង្គម និងខ្វះការយកចិត្តទុកដាក់ពីក្រសួងអប់រំ។ ពួកគាត់បារម្ភថា នៅពេលដែលយុវជនចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រសង្គមច្រើននឹងធ្វើឱ្យកម្ពុជាប្រឈមនឹងខ្វះខាតអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
2024-09-30
ការសម្រេចផ្ដាច់ជំនួយទាំងស្រុងពីកម្ពុជារបស់រដ្ឋាភិបាលស៊ុយអែត (Sweden) ធ្វើឱ្យប៉ះពាល់ដល់ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលធ្លាប់ទទួលបានជំនួយ ដើម្បីដំណើរការគម្រោងការពារសិទ្ធិមនុស្ស និងពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា។
2024-09-29
តំណាងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី អះអាងថា ចាប់តាំងបក្សកុម្មុយនិស្តចិនបានបង្កើត រយៈពេល ៧៥ឆ្នាំមកនេះ គឺចិនបានរួមចំណែកផ្ដល់សមិទ្ធផលធំធេងសម្រាប់កម្ពុជាស្ទើរគ្រប់វិស័យ។ លោកអះអាងបែបនេះ ក្នុងពិធីរម្លឹកខួបលើកទី៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា។
2024-09-29
រដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា ប្រាប់ពិភពលោកថា កម្ពុជាគាំទ្រលើគោលការណ៍មិនទុកនរណាម្នាក់ចោល ហើយកម្ពុជាគឺជាប្រទេសប្រកាន់យកការគោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមថា ការលើកឡើងរបស់ លោក សុខ ចិន្តាសោភា គឺជាការអួតអាងខុសពីការពិត។
2024-09-29
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ក្រុមមេដឹកនាំប្រទេសនៅតំបន់អាស៊ានមួយចំនួន កំពុងតែដឹកនាំតាមបែបផ្ដាច់ការ ទោះបីប្រទេសទាំងនោះប្រកាន់យករបបប្រជាធិបតេយ្យជាគោលក៏ដោយ។ ប្រទេសទាំងនោះ រួមមានថៃ កម្ពុជា និងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ជាដើម។
2024-09-29
រមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្ត្រ ផ្ទះតាម៉ុក មិនសូវមានភ្ញៀវទេសចរចូលទស្សនាដូចមុននោះទេ។ ពលរដ្ឋនៅតំបន់នោះ លើកឡើងថា ដោយសារកត្តាសេដ្ឋកិច្ចទើបធ្វើឲ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ លែងចាប់អារម្មណ៍ចូលទស្សនា តំបន់ប្រវត្តិសាស្ត្រមួយនេះទៀត។ សង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលគួរតែរៀបចំសោភ័ណភាព ហើយកែលម្អផ្នែកនយោបាយ លុបបំបាត់អំពើពុករលួយ ដើម្បីទាក់ទាញភ្ញៀវទេសចរមកវិញ។
2024-09-29
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាឪនាយករដ្ឋមន្ត្រី ដែលនៅតែបន្តបញ្ចេញសារ បែបហិង្សានិយមទាំងផ្លូវសម្ងាត់ និងជាចំហក៏មាន ឲ្យកំចាត់ ឬកម្ទេច នូវក្រុមពលរដ្ឋ យុវជន និងក្រុមអ្នកនយោបាយជំទាស់ទាំងក្នុង និងក្រៅប្រទេស ទោះបីជាលោកអស់តួនាទីជានាយករដ្ឋមន្តីហើយក៏ដោយ។
2024-09-29
តុលាការខេត្តស្ទឹងត្រែងចោទប្រកាន់ សកម្មជនការពារព្រៃឡង់ លោក អ៊ុក ម៉ៅ ពីបទកាប់ទន្ទ្រានព្រៃឈើ ក្រោយពីបានលាតត្រដាងការកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃសហគមន៍ភ្នំជម្រកសត្វ ដោយក្រុមហ៊ុនជីករុករករ៉ែ ឈ្មោះ លីន វត្តី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា។
2024-09-29
អតិថិជនទិញផ្ទះពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា រិះគន់ម្ចាស់ក្រុមហ៊ុននេះថា យកលុយពីអតិថិជនហើយមិនព្រមសាងសង់ផ្ទះឱ្យពួកគាត់តាមកិច្ចសន្យា ប៉ុន្តែបែរជាធ្វើខ្លួនជាមនុស្សចិត្តបុណ្យដើម្បីគេចពីការទទួលខុសត្រូវ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែជំរុញទៅម្ចាស់ក្រុមហ៊ុនដើម្បីឱ្យពន្លឿនការដោះស្រាយបញ្ហាជូនពលរដ្ឋពីព្រោះការអូសបន្លាយរយៈពេលយូរធ្វើប៉ះពាល់ជីវភាពពួកគាត់។
2024-09-29
កម្មករសំណង់ចំនួន៥នាក់ ស្លាប់ដោយសារដាច់ខ្សែកន្ត្រកយោង នៅការដ្ឋានសាងសង់មួយកន្លែងក្នុងរាជធានីភ្នំពេញ ។ សហជីពថា កម្មករវិស័យសំណង់នៅតែប្រឈមនឹងគ្រោះថ្នាក់ការងារកម្រិតខ្ពស់ និងស្នើដល់រដ្ឋាភិបាល ឲ្យកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករលើវិស័យនេះ។
2024-09-28
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ីបានសម្រុកចូលចាប់ខ្លួនពលករខ្មែរ និងជាសមាជិកចលនាយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ីម្នាក់ ឈ្មោះ នួន តឿន នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ពាក់ព័ន្ធរឿងលោកនិយាយរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញលើបណ្ដាញសង្គម។