ប័ណ្ណសារព័ត៌មាន
2025-02-13
អាជ្ញាធរខេត្តកែប និងរដ្ឋាភិបាលនៅតែគ្មានភាពប្រាកដប្រជាក្នុងការអភិវឌ្ឍតំបន់ឆ្នេរផ្សារក្ដាមក្រោយអាជ្ញាធរបានចាក់ដីលុបឆ្នេរទំហំប្រមាណ ៣៥ហិកតារក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ។ ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តកែបក៏រងការចោទប្រកាន់ថា ឃុបឃិតគ្នាជាមួយក្រុមអ្នកមានលុយមានអំណាច ពុះច្រៀកដីក្នុងតំបន់ឆ្នេរដែលត្រូវចាក់ដីលុបនោះ ដើម្បីសាងសង់អគារបម្រើប្រយោជន៍ឯកជន។ រីឯ អ្នកនេសាទដែលធ្លាប់រកត្រីក្ដាមក្បែរតំបន់នោះក៏រកចំណូលមិនបានទៀតនោះដែរ។
2025-02-13
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១០ ជាការល្អប្រសើរ លើគោលនយោបាយចំនួន៩លើក ដែលបានអនុវត្តកន្លងទៅ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី១២ កុម្ភៈ បានបង្ហាញពីផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើទី១០ សម្រាប់ឆ្នាំ២០២៥។
2025-02-13
កម្ពុជា និងហ្វីលីពីន (Philippines) កាលពីថ្ងៃទី១២ ខែកុម្ភៈ ព្រមព្រៀងគ្នាជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារជាតិ និងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
2025-02-13
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមមន្ត្រីរបស់លោក ជះលុយរាប់លានដុល្លារឱ្យក្រុមហ៊ុនមេតា (Meta) ក្នុងនោះមាន បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្សព្វផ្សាយសកម្មភាពរបស់លោក ក្នុងរយៈពេល ៣ឆ្នាំ។
2025-02-12
អាជ្ញាធរថៃបន្តកាត់ផ្ដាច់បណ្ដាញអ៊ីនធឹណិត និងរាំងខ្ទប់សេវាទូរស័ព្ទតភ្ជាប់ទៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ដែលអាជ្ញាធរថៃចោទថា ជាសម្បុករបស់មេឧក្រិដ្ឋជន ដែលតែងតែឆបោកពលរដ្ឋថៃតាមអ៊ីនធឹណិត។ អ្នកឃ្លាំមើលរបស់កម្ពុជាយល់ឃើញថា រដ្ឋាភិបាលថៃហាក់មានឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ជាងរដ្ឋាភិបាលកម្ពុជា ដែលប្ដេជ្ញាតែមាត់។
2025-02-12
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា នឹងដកហូតទ្រព្យសម្បត្តិទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ប្រសិនបើពួកគាត់គ្មានប្រាក់បង់ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ លោក រ៉ុង ឈុន ថា នេះគឺជាការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ដែលតុលាការគួរតែពិចារណាឡើងវិញ ខណៈអ្នកច្បាប់ចាត់ទុកថានេះ គឺជាល្បិចស្មោកគ្រោករបស់តុលាការ ដើម្បីផ្គាប់ចិត្តបក្សកាន់អំណាច។
2025-02-12
ពលរដ្ឋរស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីជាង ៣០០គ្រួសារព្រួយបារម្ភខ្លាចក្រុមហ៊ុនចិន រំលោភយកដីស្រែចម្ការរបស់ពួកគាត់ ក្រោយឃើញមានជនជាតិចិនចុះរុករករ៉ែមាស នៅតំបន់នោះអស់ជាច្រើនថ្ងៃរួចមក។ អាជ្ញាធរមូលដ្ឋានថា មិនទាន់ទទួលបានព័ត៌មានអំពីក្រុមហ៊ុនរុករករ៉ែមាសនេះ ច្បាស់លាស់នោះទេ ដោយសារតែក្រុមហ៊ុនមិនព្រមបង្ហាញឯកសារឲ្យអាជ្ញាធរមើល។
2025-02-12
ក្រុមស្ត្រី និងកុមារ នៅស្រុកពញាឮ ខេត្តកណ្ដាល បានចាប់អាជីពជាជាងចម្លាក់ស្ពាន់បុរាណ លក្ខណៈគ្រួសារ ដើម្បីអភិរក្សកេរមរតកដូនតាដែលបានបន្សល់ទុកតាំងពីយូរមកហើយ និងដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា អាជីពនេះអាចរកចំណូលបានខ្លះ សម្រាប់ចាយវាយប្រចាំថ្ងៃ ហើយថែមទាំងបានបង្រៀនឱ្យក្មេងៗ ជាច្រើនបានយល់ដឹងពីគុណតម្លៃ និងចេះចម្លាក់ស្ពាន់បុរាណនេះ ដើម្បីបានថវិកាខ្លះ យកទៅរៀន។
2025-02-12
អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយនៅតែជាឧបសគ្គចម្បង ប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យយុត្តិធម៌ជាដើម។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល ប្ដេជ្ញាឱ្យមុតមាំដោះស្រាយបញ្ហាអំពើពុករលួយឱ្យមានប្រសិទ្ធភាព។
2025-02-12
អាណាព្យាបាលរបស់យុវជន ដែលត្រូវសមត្ថកិច្ចចោទថា ជាក្មេងទំនើង និងត្រូវតុលាការសម្រេចឱ្យជាប់ឃុំនៅក្នុងពន្ធនាគារខេត្តសៀមរាប បានអះអាងថា កូនរបស់ពួកគាត់បានកើតវិបត្តិផ្លូវចិត្ត និងមានសុខភាពចុះខ្សោយ ដោយសារបរិភោគមិនគ្រប់គ្រាន់ និងត្រូវមន្ត្រីពន្ធនាគារកិបកេងអាហារ ដែលគ្រួសារផ្ញើឱ្យ។ ពួកគាត់ចាត់ទុកករណីនេះ គឺជាការធ្វើទារុណកម្មទៅលើកូនៗរបស់ពួកគាត់ បន្ថែមពីលើភាពអយុត្តិធម៌ ដែលពួកគេត្រូវបានអាជ្ញាធរបង្ខំឱ្យសារភាព ដើម្បីទទួលកំហុសជំនួសជនប្រព្រឹត្ត។
2025-02-12
ពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរ ដែលឱ្យប្រជាពលរដ្ឋចេញថ្លៃធ្វើផ្លូវបេតុង និងដាក់លូមុខផ្ទះ ដែលមានតម្លៃថ្លៃជាងទីផ្សារជាច្រើនដង ខណៈសមិទ្ធផលទាំងនោះ គ្មានគុណភាព និងសមស្របទៅតាមចំនួនទឹកលុយរបស់ពួកគាត់ឡើយ។ ពួកគាត់ស្នើឱ្យអាជ្ញាធរ កសាងដែលហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់ថវិកាជាតិ និងបញ្ឈប់ការកេងប្រវ័ញ្ចលុយពីប្រជាពលរដ្ឋ ដោយសំអាងទៅលើពាក្យថាអភិវឌ្ឍ។
2025-02-11
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដាក់កំហិតឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាបង់សំណងការខូចខាតដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ លោក រ៉ុង ឈុន ថា សំណងដ៏ច្រើននេះ គឺជាការដាក់សម្ពាធធ្ងន់ធ្ងរលើលោក ដែលគ្មានកំហុស។ សង្គមស៊ីវិលថា ចំណាត់ការរបស់តុលាការ អាចបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់តែស្មុគស្មាញ។
2025-02-11
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងថា មានអ្នករៀបចំផែនការសម្លាប់លោក ដោយប្រើយន្តហោះដ្រូន (Drone) វាយប្រហារចូលភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែ ត្រូវបានលោកដឹងមុន។ មន្ត្រីគណបក្សសង្គ្រោះជាតិថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គឺជារឿងប្រឌិត ដើម្បីយកលេសដាក់បន្ទុកលើបក្សប្រឆាំង ក្នុងការត្រៀមបង្កើតច្បាប់ថ្មីដាក់មនុស្សមួយក្រុមជាក្រុមភេរវករ។
2025-02-11
អ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចេញបម្រាមដាក់ក្នុងបញ្ជីខ្មៅមិនឱ្យចូលប្រទេសកម្ពុជាវិញដោយគ្មានកាលកំណត់នោះ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងនៅតែបន្តរាយការណ៍ពីបញ្ហាបរិស្ថាននៅកម្ពុជាដដែល។ លោក ជឺរល ហ្វ្លីន ថាការហាមប្រាមមិនឱ្យលោកចូលក្នុងប្រទេសកម្ពុជាវិញ នឹងមិនអាចបញ្ឈប់ព័ត៌មានមិនឱ្យលេចឮចេញទៅដល់ពិភពលោកខាងក្រៅបានឡើយ។
2025-02-11
ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ លោក ជា សារ៉ន រំពឹងតិចតួចថាអភិបាលខេត្តកំពតអាចជួយពួកគាត់ឱ្យទទួលបានដំណោះស្រាយ ខណៈដែលពួកគាត់ត្អូញត្អែរថាការអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំមកនេះមានភាពយឺតយ៉ាវ។