សុរិយា ​ស៊ូប៊ែឌី ​គ្រោង​ធ្វើ​សន្និសីទ​កាសែត

លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គ្រោង​ប្រារព្ធ​ធ្វើ​សន្និសីទ​កាសែត​មួយ​ស្តីពី​ការ​ពិនិត្យ​មើល​បញ្ហា​សំខាន់ៗ​មួយចំនួន​ដែល​បាន​កើត​មាន​ឡើង​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ អយុធ្យា និង កេសរណ្ណីយ្យា
2010.01.26

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១០ លោក សុរិយា ស៊ូប៊ែឌី ក៏​គ្រោង​នឹង​ឆ្លើយ​សំណួរ​នានា​ទាក់ទង​នឹង​អាណត្តិ​របស់​លោក​នៅ​ក្នុង​កម្ពុជា​ផងដែរ។

លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី ដែល​កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​សប្តាហ៍​នៅ​កម្ពុជា​បាន​ជួប​ជាមួយ​នឹង​អ្នក​នយោបាយ​ពី​គណបក្ស​ជំទាស់ និង​មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ជា​ច្រើន​រូប ក្នុង​នោះ​មាន​ទាំង​ប្រមុខ​រដ្ឋាភិបាល គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។