រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌៖ ប្រាសាទ​តាមាន់​ធំ​ជា​របស់​ខ្មែរ

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​កម្ពុជា លោក ជុច ភឿន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នា​ថ្ងៃ​អាទិត្យ ម្សិលមិញ​ថា ប្រាសាទ​តាមាន់ គឺ​ជា​របស់​ខ្មែរ។
ដោយ សាន សុវិទ្យ
2008-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​ថា ប្រាសាទ​តាមាន់ គឺ​ជា​សាលា​សំណាក់​មួយ ក្នុង​ចំណោម​សាលា​សំណាក់​ជាច្រើន​បន្សល់​ទុក​ពី​សម័យ​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ដោយ​ទ្រង់​បាន​សាង​សាលាទាន​ទាំង​នេះ​នៅ​តាម​បណ្តោយ​មហា​វិថី​អង្គរ ភ្ជាប់​មហា​បូរី​អង្គរ​ធំ ទៅ​នឹង​តំបន់​ខ្ពង់​រាប​​នគរ​រាជសីមា​របស់​ខ្មែរ​បូរាណ។

លោក​បញ្ជាក់​ថា ប្រាសាទ​តាមាន់ធំ ក្នុង​ចំណោម​ប្រាសាទ​តាមាន់​ទាំង​បី​ឋិត​នៅ​លើ​ដី​ខ្មែរ ៖ «ប្រាសាទ​តាមាន់ វា​មាន​៣។ ៣​ហ្នឹង អាមួយ​នៅ​ខាង​ព្រំដែន​ថៃ ២​នៅ​ខាង​តំបន់​តូច​តំបន់​ធំ នៅក្នុង​ព្រំដែន​ស្រុក​ខ្មែរ​ហ្នឹង ទឹក​ដី​ខ្មែរ»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល