គ្រូបង្រៀន​ខេត្ត​ព្រៃវែង​ប្រមាណ​២០​នាក់​មិន​បាន​បើក​ប្រាក់​ចូល​វិវត្តន៍​២​ឆ្នាំ

គ្រូ​បង្រៀន និង​បុគ្គលិក​អប់រំ​ខេត្ត​ព្រៃវែង ប្រមាណ ២០​នាក់ បាន​អះអាង​ថា ពួក​គាត់​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ចូល​និវត្តន៍​អស់​រយៈ ពេល ២​ឆ្នាំ​មក​ហើយ។
ដោយ ដែន អយុធ្យា
2012-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ភាព​យឺតយ៉ាវ​នេះ លោក​ស្នើ​ទៅ​ប្រមុខ​​​ដឹក​នាំ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍។

គ្រូ​បង្រៀន​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​បុគ្គលិក​អប់រំ​ខេត្ត​ព្រៃវែង ដែល​បាន​ចូល​និវត្តន៍​ប្រមាណ ២០​នាក់ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ស្ថាប័ន​កំពូល ជួយ​​ជំរុញ​ឲ្យ​ប្រាក់​ខែ​ចូល​និវត្តន៍​របស់​មន្ត្រី​រាជការ​គ្រូបង្រៀន​នៅ​ខេត្ត​ព្រៃវែង បើក​ឲ្យ​បាន​ទាន់​ខែ ព្រោះ​គ្រូ​ចូល​និវត្តន៍​កំពុង​ជួប​គ្រោះ​អត់​ឃ្លាន។

ក្រុម​គ្រូ​បង្រៀន​ចូល​និវត្តន៍​នៅ​ខេត្ត​ព្រៃវែង បាន​សម្ដែង​ការ​តូចចិត្ត បន្ទាប់​ពី​ពួក​គាត់​អស់​កម្លាំង​កាយ​ពល​ធ្វើ​ការ​ជូន​រដ្ឋ ដែល​មិន​គួរ​​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ដូច​ករណី​មិន​បើក​ប្រាក់​បៀវត្ស ចូល​និវត្តន៍​ជូន​ពួក​គាត់ ដោយ​អូស​បន្លាយ​ជិត​ពីរ​មក​នេះ​ជា​ដើម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល